បញ្ជាក់ ៖ ពុម្ពអក្សរ អាក្បាលធំ / AKbalthom នឹងបិទបញ្ចប់ការលក់ នៅដំណាច់ឆ្នាំ ២០២៥ ដោយសារមានលួចចម្លងនិងចែកចាយដោយអនាធិបតេយ្យ។ កាលដែលលក់ពុម្ពក្នុងតម្លៃថោក មិនបានជួយអ្វីដល់អ្នករចនា ឲ្យមានធនធានក្នុងការផលិតពុម្ពបន្ត!
៙ លក្ខខណ្ឌក្នុងទិញពុម្ពអក្សរ សំណាង Samnang ៖
- សូមចុចមើលតារាងពុម្ព សំណាង Samnang មើលតារាងពុម្ព ឬចម្លងតំណនេះ https://celestialsamnang.blogspot.com/p/samnang-fonts-list.html
- ពុម្ពសាកល្បង ចុចទីនេះ ឬចម្លងតំណនេះ https://drive.google.com/uc?export=download&id=15V1Elw3IKpvTJU30n3POzlV_j3K0SHao
- ទិញពុម្ពអក្សរដោយគិតតាមចំនួនឧបករណ៍ដំឡើង(ឧទាហរណ៍ លោកអ្នកត្រូវការដំឡើងពុម្ពអក្សរក្នុងឧបករណ៍(កុំព្យូទ័រ/ទូរស័ព្ទ) ចំនួន៣ ដូច្នេះតម្រូវឲ្យទិញគុណនឹង 3 នៃតម្លៃពុម្ពនីមួយៗ។
- សម្រាប់អ្នករចនា ភ្នាក់ងាររចនា គ្រឹះស្ថានបោះពុម្ព គឺមិនមានលក់ពុម្ពអក្សរ សំណាង Samnang ជូននោះទេ ពុម្ពអក្សរ សំណាង Samnang មានលក់ជូនតែជាមួយក្រុមហ៊ុនផ្ទាល់ៗ ឬជាមួយការប្រើប្រាស់ផ្ទាល់ខ្លួនមួយៗតែប៉ុណ្ណោះ យើងខ្ញុំមានលក់ជូនពុម្ពសម្រាប់ការប្រើប្រាស់បន្តគ្នានោះទេ!
- ពុម្ពអក្សរបង្កើតឡើងតាម template ពុម្ពអក្សរ NiDA ស៊េរី 2006 ដូច្នេះពេលវាយ អ៊ (អត្រីស័ព្ទ) ដាក់ស្រៈ «អិអីអឹអឺ» មិនចេញបុកជើងទេ មូលហេតុគឺសរសេរតាមវចនានុក្រមខ្មែរ។
- ពុម្ពអក្សរបង្កើតឡើងសម្រាប់ WindowsOS និង MacOS ដើម្បីដើម្បីជាមួយកម្មវិធី design នានា តែក៏មានកម្មវិធីខ្លះមិនស្គាល់ពុម្ពអក្សរខ្មែរយូនីកូដដែរ, ហើយសម្រាប់ Android និង iOS អាចប្រើបានជាមួយកម្មវិធីសរសេរអក្សរលើរូបភាព និងកាត់តវីដេអូ ខ្លះដើរខ្លះមិនដើរ។ រាល់បញ្ហា Error មួយចំនួន អ្នកទិញត្រូវទាញយកពុម្ពសាកល្បងមុនសម្រេចចិត្តទិញ ហើយរាល់ការ Error ដែលបណ្ដាលមកពីពុម្ពផ្ទាល់ សូមរង់ចាំ អ្នកលក់ ជួសជុសដោយការយោគយល់គ្នាទៅវិញទៅមក ដោយឈរលើផលប្រយោជន៍រួម ។
- ពុម្ពអក្សរអង់គ្លេស ដែលមានក្នុងពុម្ពអក្សរ សំណាង Samnang ភ្ជាប់មកជាមួយ ក្នុងគោលបំណង ដើម្បីកុំឲ្យចេញសញ្ញាបួនជ្រុងនៅពេលប្ដូរពីការវាយអក្សរខ្មែរទៅអក្សរអង់គ្លេសតែប៉ុណ្ណោះ ខ្ញុំបាទមិនទទួលខុសត្រូវលើតួអក្សរអង់គ្លេសដែលមានក្នុងពុម្ពអក្សរ សំណាង Samnang ទេ តែសូមប្រើប្រាស់ដោយមានទំនុកចិត្ត ព្រោះពុម្ពអក្សរអង់គ្លេសទាំងនោះសុទ្ធតែជាពុម្ពរបស់ Google Fonts ដែលអាចប្រើប្រាស់ Free។
- អ្នកទិញ មិនមានសិទ្ធចែកចាយ ឬប្រើប្រាស់ពុម្ភអក្សរ ទៅកាន់ក្រុមហ៊ុន ឬបុគ្គលណាផ្សេង ដែលមិនមានចំណែកភាគហ៊ុនរបស់ អ្នកទិញ និងចំនួនឧបករណ៍ដំឡើង ដែលបានកំណត់នៅពេលទិញនោះទេ រាល់ពេលមានការកែប្រែ ត្រូវរាយការណ៍មកម្ចាស់ពុម្ពអក្សរ ដើម្បីទូទាត់ថ្លៃប្រើប្រាស់ពុម្ពអក្សរបន្ថែមទៀត។
៙ របៀបទិញពុម្ពអក្សរ សំណាង Samnang ៖
- ប្រាប់ឈ្មោះពុម្ពដែលត្រូវទិញ និងចំនួនឧបករណ៍ដែលត្រូវដំឡើង។
- សូមប្រាប់ឈ្មោះក្រុមហ៊ុន អ្នកតំណាង លេខទូរស័ព្ទ។
- ផ្ញើមកកាន់ Telegram: Samnang Nouv (069556887) ឬ https://t.me/AKbalthom ។
- សូមសាកល្បងដំឡើងនិងប្រើប្រាស់ (មានពុម្ពសាកល្បង) មុនសម្រេចចិត្តទិញ។
- ពុម្ពអក្សរមិនដើរគ្រប់កម្មវិធី Software នោះទេ។
- ពុម្ពអក្សរទិញហើយមិនអាចប្ដូរជាលុយវិញបានទេ។
- អ្នកទិញមិនមានសិទ្ធិចែកចាយពុម្ពអក្សរទៅឲ្យអ្នកដទៃ។
- ពេលវាយ អ៊ (អត្រីស័ព្ទ) ដាក់ស្រៈ «អិអីអឹអឺ» មិនចេញបុកជើងទេ។
ការទិញអាជ្ញាប័ណ្ណពុម្ពអក្សរ សំណាង Samnang ឲ្យបានត្រឹមត្រូវ មិនត្រឹមតែជួយឲ្យលោកអ្នក ហាង ក្រុមហ៊ុន ស្ថាប័ន អង្គការ រដ្ឋាភិបាល ប្រើប្រាស់ដោយស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់អ្នកបង្កើតពុម្ពអក្សរខ្មែរក្រៅផ្លូវការ ដូចជាខ្ញុំបាទផងដែរ៕ សូមអរគុណ!


No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។