Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

ក្បួន​រាជសព្ទ (ពាក្យ​សម្រាប់​ប្រើ​ជាមួយ​រាជវង្ស)

Jul19,2024
ក្បួន​រាជសព្ទ កាល​មុន​ខ្ញុំ​ធ្លាប់​ចម្លង​ចេញ​ពី​សៀវភៅ​ដែល​ផ្សាយ​ដោយ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ធ្វើ​ជា​ឯកសារ PDF សម្រាប់​មើល​លើ​កុំព្យូទ័រ​ ទូរស័ព្ទ​ដៃ ។ តែ​ដោយសារ​កុំ​រើ​កុំព្យូទ័រ​ធ្វើ​ឲ្យ​បាត់​ឯកសារ​ដែល​ខ្ញុំ​វាយ​ហើយ​នោះ ។ តែ​ឥឡូវ​ខ្ញុំ​រក​ឃើញ​មាន​ផ្សាយ​ក្នុង www.webonary.org/royalw/ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចិត្ត​ស្រលាញ់ ក៏​ចម្លង​មក​ដាក់​ក្នុង blog ខ្ញុំ​ទុក​គ្រាន់​អាន​ខ្លួន​ឯង​​ មិន​មែន​ចម្លង​យក​ធ្វើ​អ្វី​មួយ​នោះ​ទេ ។

Khmer (Khmer): 454
Last update: Dec 9, 2014
Date published: Jan 22, 2020

ក ន. ព្រះ​សុរង
កង ន. ព្រះ​វល័យ
កងកន់ ន. ព្រះ​ពាហុរ័ក្ស, ព្រះ​ពាហុរ័តន៍ (ព្រះ​ពាហុរត្ន)
កង្វេរ ន. ព្រះ​អង្កុសា
កជើង ន. ព្រះ​និពន្ធ​បាទ, ក​ព្រះ​បាទ
កញ្ចក់ឆ្លុះ ន. ព្រះ​ឆាយ
កញ្ជ្រឹល ន. ព្រះ​ទ្ទុ
កដៃ ន. ព្រះ​ករ, ក​ព្រះ​ហស្ដ
កន្តើយព្រងើយ ន. ទ្រង់​ព្រះ​ឧបេក្ខា
កន្ត្រៃ ន. ព្រះ​ទម្រង់​សុក័ន្ត
កន្ថោរតូច ន. ព្រះ​សុពណ្ណ​ស្រី
កន្ថោរ​ធំ ន. ព្រះ​សុពណ្ណ​រាជ
កន្ទក់លាងដៃ ន. ព្រះ​កុណ្ឌកី
កន្ទូតអូង ន. ព្រះ​គីវង្គ
កន្លើត ន. ព្រះ​តាលុ
កន្សែងជូតខ្លួន ន. ព្រះ​កនិច្ឆា​ព្រះ​អង្គ
កន្សែងជូតដៃ ន. ព្រះ​កនិច្ឆា​ព្រះ​ហស្ដ
កន្សែងជូតមាត់ ន. ព្រះ​កនិច្ឆា​ព្រះ​ឱស្ឋ
កន្សែងជូតមុខ ន. ព្រះ​កនិច្ឆា​ព្រះ​ភក្ត្រ
កន្សែងជួតក្បាល ន. ស្នាប់​ព្រះ​សិរ
កន្សែងទ្រាប់ថ្វាយបង្គំ ន. ព្រះ​កនិច្ឆាបង្គំ
កម្រាល, កន្ទេល, ចៀម​ចំ, ព្រំ ន. ព្រះ​និសជ្ជនីយ៍
កម្លាំងកាយ ន. ព្រះ​កាយ​ពល
កម្អូត ន. ព្រះ​អាចៀន, ព្រះ​វមកៈ
កាត់សក់ កិ. ចម្រើន​ព្រះ​កេសា
កាល់ចិញ្ចើម កិ. វិចិត្ត​ព្រះ​ភូមោ
កាវពាក់ត្រចៀក ន. ព្រះ​កុណ្ឌល
កុណ្ឌីទឹក ន. ព្រះ​សុវណ្ណ​ភិង្គារ
កូនប្រសាសប្រុស ន. ព្រះ​ធី​តុ​បតី
កូនប្រសាស្រី ន. ព្រះ​សុណិសា
កូបដំរី ន. ព្រះ​នាគាសនៈ
កើតទុក្ខ កិ. ទ្រង់​សោយ​ទុក្ខ
កោរសក់ កិ. ដាក់​ព្រះ​កេសា
កៅអី ន. ព្រះ​សុវណ្ណ​កោច្ឆៈ
កំភួនជើង ន. កំភួន​ព្រះ​បាទ
កំភួនដៃ ន. កំភួន​ព្រះ​ហស្ដ
កំហាក ន. ព្រះ​ខេឡា​សុចិ
កាំបិតកោរ ន. ព្រះទម្រង់​ខុរៈ
កាំបិតបត់ ន. ព្រះ​ទម្រង់​បិប្ផលី
កាំបិតបន្ទោះ ន. ព្រះ​ទម្រង់​ដង​វែង (ដង​ង)
កាំបិតព្រា ន. ព្រះ​ទម្រង់​វាសី
កាំបិតស្នៀត ឬ ក្រឹស ន. ព្រះ​ទម្រង់​ឆុរិកា
កាំបិតស្លា ន. ព្រះ​ទម្រង់បូគៈ
កាំភ្លើង ន. ព្រះ​ទម្រង់អគ្គី
ក្នាញ់ កិ. ទ្រង់​បដិឃៈ
ក្បាល ន. ព្រះ​សិរ
ក្បាលជង្គង់ ន. ព្រះ​ជានុ
ក្មួយប្រុស ន. ព្រះ​ភាគិនេយ្យ
ក្មួយស្រី ន. ព្រះភាគិនេយ្យា
ក្រចក ន. ព្រះ​នខា
ក្រដាសប្រោះទឹកមាសបិទភ្ជាប់នឹងព្រែ ឬ ក្រដាសបារាំងសរសេរតាំងតំណែងយសមន្ត្រីទាំងពួង តាំងពីឧកញ៉ាដរាបដល់ឃុន ម៉ឺន ន. សញ្ញាប័ត្រ
ក្រដាសសរសេរតាំងតំណែងយសព្រះភិក្ខុសង្ឃទាំងពួង ន. សមណប័ត្រ
ក្រដាសសេនាបតីធ្វើតាំងតំណែងយស ឱ្យក្រមការ ន. ត្រាតាំង
ក្រពះ ន. ព្រះ​បិហកៈ
ក្រមាបង់ក ន. ព្រះ​សុភាក់
ក្រមួនមាត់ ន. នួន​ព្រះ​ឱស្ឋ
ក្រយៅ ន. ព្រះ​បទ​រាជី
ក្រលៀន ន. ព្រះ​អនុជង្គ
ក្រឡេកមើល កិ. ទ្រង់​ឆ្មៀង​ព្រះ​នេត្រ
ក្រាស ន. ព្រះ​សម្អាង​កេសី
ក្រោកពីដេក កិ. ទ្រង់​តើន, ទ្រង់​បពុជ្ឈនាការ
ក្លស់ ឆត្រ. ន. ព្រះ​ក្លស់
ក្លាហាន ព្រះវិសារទៈ
ក្លៀក ន. ព្រះ​កច្ឆៈ
ក្អក កិ. ព្រះ​កាសៈ
ក្អមពួច ន. ព្រះ​សុវណ្ណ​កុម្ភៈ
ក្អួត កិ. ទ្រង់​អាចៀន
ក្អែល ន. ព្រះ​រជ្ជោជល

