Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

កម្មវិធី PSD CODC ធ្វើ​ឲ្យ​ឯកសារ Adobe Photoshop, Illustrator, InDesign និង EPS មើល​ឃើញ​រូបភាព​តូច Thumbnail ក្នុង Windows Explorer

Jul19,2024
កម្មវិធី Adobe Bridge គឺ​សម្រាប់​គ្រប់គ្រង​ឯកសារ​របស់​​​កម្មវិធី​ក្រុមហ៊ុន Adobe ទាំងឡាយ​មាន​ដូចជា Photoshop Illustrator InDesign PDF ជាដើម បង្ក​ការ​ងាយស្រួល​ចាត់ចែង ។ តែ​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​កម្មវិធី ធ្វើការ​ជាមួយ File ក្រុមហ៊ុន Adobe តិចតួច​គឺ​យើង​អាច​មិន​ប្រើ​កម្មវិធី Adobe Bridge ក៏​បាន ដោយ​គ្រាប់​តែ​ដំឡើង​កម្មវិធី​បន្ថែម​ដើម្បី​ឲ្យ Windows Explorer អាច​មើល​ឃើញ​រូបរាង File ខាង​ក្នុង​របស់​កម្មវិធី Photoshop Illustrator ជា​ពិសេស​គឺ file EPS ហ្នឹង​ឯង ។

៙ របៀប​ធ្វើ​ឲ្យ Windows Explorer មើល​ឃើញ File ៖

១- ទាញ​យក​កម្មវិធី PSD CODC (ប្រើប្រាស់​សាកល្បងបាន​១៥​ថ្ងៃ) ។ បញ្ជាក់​លោកអ្នក​អាច​ទិញ​កម្មវិធី​ឬ​សាកល្បង​ប្រើ​បាន ១៥​ថ្ងៃ ។ ចុចទីនេះ

៣- ដំឡើង​ចប់​សូម​ធ្វើការ restart ម៉ាស៊ីន​កុំព្យូទ័រ​នោះ​យើង​នឹង​ទទួល​បាន​លទ្ធផល គឺ​អាច​មើល​ឃើញ Thumbnail នៃ​ file Adobe Photoshop, Illustrator, InDesign ជា​ពិសេស​គឺ EPS បាន​ដោយ​មិន​បាច់​ចុច​បើក​ក្នុង​កម្មវិធី​ផ្សេង​នោះ​ទេ ដែល​នេះ​ជួយ​សម្រួល​ការងារ​បាន​មួយ​ផ្នែក​ដែរ ៕

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។