Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ការី​ត្នោត (សាច់​មាន់ ៣គីឡូកន្លះ, ត្នោត ១៥ផ្លែ)

ការី​ត្នោត (សាច់​មាន់ ៣គីឡូកន្លះ, ត្នោត ១៥ផ្លែ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖
១- សាច់​មាន់ ៣គីឡូកន្លះ (កាត់​ធំ​ល្មម)
២- ត្នោត ១៥ផ្លែ (ចិត ឬ ឈូស​ស្តើងៗ)
៣- ម្ទេស​ឆ្អើរ ២ខាំ ចិញ្ច្រាំ​អោយ​ម៉ត់
៤- ដូងទុំ ២គីឡូក្រាម
៥- ទឹកត្រី ៥ស្លាបព្រាបាយ
៦- អំបិល​គ្រួស ៥ស្លាបព្រាបាយ
៧- ម្សៅស៊ុប ២ស្លាបព្រាបាយ
៨- ស្ករត្នោត ៩ស្លាបព្រាបាយ
៩- ប្រេងឆា ៤ស្លាបព្រាបាយ
១០- គល់​ស្លឹកគ្រៃ ១០ដើម
១១- រំដេង ១ខាំ
១២- ស្លឹក​ក្រូច ៦សន្លឹក
១៣- ល្មៀត ៣ទៅ៤ ដុំ
១៤- ខ្ទឹមស និង ខ្ទឹមក្រហម ២ខាំ
១៥- កាពិ ១ខាំ

៙ របៀប​ធ្វើ ៖

១- យក គល់​ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹក​ក្រូច និង ខ្ទឹមស​ក្រហម​បុក​ជាមួយគ្នា​អោយ​ម៉ត់​ល្អ សឹម​ដាក់​កាពិ​ចូល​បុក​ជាមួយគ្នា​អោយ​សព្វ។

២- យក​ត្នោត​ដែល​ចិត្ត​រួច​ទៅ​ស្ងោ ១០នាទី រួច​ស្រង់​ដាក់​កញ្រ្ចែង លាង​ទឹក​អោយ​ស្អាត​ច្របាច់​អោយ​ស្ងួត​ទឹក។

៣- យក​ដូង​មក​ពូត ទុក​ក្បាលខ្ទិះ ១លីត្រ និង​ចុងខ្ទិះ ៥ទៅ៦លីត្រ។

៤- ដាំ​ខ្ទះ​អោយ​ក្តៅ ដាក់​ប្រេងឆា​ចូល​ទុក​អោយ​ក្តៅ​ សឹម​ដាក់​ម្ទេស​ឆ្អើរ​ចូល​ឆា​អោយ​ក្រហម​ល្អ (ប្រហែល ២នាទី) រួច​ដាក់​គ្រឿង​បុក​ចូល​ឆា ៣នាទីទៀត សឹម​ដាក់​គ្រឿងផ្សំ​រសជាតិ​ទាំងអស់​ឆា​អោយ​សព្វ​ល្អ​ប្រហែល ៣នាទីទៀត សឹមដាក់ក្បាលខ្ទិះពាក់កណ្តាលចូលឆាជាមួយគ្រឿងប្រហែល៣នាទីទៀត។

៥- ដាក់​សាច់​ចូល​ឆា​ជាមួយ​គ្រឿង​អោយ​សព្វ នឹង​ដាច់​ទឹក​ល្អ​ប្រហែល ១០នាទី។

៦- ដាក់​ត្នោត​ចូល​ឆា​ជាមួយ​សាច់​អោយ​សព្វ រំងាស់​អោយ​ដាច់​ទឹក​ចេញ​ពី​ត្នោត ប្រហែល១០នាទី។

៧- ដាក់​ចុង​ខ្ទិះ​ចូល​រំងាស់​អោយ​ពុះ និង​ឆ្អិន​សាច់​ល្អ។

៨- ចាក់​ក្បាល​ខ្ទិះ​ដែល​នៅ​សល់​ចូល(កុំ​កូរ) ទុក​អោយ​ពុះ​ជាការស្រេច៕

សម្ល​នេះ​អាច​ញាំ​ជាមួយ បាយ ឬ នំបញ្ចុក។

_______________
ប្រភព​ពី : Cooking With Momma Heng
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.