ពុម្ពអក្សរ UI នៅលើពិភពលោកយើងនេះបានដោះស្រាយរួចអស់ ចំឡែកតែពុម្ពអក្សរ UI ក្នុង Windows 10 11 គឺមិនស្អាតល្អ តែមើលឃើញបានធម្មតា!!!។ បើធៀបជាពុម្ពអក្សរខ្មែរផ្សេងៗដែលខ្ញុំព្យាយាមប្ដូរ គឺប្ដូរបានតាមអ្វីដែលយើងចង់ឲ្យចេញ តែចេញមកតូចៗមិនស៊ីទំហំគ្នាជាមួយពុម្ព អង់គ្លេសទេ (ខណៈដែលពុម្ពខ្មែរទាំងអស់នោះ មានទំហំប្រហាក់ប្រហែលនឹងពុម្ពអង់គ្លេសដែរ)។
និយាយពីកម្មវិធី DaVinci Resolve (១៩) គឺជាកម្មវិធីកាត់តវីដេអូ និងកែប្រែពណ៌ជាចម្បង ដែលប្រើសម្រាប់ការកាត់តវីដេអូប៉្រូភេសិនណល។ កម្មវិធីនេះមានកន្លែងឲ្យកំណត់ទំហំពុម្ពអក្សរ UI តែមិនមានកន្លែងងឲ្យយើងប្ដូរពុម្ព UI ទេ។ ហើយអ្វីដែលជាពុម្ពបញ្ហា គឺកម្មវិធីមួយនេះនឹងចាប់យកពុម្ពអក្សរខ្មែរដែលមានឈ្មោះនៅលើគេយកមកធ្វើជាពុម្ពអក្សរខ្មែរ UI របស់កម្មវិធីតែម្ដង។ ដែលជាហេតុធ្វើឲ្យអក្សរខ្មែរ UI វាបង្ហាញមិនបានស្អាតតាមការចង់បានរបស់យើង ដែលពុម្ព UI ខ្មែរយើងដែលស្អាតគឺ Khmer OS System។
តស់ចឹងយើងមកធ្វើឲ្យពុម្ព UI ក្នុងកម្មវិធី DaVinci Resolve បង្ហាញអក្សរខ្មែរបានស្អាត ប្រយោជន៍គឺយើងអាចសរសេរឈ្មោះ Project ជាអក្សរខ្មែរបង្ហាញបានល្អ។
៙ វិធីងាយស្រួល ៖
- ត្រូវដំឡើងពុម្ពឈ្មោះ Khmer OS System
- ទាញយកឯកសារខាងក្រោមនេះ យើងចុច២ដងដើម្បីដំណើរការវា
- ចេញផ្ទាំង User Acount Control សូមចុច Yes
- និងចុច Yes ២ដងទៀត តាមផ្ទាំងដែល windows សួរយើង។
- សូម Restart កុំព្យូទ័រលោកអ្នក។
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។