ខាក កិ. ទ្រង់​កក្ខារី
ខឹងច្រើន កិ. ទ្រង់​ក្រោធ, ទ្រង់​ពិរោធ
ខឹងតិច កិ. ទ្រង់​ខ្ញាល់
ខឹមខាត់ ន. ព្រះ​កាយ​ពន្ទន៍ ខ្សែក្រវាត់.
ខួរក្បាល ន. ព្រះ​មត្ថលុង្គ
ខោជើងវែង ន. ស្នាប់​ព្រះ​ជង្ឃ
ខ្ជិល កិ. ទ្រង់​កោសជ្ជៈ
ខ្នង ន. ព្រះ​ប្រឹស្ដាង្គ
ខ្នើយ ន. រង​ព្រះ​បាទ
ខ្នើយផ្អែក ន. ព្រះ​ខ្នល់
ខ្នើយរងស្មង ន. រង​ព្រះ​ជង្ឃ
ខ្នើយឱប ន. នែប​ព្រះ​អង្គ
ខ្នៀរអាចម៍ ន. ព្រះ​ខ្នាច់
ខ្ពុរមាត់ កិ. ទ្រង់​វិក្ខាលនៈ
ខ្មាសរបស់​ប្រុស ន. ព្រះ​សិដ្ឋ​លិង្គ
ខ្មាសរបស់ស្ត្រី ន. ព្រះ​យោនី
ខ្មៅដុស ន. ព្រះ​មសិ
ខ្យល់ចាប់ ន. ព្រះ​វាយុរោគ
ខ្លាច កិ. ទ្រង់​ព្រះ​ភិរុកា
ខ្លាញ់ខាប់ ន. ព្រះ​មេទោ
ខ្លាញ់រាវ ន. ព្រះ​វសា
ខ្លួន ន. ព្រះ​កាយ
ខ្សៀ ន. ព្រះ​ទម្រង់ធុម​វដ្ដី​
ខ្សែក្រវាត់ ន. ព្រះ​កាយ​ពន្ធន៍ ខឹមខាត់.

