៙ គ្រឿងផ្សំ ៖
១- ឆ្អឹងជំនី និងគ្រឿងក្នុងជ្រូក ១គីឡូ៣ខាំ២- គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)
៣- ត្រប់ពុតលំញង ៣ខាំ
៤- ស្ករ ២ស្លាបព្រាបាយ
៥- ទឹកត្រី ៣ស្លាបព្រាបាយ
៦- ម្សៅស៊ុប ១ស្លាបព្រាបាយ
៧- ប្រហុកចិញ្ច្រាំ ១ស្លាបព្រាបាយ
៨- អំបិលបន្តិច
៩- អម្ពិលទុំ ២ស្លាបព្រាបាយ
១០- ប្រេងឆា ១ស្លាបព្រាបាយ
១១- ស្លឹកកន្ទ្រោប ៣ធាង
១២- ទឹក ៣ចានចង្កិះ
៙ របៀបធ្វើ ៖
១- ដាំប្រេងឆាអោយក្តៅ ដាក់គ្រឿងបុកចូល ឆាប្រហែល១នាទី ដាក់ប្រហុកចូលឆាបីបួនត្រឡប់ ដាក់ត្រប់ពុតលំញងចូលឆាអោយត្រប់ស្លោកប្រហែលជា ១០នាទី។២- ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិដូចជា អម្ពិលទុំ អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប និងស្លឹកកន្ទ្រោប (ដុតអោយក្រៀម) រំងាស់អោយដាច់ទឹក។
៣- ដាក់ទឹកចូល ទុកអោយពុះមួយសន្ទុះ (សាច់ផុយ) ភ្លក្សរសជាតិតាមចំណូលចិត្ត ជាការស្រេច៕
* សម្រាប់ម្ទេសប្លោកដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត ។
_____________
អ្នកស្រី សុគន្ធារី
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។