៙ គ្រឿងផ្សំ ៖
១- ពងទាកូន ១០ គ្រាប់២- ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
៣- ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
៤- គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីល្មម
៥- ស្លឹកក្រូច ៤ សន្លឹក
៦- ខ្ទឹមស ៤ កំពឹស ដំអោយបែក
៧- រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
៨- ស្ករ ២ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ
៩- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
១០- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
១១- ទឹកត្រី ១ស្លាបព្រាបាយ
១២- ទឹកដោះគោឆៅ ១ កំប៉ុង
១៣- ទឹក ២-៣ លីត្រ
១៤- បន្លែ តាមចំណូលចិត្ត
១៥- សាច់ តាមចំណូលចិត្ត
៙ របៀបធ្វើ ៖
១- ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អិន បកសម្បកអោយស្អាត ទុកមួយឡែក។២- យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ ក្រៀមបន្តិច រួចដាក់បង់ក្នុងទឹកកំពុងពុះ។
៣- ដាក់ ស្ករ អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំណូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។
៤- ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕
* ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មារ ដាក់បន្លែនឹងសាច់តាមចំណូលចិត្ត៕
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។