Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ណាំង៉ូវ​មាន់ (សាច់​មាន់​៧​ខាំ)

ណាំង៉ូវ​មាន់ (សាច់​មាន់​៧​ខាំ)

Celestial Samnang Monday, July 15, 2024 0

ណាំង៉ូវ ដែល​ខ្មែរ​យើង​ហៅ​តែ ​ងាំង៉ូវ ជា​ក្រូចឆ្មារ​ដែល​គេ​ប្រឡាក់​អំបិល​ទុក​ឲ្យ​បាន​យូរ​អាច​យក​មក​ធ្វើ​ជា​ភេសជ្ជ ឬ​ធ្វើ​ជា​គ្រឿង​ផ្សំ​សម្ល ។ ហើយ​ប្រភេទ​សម្ល​នេះ គេ​ចូលចិត្ត​ធ្វើ​វា​សម្រាប់​ហូប​ជួបជុំ​គ្រួសារ​ជាទីបំផុត។ បើសិនជា​អ្នក​ទាំងអស់គ្នា​មិន​ទាន់​ចេះ​ធ្វើ​អាច​សាកល្បង​ធ្វើ​វា​ដូច​រូបមន្ត​ខាងក្រោម​នេះ។

៙ គ្រឿងផ្សំ‬ ៖

១- សាច់​មាន់ ៧ខាំ (កាត់​ខ្លី​ល្មម)
២- ក្រូច​ណាំង៉ូវ ១ផ្លែ
៣- គល់​ស្លឹកគ្រៃ ១គល់ (កាត់​ខ្លីៗ ដំ​អោយ​បែក)
៤- ស្លឹក​ក្រូច ៣សន្លឹក
៥- រំដេង បន្តិច (ដំ​អោយ​បែក)
៦- ទឹកត្រី ១ស្លាបព្រាបាយ
៧- អំបិល បន្តិច
៨- ម្សៅស៊ុប ១ស្លាបព្រាការហ្វេ
៩- ស្ករស ២ស្លាបព្រាការហ្វេ
១០- ខ្ទឹមស ៣កំពឹល (ដំ​អោយបែក)
១១- ប្រេងឆា ១ស្លាបព្រាបាយ
១២- ស្លឹកខ្ទឹម ស្លឹក​ជីរវ៉ាន់សុយ ហាន់​ល្អិត​ៗ

‎៙ របៀប​ធ្វើ‬ ៖

១- ដាក់​ខ្ទះ​ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់​គល់​ស្លឹកគ្រៃ រំដេង ខ្ទឹម និង​ស្លឹក​ក្រូច ឆា​អោយ​ឈ្ងុយ សឹម​ដាក់​សាច់​មាន់​ចូល​ឆា​អោយ​ស្ងួត​ទឹក ដែរ​ចេញ​ពី​មាន់។

២- យក​ឆ្នាំង​ដាក់​ទឹក​ដាំ​អោយ​ពុះ ដាក់ អំបិល ទឹកត្រី ម្សៅស៊ុប និងស្ករ១ស្លាបព្រាការហ្វេ រួច​ដាក់​សាច់​មាន់​ចូល រំងាស់​អោយ​ផុយ។

៣- ក្រូច​ណាំង៉ូវ ពុះ​ជា​បួន ដាក់​ក្នុង​ចានចង្កឹះ ដាក់​ទឹក​ណាំង៉ូវ ១ស្លាបព្រាបាយ និង​ស្ករ ១ស្លាបព្រាការហ្វេ ច្របល់​អោយ​សព្វ ទុក​ដាក់​ជាមួយ​សម្ល។

៤- ពេល​សម្ល​ឆ្អិន​ហើយ ដួស​ដាក់​ចាន​សម្រាប់​ទទួលទាន ដាក់​ណាំង៉ូវ និង​ស្លឹកខ្ទឹម ស្លឹក​ជីរវ៉ាន់សុយ ភ្លក្ស​រសជាតិ​តាម​ចូលចិត្ត ជាការស្រេច៕

បន្ថែម ៖ បើ​ចូលចិត្ត អាច​បំពង​ខ្ទឹមស​ដាក់ កាន់តែ​ឈ្ងុយ !

____________
អ្នកស្រី សុគន្ធារី
Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected