១- ទងល្ពៅ ១គីឡូកន្លះ
២- ត្រី (តាមចំណូលចិត្ត) កន្លះគីឡូ
៣- ត្រីឆ្អើរ (យកតែសាច់) ១កូនចានចង្កិះ
៤- ប្រហុក ១ស្លាបព្រាបាយ
៥- ម្សៅស៊ុប ២ស្លាបព្រាបាយ
៦- ទឹកត្រី ២ស្លាបព្រាបាយ
៧- ស្ករស ១ស្លាបព្រាបាយ
៨- អំបិល ១ស្លាបព្រាកាហ្វេ
៩- អម្ពិលទុំ
១០- ម្ទេស ៦
១១- ខ្ទឹមស ៣កំពឹស
១២- ម្អម
១៣- ទឹក ឬទឹកស៊ុប ២លីត្រ
៙ របៀបធ្វើ ៖
១- សកទងល្ពៅអោយស្អាត កាត់វែងល្មម យកតែខ្ចីៗ រួចត្រាំទឹក និងលាងអោយស្អាត។
២- ហាន់ខ្ទឹម ម្ទេស និងម្អមល្អិតៗ ទុកមួយអន្លើ។
៣- ដាំទឹកអោយពុះ ជ្រំប្រហុក រួចស្រង់ពពុះចោលសឹមដាក់ត្រីឆ្អើរ អំបិល ស៊ុបមាន់ ស្ករ ទឹកត្រី និងបន្លែចូលទុកអោយពុះ។
៤- ពេលពុះដាក់ត្រីចូលទុកអោយពុះដាក់អំពិលចូលទុកអោយពុះម្តងទៀត សឹមដាក់ម្អម ខ្ទឹម និងម្ទេសចូលកូអោយសព្វជាការស្រេច៕
____________ប្រភពពី : Cooking With Momma Heng
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។