ជាទូទៅនៅពេលយើងបង្កើតគេហទំព័រ ឬ ប្លក់ (Blogspot) តែងតែតម្រូវឲ្យយើងដាក់ favicon (រូបតំណាងគេហទំព័រ) ដែលមានទំហំតូចមើលសឹងមិនចង់យល់ ដែលហួសសម័យ។ favicon អត់បង្ហាញលើប្រព័ន្ធទូរស័ព្ទទំនើបៗដូចជា iPhone iPad ឬ Android នោះទេ នៅពេលយើងចុច Save តំណគេហទំព័រ ឬ blogspot តាមកម្មវិធី browser យកទៅដាក់លើ home screen ដើម្បីងាយស្រួលចុចមើល ស្រដៀងនឹង icon កម្មវិធីលើទូរស័ព្ទដែរ ។
ក្នុងគន្លឹះនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបដាក់ icon (រូបតំណាង) Blogspot ដែលដំណើរការបានគ្រប់ឧបករណ៍ ធ្វើដូច្នេះប្លក់របស់យើងកាន់តែទាក់ទាញនៅពេលអ្នកចូលមើលគាត់ធ្វើការ save តំណប្លក់របស់យើងទុកលើ Home Screen ទូរស័ព្ទ។
៙ ដាក់ចូល Template Blogspot ៖
1- ចូលទៅ Blogger.com ដើម្បី Login គណនីរបស់លោកអ្នក។2- ចូលទៅកាន់ Theme >> ចុចសញ្ញាព្រួញក្បែរពាក្យ CUSTOMIZE ហើយយកពាក្យ Edit HTML។
3- ស្វែងរកស្លាក <head> ហើយចម្លងកូដខាងក្រោម យកទៅដាក់ខាងក្រោមស្លាកនោះ រួចចុច Save template ។
<link rel="apple-touch-icon" href="apple-touch-icon.png"/>
- apple-touch-icon.png : ដាក់ជំនួសនូវរូបភាព icon ប្លក់របស់អ្នក។ សម្រាប់ការបង្កើត icon សូមទាញយករូបភាព PNG ខាងក្រោម ហើយធ្វើការរចនាតាមទំហំខាងក្រោមចុះ ៖ បន្ថែម ៖ សម្រាប់គេហទំព័រសូមមើលអត្ថបទគន្លឹះលម្អិតនៅ https://webhint.io/docs/user-guide/hints/hint-apple-touch-icons/
ជាចុងក្រោយត្បិតថាគន្លឹះងាយស្រួល តែឃើញគេទំព័រខ្មែរយើងភាគច្រើនមិនសូវចាប់អារម្មណ៍ត្រង់ចំណុចសំខាន់នេះទេ។
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។