Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

រូបភាព​អក្សរ​ថៃ ដែល​ខ្ញុំ​ទាញយក​ចេញ​ពី​គេហទំព័រ f0nt.com

May9,2025

f0nt.com គឺជាគេហទំព័រមួយមានប្រភពនៅប្រទេសថៃ ដែលផ្តល់ជូននូវពុម្ពអក្សរភាសាថៃជាចម្បង។ គេហទំព័រនេះគឺសម្រាប់សហគមន៍អ្នករចនាថៃ និងអ្នកចង់ស្វែងរកពុម្ពអក្សរថៃដែលទាន់សម័យ និងមានការរចនាទាក់ទាញ។

លក្ខណៈពិសេសរបស់ f0nt.com៖

  • បង្កើត និងចែកចាយពុម្ពអក្សរថៃ បែបជាច្នៃប្រឌិត។
  • អនុញ្ញាតអោយអ្នកបានទាញយកពុម្ពអក្សរដោយឥតគិតថ្លៃ (Free Fonts) និងថែមទាំងមានពុម្ពអក្សរជាចំនួនមួយដែលអាចប្រើប្រាស់សម្រាប់អាជីវកម្ម។
  • សហគមន៍ដ៏សកម្ម ដែលមានអ្នករចនា និងអ្នកចែករំលែកពុម្ពអក្សរថៃ។

លក្ខណៈទូទៅ:

  • ប្រភេទពុម្ពអក្សរ៖ មានមួយចំនួនដូចជា script, handwritten, modern, decorative, និងtraditional ។
  • ការប្រើប្រាស់៖ អាចប្រើប្រាស់ក្នុងការរចនាក្រាហ្វិក ការចុះផ្សាយ ការផលិតគ្រឿងសំអាង ឬតាមបណ្តាញ។

មតិ : សម្រាប់​អ្នក​ដែល​សិក្សា​ស្វែងយល់ពី​រូបរាង​អក្សរ​ថៃ ឬ​ចង់​ទទួល​បាន​គំនិត​ពី​ការ​រចនា​អក្សរ​បែប cuteៗ គឺ​សូម​កត់​ទុក​។ ព្រោះ​បន្ទាប់​ពី​មើល​រូបរាង​ពុម្ព​អក្សរ​ថៃ​ហើយ​ឃើញថា រូបរាង​អក្សរ​ថៃ​ត្រូវ​បាន​សម្រួល​ឲ្យ​ស្រួល​សរសេរ និង​រឹត​តែ​ងាយស្រួល​រចនា​ជាពុម្ព​អក្សរ​ជា​ពុម្ព​អក្សរ​ខ្មែរ ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង។ ហើយ​ទាក់ទង​នឹង​ការ​ប្រើ brush  យក​មក​រចនា​ទៀត​នោះ យើង​អាច​ដឹង​បាន​ពី​កម្រិត​នៃ​ការ​រចនា​ និង​ការ​ចេះ​ជ្រើសរើស​ជក់ (brush) យក​មក​រចនា​និង​គូស​ចេញ​ជា​ពុម្ព​អក្សរ។

ហើយ​ខាង​ក្រោម​នេះ​ជា​រូបរាង​អក្សរ​ថៃ ដែល​ខ្ញុំ​បាន​ទាញយក ទុក​មើល​ជា​ឯកសារ​តែប៉ុណ្ណោះ គ្មាន​គោលបំណង​អ្វី​ផ្សេង​ទៀត​ទេ៕



_____________
ប្រភពពី https://www.f0nt.com/

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។