៙ គ្រឿងផ្សំ ៖
១- ត្រី (ស្តោ ផ្ទក់ ឬ តាមចំណូលចិត្ត) កន្លះគីឡូក្រាម២- ប្រហុក ១ ស្លាបព្រាបាយ
៣- ខ្ទឹមស ១០-១៥ កំពឹស
៤- ខ្ជាយ ១០-១៥ ដុំ
៥- ស្លឹកគ្រៃ ១សន្លឹក (ចងជាដុំ ញីអោយទក់)
៦- ទឹក ១លីត្រ
៧- រមៀត បន្តិច (អត់ក៏បាន)
៨- ទឹកត្រី ៣ស្លាបព្រាបាយ
៩- អំបិល ១ស្លាបព្រាកាហ្វេ
១០- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
១១- បន្លែសម្រាប់នំបញ្ចុកដូចជា : ត្រសក់ ព្រលឹត សណ្ដែកកួរ បន្លែអន្លក់អន្លៃខ្ចីៗ តាមចំណូលចិត្ត
៙ របៀបធ្វើ ៖
១- ដាំទឹកអោយពុះ ដាក់អំបិល និងត្រីស្ងោអោយឆ្អិន រួចស្រង់ត្រីចេញ និងបិទភ្លើង។២- បុកខ្ជាយ ខ្ទឹម និងរមៀតអោយម៉ដ្ឋ រួចបេះសាច់ត្រីបុកជាមួយគ្នាអោយម៉ត់។
៣- បើកភ្លើង ទុកអោយទឹកពុះ ជ្រំប្រហុកដាក់ ដាក់ស្លឹកគ្រៃ ទឹកត្រី ម្សៅស៊ុប និងសាច់ត្រីចូលទុកអោយពុះភ្លក្សរសជាតិ តាមចំណូលចិត្តជាការស្រេច៕
*** ដាក់បន្លែចូលចាន ដាក់នំបញ្ចុក ស្រោចទឹកសម្លពីលើ ញិចម្ទេសហឹរៗ
___________
អ្នកស្រី សុគន្ធារី
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។