ជាទូទៅនៅពេលគេហទំព័ររបស់អ្នកប្រើប្រាស់ Blogspot គឺវាតែងតែចេញ '?m=1' រាល់ពេលអ្នកបើមើលលើទូរស័ព្ទ ហើយមុខងារនេះបង្កើតឡើងសម្រាប់សម្គាល់ថាចូល ប្លក់ឲ្យបង្ហាញtheme ជាប្រភេទ mobile ដោយសារកាលពីមុន template blogger វាមិនទំនើប ។ តែដោយសព្វថ្ងៃ template ប្លក់ទំនើបអស់ហើយទាំង temlate មានស្រាប់ និង template ដំឡើងបន្ថែមនោះ ដូច្នេះយើងអាចលាក់ '?m=1' កុំឲ្យចេញមក ដើម្បីឲ្យគេមើលទៅវាជាគេហទំព័រសុទ្ធ100% ។
ដំឡើងកូដ JavaScript ដើម្បីកុំឲ្យចេញ '?m=1' នៅកន្លែង URL
ជំហានទី 1: ជាដំបូងនៃការទាំងអស់ចូលទៅរបស់អ្នក Blogger Dashboard ។
ជំហានទី 2: នៅលើផ្ទាំងគ្រប់គ្រង Blogger ចុច Theme ។
ជំហានទី 3: ចុចរូបតំណាងព្រួញចុះក្រោម នៅជាប់នឹង ប៊ូតុង 'customize' ។
ជំហានទី 4: ចុច Edit HTML អ្នកនឹងត្រូវបានប្តូរទិសទៅទំព័រកែសម្រួល។
<script type='text/javascript'> //<![CDATA[ var uri = window.location.toString(); if (uri.indexOf("%3D","%3D") > 0) { var clean_uri = uri.substring(0, uri.indexOf("%3D")); window.history.replaceState({}, document.title, clean_uri); } var uri = window.location.toString(); if (uri.indexOf("%3D%3D","%3D%3D") > 0) { var clean_uri = uri.substring(0, uri.indexOf("%3D%3D")); window.history.replaceState({}, document.title, clean_uri); } var uri = window.location.toString(); if (uri.indexOf("&m=1","&m=1") > 0) { var clean_uri = uri.substring(0, uri.indexOf("&m=1")); window.history.replaceState({}, document.title, clean_uri); } var uri = window.location.toString(); if (uri.indexOf("?m=1","?m=1") > 0) { var clean_uri = uri.substring(0, uri.indexOf("?m=1")); window.history.replaceState({}, document.title, clean_uri); } //]]> </script>
ជំហានទី 5: ឥឡូវនេះបន្ថែម កូដ JavaScript ខាងលើ យកទៅដាក់ពីលើស្លាក </body>
។
ជំហានទី 6: រក្សាទុកការផ្លាស់ប្តូរដោយចុចលើរូបតំណាងនេះ។
ខ្ញុំសង្ឃឹមថាអ្នកបានណែនាំខាងលើអ្នកយកទៅប្រើមានប្រសិទ្ធភាព ។ បើប្លក់អ្នកប្រើ domain ដោយទិញ ចឹងគន្លឹះនេះនឹងជួយឲ្យប្លក់អ្នកមើលទៅ ដូច website ទូទៅមួយដែរ។ សម្រាប់គន្លឹះ Blogger ផ្សេងទៀតអ្នកអាចរកមើលបាននៅទីនេះជាភាសាខ្មែរ
No comments
Post a Comment