គក់ (វាយ) កិ. ទ្រង់​ប្រហារ
គជ, តេជ, នប់, កុយ, គាថា ន. ព្រះ​គ្រូ
គិត កិ. ទ្រង់​ព្រះ​ចិន្ដា
គុម្ពត្រចៀក ន. ព្រះ​កាណ៌
គូរ កិ. ទ្រង់​ព្រះ​លេខា
គោ ន. ព្រះ​ទី​ន័ង​ឧសភរាជ
គោម ន. ព្រះ​ឃរបទីប
គុំកួន កិ. ទ្រង់​អាឃាដ
គំហក កិ. ទ្រង់​តជ្ជនាការ
គ្រហែម កិ. ទ្រង់​ព្រះ​ឧក្កាសិត
គ្រុន ន. ព្រះ​ទាហរោគ, ឌាហរោគ
គ្រូ ន. រាជ​គ្រូ
គ្រឿងក្រអូបសម្រាប់លាប ន. ព្រះ​សុគន្ធ​វិលេបនៈ
គ្រែ ន. ព្រះ​មញ្ចៈ
គ្រែដេក ន. ព្រះ​ទែន​បន្ទំ
គ្រែយាន ន. ព្រះ​រាជ​យាន​នុម៉ាត
គ្រែយានមាស ន. ព្រះ​សុវណ្ណ​រាជយាន
គ្រែអង្គុយ ន. ក្រឡា​ពញរះ​គំនាល់

ឃើញ កិ. ទ្រង់​ទស្សនាការ
ឃ្លង់ ន. ព្រះ​កុដ្ឋ​រោគ
ឃ្លាន កិ. ទ្រង់​ជិឃច្ឆា

ងងុយ កិ. ទ្រង់​ព្រះ​ថីនៈ
ងូតទឹក កិ. ស្រង់​ព្រះ​វារី
ងោយងុយ កិ. ទ្រង់​ព្រះ​មិទ្ធៈ

ចង្កា ន. ព្រះ​ហនុកា
ចង្កួយស្មា ន. ព្រះ​អង្ស​កូដ
ចង្កើះ ន. ព្រះ​យមកា
ចង្កៀង ន. ព្រះ​តេល​បទីប
ចង្កៀលក្រចក ន. ព្រះ​ទម្រង់​សុពណ្ណនខា
ចង្កៀលត្រចៀក ន. ព្រះ​ទម្រង់​សុវណ្ណ​កាណ៌
ចង្កេះ ន. ព្រះ​អង្កៈ, ព្រះ​កដី
ចង្អុលម្រាមដៃ ន. ព្រះ​តជ្ជនា​បាទ
ចន្ទាស ន. ព្រះ​សណ្ឌាស
ចារុ៍ចងដៃ ន. កែម​ព្រះ​ករ
ចិញ្ចើម ន. ព្រះ​ភូមោ, ព្រះ​ភមុកា
ចិញ្ចៀន ន. ព្រះទម្រង់
ចិត្ត ន. ព្រះ​ហឫទ័យ
ចិត្តជា (បាត់ខឹង) កិ. ទ្រង់​ក្សាន្ត​ព្រះ​ហឫទ័យ
ចូលចិត្ត កិ. ទ្រង់​សន្និដ្ឋាន
ចែងថ្ងៃ ន. ព្រះ​ខុទ្ទ​កបិឡកា
ចៅស្រី-ប្រុស ន. ព្រះ​រាជ​នត្តា
ចំណីបង្អែម ន. ព្រះ​ឱជា
ចំឡក ន. ព្រះ​បស្សការ
ច្របាច់ កិ. សម្ពាហណៈ
ច្រមុះ ន. ព្រះ​នាសា
ច្រូចទឹក កិ. ទ្រង់​ទក្សិណោទក
ច្រៀង កិ. ទ្រង់​គីតាភិរម្យ

ឆត្រ ក្លស់. ន. ព្រះ​ក្លស់
ឆ្លាក់ កិ. ទ្រង់​រចនា
ឆ្អឹង ន. ព្រះ​អដ្ឋិ
ឆ្អឹងដងកាំបិត ន. ព្រះ​អក្ខកា

ជក់ កិ. ទ្រង់​សោយ
ជញ្ជឹង កិ. ទ្រង់​ព្រះ​វិចារណ៍
ជណ្ដើរ ន. ព្រះ​អឌ្ឍចន្ទ
ជន្លួញ ន. ព្រះ​បដោទ
ជម្រះធ្មេញ កិ. ទ្រង់​សោយ​ព្រះ​ស្ទន្ត
ជាន់ កិ. ទ្រង់​អក្កមៈ
ជិនឆ្អន់ ន. ទ្រង់​និព្វិទា
ជីដូន ន. ព្រះ​អយ្យិកា
ជីដូនទួត ន. ព្រះ​អយ្យិកាទួត
ជីតា ន. ព្រះ​អយ្យកោ
ជីតាទួត ន. ព្រះ​អយ្យកោទួត
ជុក ន. ព្រះ​មោលី
ជុះអាចម៍ កិ. ទ្រង់​ចូល​ព្រះ​បង្គន់​ធំ

ឈមមុខត្រង់ កិ. ទ្រង់​ឆ្ពោះ​ព្រះ​ភក្ត្រ
ឈរ កិ. ទ្រង់​ស្ថិត
ឈានជើង កិ. ស្ដេច​ឈាន​ព្រះ​បាទ
ឈាម ន. ព្រះ​លោហិត
ឈឺ កិ. ប្រឈួន, ទ្រង់​ព្រះ​អាពាធ, ទ្រង់​ព្រះ​អផាសុក
ឈើខ្នាត ន. ព្រះ​រាជ​មានៈ
ឈើខ្នោសអណ្ដាត ន. ព្រះ​ជីវ្ហាវិសោធន៍
ឈើចាក់ធ្មេញ ន. ធ្នាក់​ព្រះ​ទន្ត, ព្រះ​ទន្ត​កដ្ឋ
ឈើច្រត់ ន. ព្រះ​ទណ្ឌៈ
ឈ្នួត ន. ព្រះ​វេដ្ឋនៈ
ឈ្លី កិ. ទ្រង់​បរិមទ្ទៈ

