Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago

japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago

Celestial Samnang Monday, July 15, 2024 0

នៅ​ដើម​ខែ​យើង​រីករាយ​ពេល​ទទួល​​បាន​ប្រាក់ខែ ព្រោះ​អាច​ទិញ​ទំនិញ​តាម​តែ​ចិត្ត​ចង់ ចំណែក​ចុងខែ​ពេល​ខ្លះ​ត្រូវ​ញ៉ាំ​មី​កញ្ចប់ ​ឬ​ពងមាន់​ក៏​ថា​បាន។ ពងមាន់​បែប​ជប៉ុន​ជា​មុខម្ហូប​ងាយ​ធ្វើ និង​ឆ្ងាញ់​ដែល​អ្នក​គួរតែ​សាកល្បង​ម្តង។ មនុស្ស​មួយចំនួន​​ប្រើ​សាច់​ដើម្បី​បង្កើន​រសជាតិ​ស៊ុត​ចៀន ចំណែក​ជនជាតិ​ជប៉ុន​ក៏​មាន​រូបមន្ត​សម្រាប់​មុខម្ហូប​នេះ​ដែរ។ ដោយ​បន្ថែម​គ្រឿងទេស Dashi ទឹកស៊ីអ៊ីវ។ ប្រសិនបើ​ផ្ទះ​របស់​អ្នក​គ្មាន​ខ្ទះ​រាង​ចតុកោណ សូម​កុំ​បារម្ភ​ខ្ទះ​មូល​ក៏​អាច​ធ្វើ​ពង​ចៀន​ក្រឡុក​បាន​ដែរ។


៙ គ្រឿងផ្សំ ៖

១- ទឹកស៊ីអ៊ីវ​ត្រី Ayu

២- ពងមាន់ ៣ គ្រាប់
៣- Mirin ២ ស្លាបព្រាកាហ្វេ
៤- Dashi ៣ ស្លាបព្រា
៥- ស្លឹក​ស្ពៃ (អាស្រ័យ​លើ​រសជាតិ​របស់​មនុស្ស​ម្នាក់ៗ ដែល​អ្នក​អាច​បន្ថែម ឬ​មិន​បន្ថែម ក្រៅពីនេះ​អ្នក​អាច​បន្ថែម​ការ៉ុត ផ្សិត ឬ​សាច់ក្តាម) -ល-។
បន្ទាប់ពី​ចៀន​ពងមាន់​រួច អ្នក​គ្រាន់តែ​មូល​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម។

៙ ប្រវត្តិរូប​បងស្រី Kyoko ៖

ម្ចាស់​ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」Kyoko Nakao (អាយុ ៥១ ឆ្នាំ)
នៅ​លើ Instagram Shunsai Mamaya @mamaya476 យើង​កំពុង​ផ្សព្វផ្សាយ​បន្លែ​របស់​កសិករ​ក្នុង​តំបន់​ដោយ​ចម្អិន​ម្ហូប​សាមញ្ញ​ប្រើ​បន្លែ​​តាម​​រដូវ។ ព្រោះ​តែ​ខ្ញុំ​ចាប់អារម្មណ៍ និង​មាន​ចំណូលចិត្ត​ក្នុង​ការ​ចម្អិន​ម្ហូប ខ្ញុំ​ព្យាយាម​ចម្អិន​បន្លែ​អស់​រយៈពេល ៨ ឆ្នាំ​កន្លង​មក​សម្រាប់​ចំណូលចិត្ត​របស់​ខ្លួន។ ប្រសិនបើ​ខ្ញុំ​ធ្វើដំណើរ​ទៅ​ផ្សារ ខ្ញុំ​នឹង​ទិញ​គ្រឿង​ផ្សំ ឬ​ទៅ​ញ៉ាំ​នៅ​ហាង​ស្រា ដើម្បី​ភ្លក់​ម្ហូប​ឆ្ងាញ់​ហើយ​សួរ​ម្ចាស់​​ហាង​​របៀប​ចម្អិន។ បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​គ្រឹះ​ស្ថាន​​បោះពុម្ពផ្សាយ ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀបចំ​បើក​ភោជនីយដ្ឋាន​តូច​​មួយ​នៅ​ឆ្នាំក្រោយ។

៙ អាជីព​អ្នក​បោះពុម្ព​ផ្សាយ ៖

ទទួល​បន្ទុក​ព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំ​សប្ដាហ៍​មាន​ចំណងជើង​ថា “女性自身” (Josei jishin) ។ ជោគជ័យ​ក្នុង​គម្រោង Home Baker នៃ​ទស្សនាវដី្ត​ព័ត៌មាន​ជីវិត “Mart” ។ ទស្សនាវដី្ត​ម៉ូដ​ផ្ដោត​ទៅលើ​អាយុ ៤០ ឆ្នាំ​សម្រាប់​ទស្សនាវដី្ត “STORY” ។ ទស្សនាវដី្ត​សម្ផស្ស “美ST” សម្រាប់​អាយុ​វ័យ ៤០ ឆ្នាំ។ អំពី “Shunsai Mamaya” * ភោជនីយដ្ឋាន​ជប៉ុន​មាន​ទម្រង់​អាជីវកម្ម​ច្រើន​ប្រភេទ។ ប៉ុន្តែ “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិត​ក្នុង​តំបន់​ថ្នាក់​ទីមួយ​មិន​ត្រូវ​ទទួល​ស្គាល់​ដោយ​ច្បាប់​បង្ការ និង​ពន្លត់​អគ្គីភ័យ​ទេ ដូច្នេះ​ភោជនីយ​ដ្ឋាន​មាន​បំណង​ផ្លាស់ប្ដូរ​ទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋាន​គ្រោង​នឹង​បើក​នៅ​និទាឃរដូវ​ឆ្នាំ ២០២១ នៅ​ផ្ទះ​តូច​មួយ​ក្នុង​តំបន់​នៅ Suginami ទីក្រុង​តូក្យូ។ យើង​ធ្វើ​ម្ហូប​តាម​រដូវ​ត​ដោយ​ប្រើ​បន្លែ Suginami ក្នុងស្រុក និង​គ្រឿងផ្សំ​ល្អ​ទិញ​ពេល​ធ្វើដំណើរ។ ឈ្មោះ​ហាង​ជា​ការ​គោរព​​ចំពោះ​ភោជនីយដ្ឋាន “Mamaya” ” ដែល​អ្នក​និពន្ធ Kuniko Mukai កំពុង​ប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​របស់​គាត់​ឈ្មោះ Kazuko ។

_______________
Kyoko Nakao
Tags: មុខម្ហូបចៀន វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected