Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

កូដ​ផ្ទៃ Background CSS ពណ៌​ចម្រុះ​មាន​ចលនា​​សម្រាប់ blogger

Jul17,2024

សម្រាប់​អ្នក​ដែល​ចង់​ប្ដូរ​ផ្ទៃ​ខាង​ក្រោយ​របស់​ប្លក់ (Blogger) ដែល​មាន​ចលនា​ពណ៌​ប្រដេញ​បែបយឺតៗ សម្រាប់​លម្អប្លក់​របស់​យើង ឲ្យ​ប្លែក​បន្តិច។ ពណ៌​ដែល​​ផ្លាស់ប្ដូរ​នេះ​មិន​ធ្វើ​ឲ្យ​ចាក់​ភ្នែក​ទេ គឺ​ល្មម​មើល ដូច្នេះ​ដើម្បី​ដឹង​ពី​របៀប​ដាក់​សូម​មើល​គន្លឹះ​ខាងក្រោម​នេះ ៖

៙ របៀប​ដាក់​ធ្វើ​ជា​ផ្ទៃ​របស់ Blogger ៖

1- ចូល​គណនី blogger.com របស់​អ្នក។
2- ចូល​ទៅ​កាន់ Theme >> ចុច​សញ្ញា​ព្រួញ​ក្បែរ​ពាក្យ CUSTOMIZE ​ហើយ​យក​ពាក្យ Edit HTML។
3- ស្វែងរក​ស្លាក ]]></b:skin> ហើយ​ចម្លង​កូដ​ខាង​ក្រោម​ យក​ទៅ​ដាក់​ខាង​លើ​ស្លាក​នោះ រួច​ចុច Save template ។
កូដ
body {
background: linear-gradient(-45deg, #ee7752, #e73c7e, #23a6d5, #23d5ab);
background-size: 400% 400%;
animation: gradient 15s ease infinite;
height: 100vh;
}

@keyframes gradient {
0% {background-position: 0% 50%;}
50% {background-position: 100% 50%;}
100% {background-position: 0% 50%;}}
សរុប​មក​ការ​ដាក់​កូដ​នេះ​ងាយស្រួល​មែនទែន ហើយ​ក្នុង​អ៊ីនធឺណិត​មាន​កូដ​ background ដែល​មាន​ចលនា​បែប CSS សុទ្ធ និង​បែប​ក្រាហ្វិក SVG ស្អាតៗ​ជា​ច្រើន តែ​ខ្ញុំ​មិន​ទាន់​ចេះ​ដាក់​ចូល​ក្នុង​ប្លក់​នោះ​ទេ បើ​ថ្ងៃ​ណា​ខ្ញុំ​ចេះ​ដាក់​ខ្ញុំ​នឹង​សរសេរ​បង្ហាញ។ ជួប​គ្នា​នៅ​គន្លឹះ​លើក​ក្រោយៗ​ទៀត អរគុណ៕

2 comments

  1. សួស្ដីបង ខ្ញុំសុំឈ្មោះ template នេះបានទេ

    ReplyDelete
    Replies
    1. Oliver Blogger Template
      Name: Oliver
      Designer: Salman Farooqui
      URL: http://themeforest.net/user/TemplatesZoo

      Delete

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។