ញញឹម កិ. ទ្រង់​ព្រះ​សិតាការៈ
ញើស ន. ព្រះ​សេទោ

ដន្លាប់ ន. ព្រះ​ក្នក់
ដបកែវ ន. ព្រះ​ករណ្ឌកៈ
ដបតែ ន. ព្រះ​បាន​កោសៈ
ដាវ ន. ព្រះ​ទម្រង់​អសិ
ដាវវែង ន. ព្រះទម្រង់​អសិ​ដង​វែង
ដីខ្មៅសរសេរ ន. ព្រះ​កាឡ​មត្តិកា
ដីស ន. ព្រះ​បុស្ស​មត្តិកា
ដឹង កិ. ទ្រង់​ជ្រាប
ដើមទ្រូង ន. ព្រះឧរា
ដើរ កិ. ទ្រង់​យាង​ព្រះ​បាទ
ដើរ​ដំណើរ កិ. ទ្រង់​ព្រះ​រាជ​ដំណើរ
ដេក កិ. ទ្រង់​ផ្ទំ
ដេកលក់ កិ. ទ្រង់​ផ្ទំ​ស្កល់
ដៃ ន. ព្រះ​ហស្ដ
ដំបង ន. ព្រះ​ទម្រង់​គទាវុធ
ដំរីសម្រាប់គង់ ន. ព្រះ​ទីន័ង​គជេន្ទ្រ
ដោះ ន. ព្រះ​ថ័ន

(មិនមាន)

(មិនមាន)

(មិនមាន)

(មិនមាន)

តម កិ. ទ្រង់​ព្រហ្ម​ចេត
តែងរឿង-កាព្យ កិ. ទ្រង់​និពន្ធ
តោក ន. ព្រះ​សុដ្ឋិការ
តាំង ព្រះ​បីថំ
ត្បាល់បុកស្លា ន. ព្រះ​សុវណ្ណ​ទន្ត, ស្នង​ព្រះ​ទន្ត
ត្រកូល ន. រាជ​ត្រកូល, ខត្តិយត្រកូល
ត្រចៀក ន. ព្រះ​សោត
ត្រា ន. ព្រះ​រាជ​វលញ្ឆករ
ត្រិះរិះ កិ. ទ្រង់​ព្រះ​តំរិះ

ថើប កិ. ទ្រង់​ចុម្ពិត
ថ្ងាស ន. ព្រះ​នលាត
ថ្ងូរ កិ. ទ្រង់​អដ្តសរៈ
ថ្នាំរក្សារោគ ន. ព្រះ​ឱសថ
ថ្ពាល់ ន. ព្រះ​គណ្ឌៈ
ថ្លើម ន. ព្រះ​យកនៈ

ទាច ន. ព្រះ​វក្កៈ
ទិកោទឹក ន. ព្រះ​បានភិង្គារ
ទឹកកាម ន. ព្រះ​អសុចិ
ទឹកដោះ ន. ព្រះ​ក្សីរ
ទឹកតែ ន. ព្រះ​បានរស
ទឹកត្រជាក់ ន. ព្រះ​សីតរស
ទឹកនោម ន. ព្រះ​មូត្រ
ទឹកភ្នែក ន. ព្រះ​អស្សុ
ទឹកមាត់ ន. ព្រះ​ខេឡៈ
ទឹករំអិល ន. ព្រះ​លសិកា
ទឹកលាងអាចម៍ ន. ព្រះ​ធារា​បង្គន់
ទឹកអប់ ន. ព្រះ​សុគន្ធ
ទឹកអប់សម្រាប់ងូត ន. ព្រះ​សុគន្ធវារី
ទូ ន. ព្រះ​កុញ្ជិកកោសៈ
ទូកគង់ ន. ព្រះ​ទីន័ង​នាវា
ទួញ កិ. ទ្រង់​សោក
ទៀន ន. ព្រះ​សិខាទីប
ទៅលេង កិ. ស្ដេច​ប្រពាត
ទ្រគាក ន. ព្រះ​សុសោណី
ទ្រហោយំ កិ. ទ្រង់​ពិលាប
ទ្វារជុះ ន. ព្រះ​វច្ចមគ្គ
ទ្វារនោម ន. ព្រះ​បស្សាវមគ្គ

ធាត់ គុ. ព្រះ​ថូលោ, មាន​ព្រះ​អង្គ
ធូប ន. ព្រះ​ធូប
ធ្នូ ន. ព្រះ​ទម្រង់​កៅទណ្ឌ
ធ្មេញ ន. ព្រះ​ទន្ត

និយាយ កិ. ទ្រង់​មាន​ព្រះ​បន្ទូល, ទ្រង់​មាន​ព្រះ​តម្រាស់, ព្រះ​សវនីយ (ព្រះ​អគ្គ​មហេសី)
និយាយការ កិ. ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ
និយាយចំពោះ កិ. ទ្រង់​ប្រារព្ធ
និយាយបន្លឺឱ្យដឹង កិ. ទ្រង់​ប្រារព្ធ
នោម កិ. ទ្រង់​ចូល​ព្រះ​បន្គន់​តូច, ទ្រង់​បន្ទោ​បស្សាវៈ
នៅ កិ. គង់
នៅផ្ទះ កិ. គង់​ព្រះ​ដំណាក់

បង ន. ព្រះ​រាម, ព្រះ​ជេដ្ឋា
បង្គាប់ កិ. ទ្រង់​បញ្ជា
បង្អូចមានគន្លឹះ ន. ព្រះ​សីហបញ្ជរ
បង្អួចបើកទល់ ន. ព្រះ​កវាតា
បន្ទាត់ ន. ព្រះ​តន្តិ (ព្រះ​តន្តី)
បបោសអង្អែល កិ. ទ្រង់​បរាមាស
បាយ ន. ព្រះ​ក្រយាស្ងោយ
បារី ន. ព្រះ​ធុម​វដ្ឋី, ព្រះ​ស្រីសួង
បេះដូង ន. ព្រះ​ហទយៈ
ប្ដី ន. ព្រះ​ស្វាមី, ព្រះ​ភស្ដា
ប្រជុំចិញ្ចើម ន. ព្រះ​ឧណ្ណាលោម
ប្រជ្រុយ ន. ព្រះ​តិលកា
ប្រពន្ធ ន. ព្រះ​មហេសី, ព្រះ​ជាយា
ប្រមាត់ ន. ព្រះបិត្តៈ
ប្រឡែង កិ. ទ្រង់​ក្រសាល
ប្រាប់ កិ. ទ្រង់​ត្រាស់
ប្រេង ន. ព្រះ​តេលៈ
ប្អូន ន. ព្រះ​អនុជ

ផឹក កិ. ទ្រង់​សោយ
ផើម (ស្ដេចស្រី) កិ. ទ្រង់​ព្រះ​គភ៌
ផើម (ស្ត្រីទាំងពួងជាម្នាងស្ដេច) កិ. មានគភ៌
ផែនប្រាក់ចារិកអក្សរតាំងតំណែងយសសេនាបតីនូវព្រះភិក្ខុរាជាគណៈធំ ន. ហិរញ្ញបត្រ
ផែនមាសចារិកអក្សរទាំងព្រះនាមម្ចាស់ផែនដីនូវក្សត្រិយ៍ទាំងពួង និងព្រះសង្ឃនាយក​ ន. ព្រះ​សុវណ្ណប័ត្រ
ផ្កា ន. ព្រះ​បុប្ផា
ផ្ចិត ន. ព្រះ​នាភី
ផ្ដាសាយ កិ. ទ្រង់​ព្រះ​បិនាសា
ផ្ដើមឡើង កិ. ទ្រង់​ប្រារព្ធ
ផ្តិល ន. ព្រះ​ស្រាពក៍
ផ្ទះ ន. ព្រះ​ទីន័ង​ដំណាក់
ផ្នត់ជង្គង់ ន. ផ្នត់​ព្រះ​ជានុ
ផ្លិតកោង ន. ព្រះ​វីជនី
ផ្លិតដងង ន. ព្រះ​ពាតវីជនី
ផ្លិតស្លាបសត្វ ន. ព្រះ​វាលវីជនី
ផ្លិតស្លឹកត្នោត ន. ព្រះ​តាលប័ត្រ
ផ្សាយទូទៅ ន. ព្រះ​បន្ទូល​សុរសីហនាទ

ពក ន. ព្រះ​បីឡកា
ពងស្វាស ន. ព្រះ​អណ្ឌៈ
ពាន ន. ព្រះ​ពាន
ពានស្លា ន. ពាន​ព្រះ​ស្រី
ពិតាន ន. ព្រះ​ពិតាន
ពុកមាត់ ន. ព្រះ​មស្ស
ពូក ន. ព្រះ​សុខ​សេយ្យាស
ពូថៅ ន. ព្រះ​ទម្រង់​ផរសុ
ពែងតែ ន. ព្រះ​បានថាលកៈ
ពែងផឹកទឹក ន. ព្រះ​មណិថាលកៈ
ពោះ ន. ព្រះ​ឧទរ
ពោះវៀនតូច ន. ព្រះ​អន្តគុណៈ
ពោះវៀនធំ ន. ព្រះ​អន្តៈ
ព្យាយាម កិ. ទ្រង់​ឧស្សាហ៍
ព្រួញ ន. ព្រះ​ទម្រង់​កាំសរ
ព្រួយចិត្ត កិ. ព្រួយព្រះ​ហឫទ័យ (ព្រួយ​ព្រះ​ទ័យ, ព្រួយ​ព្រះ​រាជហឫទ័យ)
ព្រះខាន់ ន. ព្រះខាន់

ភាជន៍ព្រះស្ងោយ ន. ព្រះ​សុវណ្ណ​ភាជន៍
ភូមិមានផ្ទះដាក់ស្វេតច្ឆត្រ ន. ព្រះ​បរមរាជវាំង
ភូមិមានផ្ទះឥតស្វេតច្ឆត្រ ន. ព្រះ​រាជ​និវេសន៍
ភូមិស្ដេចទីព្រះអង្គម្ចាស់គង់ ន. វាំង
ភួយ ន. ព្រះ​ឧណ្ហ​សុភាក់
ភ្នែក ន. ព្រះ​នេត្រ
ភ្នែកគោ ន. ព្រះ​គោប្ផកៈ
ភ្លេច កិ. ទ្រង់​សម្មោសា

មកុដ ន. ព្រះ​មកុដ
មា ឬអាពុកធំខាងអាពុក ន. ព្រះ​បិតុលា
មាត់ ន. ព្រះ​ឱស្ឋ
មុខ ន. ព្រះ​ភក្ត្រ
មុង ន. ព្រះ​សុកល់​ប្រសើរ
មុន (រោគ) ន. ព្រះ​អសា
មួក ន. ព្រះ​មាលា
មើល កិ. ទ្រង់​ទត
មេជើង ន. ព្រះ​អង្គុដ្ឋបាទ
ម្ដាយជាសាស្ត្រកូនជាស្ដេចទ្រង់រាជ្យ ន. សម្ដេច​ព្រះ​រាជជននី
ម្ដាយជាស្ដេចកូនជាស្ដេចទ្រង់រាជ្យ ន. សម្ដេចព្រះ​វររាជជននី
ម្ដាយជាស្ដេចទីព្រះអង្គម្ចាស់ ន. ព្រះ​មាតា
ម្ដាយមីងខាងម្ដាយ ន. ព្រះ​មាតុច្ឆា
ម្ដាយមីងខាងអាពុក ន. ព្រះ​បិតុច្ឆា
ម្រាមកណ្ដាលដៃ ន. ព្រះ​មជ្ឈិម​មង្គុលី
ម្រាមកូនជើង ន. ព្រះ​អនុជ​បាទ
ម្រាមកូនដៃ ន. ព្រះ​អនុជង្គុលី
ម្រាមជើងកណ្ដាល ន. ព្រះ​មជ្ឈិម​បាទ
ម្រាមនាងជើង ន. ព្រះ​កនិដ្ឋបាទ
ម្រាមនាងដៃ ន. ព្រះ​កនិដ្ឋង្គុលី
ម្រាមមេដៃ ន. ព្រះ​អង្គុដ្ឋង្គុលី
ម្លូបាយ ន. ព្រះ​ស្រី​សន្លឹក
ម្លូលឿង ន. ព្រះ​ស្រី​បណ្ឌា
ម្សៅ ន. នួន​ព្រះ​ភក្រ្ត
ម្ហូប ន. ព្រះ​ឱជារស

យំ កិ. ទ្រង់​ព្រះ​កន្សែង

រង ន. ព្រះ​សថា
រងដាក់គ្រឿងតែ ន. ព្រះ​បាន​ភាជន៍
រងដាក់គ្រឿងបូជា ន. ព្រះ​សក្ការ​ភាជន៍
រទេះ ន. ព្រះ​ទីន័ង​រាជរថ
របស់ទ្រព្យស្ដេចទីព្រះអង្គម្ចាស់និងអ្នកអង្គម្ចាស់ ន. ព្រះ​ធន​ទ្រព្យ
របស់ទ្រព្យស្ដេចទ្រង់រាជ្យ ន. ព្រះ​រាជ​ទ្រព្យ
រាប់អាន កិ. ទ្រង់​ព្រះ​មេត្តា
រាស្ត្រជាម្ដាយក្សត្រទីព្រះអង្គម្ចាស់ ន. ព្រះ​មាតា
រួមប្រវេណី កិ. ទ្រង់​ព្រះ​សយុម្ពរ, សយម្ពរ
រោងទទួលភ្ញៀវ ន. ព្រះ​រាជរោង
រោងសំណាក់ ន. ព្រះ​ពន្លា
រោមក្លៀក ន. ព្រះ​លោមកច្ឆៈ
រោមភ្នែក ន. ព្រះ​លោមនេត្រ
រោមអស់ទាំងខ្លួន ន. ព្រះ​លោមា
រាំ កិ. ទ្រង់​ព្រះ​នច្ចា

លម ន. ព្រះ​ថវិកា
លាជ ន. ព្រះ​លាជ
លុប ឬលាង កិ. ទ្រង់​ស្រប់
លេងល្បែងផ្សេងៗ កិ. ទ្រង់​ក្រសាល, ទ្រង់​កីឡា
លំពែង ន. ព្រះ​ទម្រង់​អសុឡី

វធម្មតា ន. ព្រះ​វ
វរចនា ន. ព្រះ​ទីន័ង​សិរិកា
វាយ កិ. ទ្រង់​ព្រះ​រាជ​ទណ្ឌ
វាវ ន. ព្រះ​កិលោមកៈ
វែករាប់បាត្រ ន. ស្នង​ព្រះ​ហស្ត
វ៉ែនតា ន. ស្នង​ព្រះ​នេត្រ
វាំងនន ន. ព្រះ​សាណិយា

សក់ ន. ព្រះ​កេសា
ស៊ង ន. ព្រះ​សុពណ៌កោស
សង្វារ ន. ព្រះ​កេយុរា
សង្ស័យ កិ. ទ្រង់​វិចិកិច្ឆា
សន្លប់ កិ. ទ្រង់​ព្រះ​វិសញ្ញី
សន្លាក់កដៃ ន. ព្រះ​សន្ធិករ
សម ន. ស្នង​ព្រះ​អង្គុលា
សម្ដី ន. ព្រះ​រាជ​តម្រាស់
សម្បុរ ន. ព្រះឆវី
សម្រាលកូន កិ. ទ្រង់​ប្រសូត, ទ្រង់​សម្ភព
សម្លក់ កិ. ទ្រង់​ឱលោកនៈ
សម្លឹង កិ. ទ្រង់ឱលោកនៈ
សរសេរ កិ. ទ្រង់​លិខិត
សរសៃ ន. ព្រះ​នហារូ
សលៀង ន. ព្រះ​សលៀង, ព្រះ​រាជយាន
សាច់ ន. សាច់​ព្រះស្ងោយ
សាច់​ធ្មេញ (អញ្ចាញ​ធ្មេញ) ន. អញ្ចាញ​ព្រះ​ទន្ត
សារពើបន្លែ ន. បន្លែ​ព្រះ​ស្ងោយ
សារពើអន្លក់ ន. អន្លក់​ព្រះ​ស្ងោយ
សិតសក់ កិ. ទ្រង់​សិត​ព្រះ​កេសា
ស៊ី កិ. ទ្រង់​សោយ
សួត ន. ព្រះ​បប្ផាសៈ
សើច កិ. ទ្រង់​ព្រះ​សម្រួល
សេចក្ដីដែលម្ចាស់ដែនដីតាំងទុកឱ្យមហាជនប្រព្រឹត្តតាម ន. ព្រះ​រាជ​បញ្ញាត្តិ
សេចក្ដីដែលម្ចាស់ផែនដីតែងដោយព្រះអង្គឯង ន. ព្រះ​រាជនិពន្ធ
សេចក្ដីបម្រាមឬបង្គាប់ដល់ខ្ញុំរាជការឬអាណាប្រជាជន ន. ព្រះ​រាជ​ប្រកាស
ស៊ែ ន. ព្រះកសា
សំបុត្រធម្មតាដែលប្រើទៅមករកគ្នា ឬថ្វាយម្ចាស់ផែនដីនិងក្សត្រិយ៍ទាំងពួង ន. ចុតហ្មាយ
សំបុត្របុគ្គលគ្រងនគរប្រទេសរាជ ន. អក្សរសារ
សំបុត្របុគ្គលគ្រងប្រទេសឯករាជ្យ មានអំណាចដូចក្សត្រិយ៍ម្ចាស់ផែនដីប្រើចេញទៅប្រទេសក្រៅ ន. សុភអក្សរសារ
សំបុត្រព្រះរាជជននី ឬសម្ដេចព្រះអគ្គមហេសី ន. ព្រះ​រាជ​សវនីយ​លេខា
សំបុត្រមេទ័ព ឬព្រះរាជអាជ្ញាហ្លួងនូវចៅហ្វាយស្រុកក្រមការខេត្ត​ធ្វើទៅ​ថ្វាយម្ចាស់ផែនដីឬសេនាបតីអំពីរាជការផ្សេងៗ ន. សំបុត្រ​បក
សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្ដឯងក្នុងកិច្ចរាជការ ន. ព្រះ​រាជ​ឱង្ការលេខា
សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្ដឯងពុំមែនជាផ្លូវការ ន. ព្រះ​បរមរាជហត្ថលេខា
សំបុត្រម្ចាស់ផែនដីចេញឱ្យដឹងទូទៅគ្រប់គ្នា ន. ព្រះ​រាជ​ឱង្ការ​នូវ​ព្រះ​បន្ទូល​សុរសីហនាទ
សំបុត្រម្ចាស់ផែនដីផ្ញើទៅមកដល់ម្ចាស់ផែនដីដូចគ្នា ន. ព្រះ​បរមរាជសាសន៍
សំបុត្ររាជការឱ្យកាន់ទៅកោះមនុស្សឬកេណ្ឌរាស្ត្រឱ្យ​ធ្វើការផ្សេងៗ ន. ហ្មាយ
សំបុត្រសម្ដេចឧបយោរាជ, ព្រះឧបរាជប្រើជាធម្មតា ន. ព្រះ​រាជ​បន្ទូល​លេខា
សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជធ្វើទៅថ្វាយម្ចាស់ផែនដីដទៃក្រៅ ន. ព្រះ​បវររាជសាសន៍
សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្ដីទុកថ្វាយម្ចាស់ផែនដី ន. ដីកា
សំបុត្រសេនាបតីឬមេទ័ព ឬព្រះរាជអាជ្ញាហ្លួង ន. ទងត្រា
សំបុត្រអគ្គមហាសេនាបតី ឬមេទ័ពធំ ន. សារត្រា
សំបោរ ន. ព្រះ​សិង្ឃានិកា
សំពត់ ន. ព្រះ​ពស្ត្រ
សំពត់ងូតទឹក ន. ព្រះ​ឧទកសាដក, សុក្ខសាដក
សំពត់ចាប់ទឹក ន. ព្រះ​តេមិយ​សាដក
សំពត់អង្កាញ់ ន. ព្រះ​បព្វកៈ
សំឡេង ន. ព្រះសូរសៀង
សេះគង់ ន. ព្រះ​ទីន័ង​អស្សតរ
ស្គម ន. ព្រះ​កីសោ
ស្ងៀម កិ. ទ្រង់​តុស្នី
ស្ដោះ កិ. ទ្រង់​នុដ្ឋហា
ស្ទាប កិ. ទ្រង់​អាមសនៈ
ស្និត (ក្រាសធ្មេញល្អិត) ន. ព្រះ​សម្អាងកេសា
ស្បែក ន. ព្រះ​តចៈ
ស្បែកជើង ន. ព្រះ​សុពណ៌បាទ
ស្បៃជ្រលក់ទឹក ន. ព្រះ​សីត​សុភាក់
ស្បៃដណ្ដប់ ន. ព្រះ​សុភាក់
ស្ពាយឆៀង កិ. ទ្រង់​ព្រះ​សោវត្ថិកា
ស្មងជើង ន. ព្រះ​ជង្ឃ
ស្មា ន. ព្រះ​អង្សា
ស្រឡាញ់ កិ. ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ
ស្រា ន. ព្រះ​ចណ្ឌរស
ស្រេក កិ. ទ្រង់បិបាសា
ស្រែង ន. ព្រះ​កិលាសៈ
ស្រោមជើង ន. ព្រះ​សុពណ៌​កោសបាទ
ស្លាក្រក ន. ព្រះ​ស្រី​ខណ្ឌក៍
ស្លាខ្ចី ន. ព្រះ​ស្រីហរិត
ស្លាជីគ្រប (ស្លាជីប) ន. ព្រះ​បិធាន
ស្លាតម្ពុល ន. ព្រះ​ស្រី​តម្ពុល
ស្លាប់ (លោកសង្ឃ) កិ. អនិច្ចកម្ម
ស្លាប់ (ស្ដេចទីព្រះអង្គម្ចាស់) កិ. សុគត
ស្លាប់ (ស្ដេចទីអ្នកអង្គម្ចាស់) កិ. ក្ស័យព្រះជន្ម
ស្លាប់ (ស្ដេចទ្រង់រាជ្យ) កិ. សោយ​ព្រះ​ទិវង្គត
ស្លាប់ (អគ្គមហេសី) កិ. សោយ​ព្រះ​វិលាល័យ
ស្លាបប៉ាកកា ន. ព្រះ​គរុកំ
ស្លាបប្រចៀវ ន. ព្រះ​វង្សកុបាត
ស្លាបព្រា ន. ស្នង​ព្រះ​អង្គុលី
ស្លាបុក ន. ព្រះ​ស្រី​ចុណ្ណៈ
ស្លាស្លឹង ន. ព្រះ​ស្រីសុក្ខ
ស្លេស្ម ន. ព្រះ​សេម្ហៈ
ស្វេតច្ឆត្រ ន. ស្វេតច្ឆត្រ
ស្អូច ន. ព្រះ​កិបិលកា

ហិត កិ. ទ្រង់​ឃាយី
ហឹប ន. ព្រះ​មញ្ជូសា
ហឺត ន. ព្រះ​សាសរោគ
ហែមស្លាព្រះពរ ន. ស្រាពក៍​ព្រះ​ស្រី

(មិនមាន)

អក្សរក្សត្រិយ៍ខត្តិយត្រកូលផងទាំងពួង ឡាយ​ព្រះ​ហស្តលេខា
អក្សរម្ចាស់ផែនដីទ្រង់សរសេរ ដោយព្រះហស្តឯងទុកជាចំណាំនៃព្រះអង្គ ន. ព្រះរាជហត្ថលេខា
អង្គុយ កិ. ទ្រង់​គង់, ទ្រង់​និសីទនាការ
អង្អែល កិ. ទ្រង់បរាមាសៈ
អណ្ដាត ន. ព្រះ​ជីវ្ហា
អផ្ទង់ ន. ព្រះ​សិទ្ធលិង្គរោគ
អផ្ទាញ ន. ព្រះ​រោគ​សិទ្ធ​លិង្គ
អាចម៍ ន. ព្រះ​ករីសៈ
អាចម៍ច្រមុះ ន. ព្រះ​ឃានមលៈ
អាចម៍រុយ (ប្រជ្រុយ) ន. ព្រះ​កាឡកៈ
អាជ្ញា ន. ព្រះ​រាជ​អាជ្ញា
អាណិត កិ. ទ្រង់​ព្រះ​ករុណា
អាវ ន. ព្រះ​ភូសា
អុតធំ ន. ព្រះ​គណ្ឌរោគ
អុតស្វាយ ន. ព្រះ​គណ្ឌយា
អំបែងក្បាល ន. ព្រះ​មត្ថកៈ
អំពល់ចិត្ត កិ. ទ្រង់​អនីឃៈ

_______________
ប្រភព​ពី https://www.webonary.org/royalw/
Khmer (Khmer): 454
Last update: Dec 9, 2014
Date published: Jan 22, 2020

No comments

Post a Comment