សូមស្វាគមន៍មកកាន់ទំព័រសំណួរ និង ចម្លើយ (FAQ) របស់យើងខ្ញុំ! នៅទីនេះ លោកអ្នកនឹងស្វែងរកចម្លើយចំពោះសំណួរដែលគេសួរញឹកញាប់អំពីពុម្ពអក្សរ AKbalthom និង Samnang របស់យើងខ្ញុំ ក៏ដូចជាព័ត៌មានអំពីតម្លៃ និងរបៀបទិញ (ដែលនឹងចាប់ផ្ដើមអនុវត្តពីឆ្នាំ 2025 តទៅ)។
១. តើលោកអ្នកមានលក់ពុម្ពអក្សរអ្វីខ្លះ?
បច្ចុប្បន្ន យើងខ្ញុំផ្ដោតលើការផ្ដល់ជូនពុម្ពអក្សរខ្មែរដែលមានគុណភាពខ្ពស់ពីរប្រភេទគឺ៖
- ពុម្ពអក្សរ Samnang
- សម្រាប់ពុម្ពអក្សរ AKbalthom លែងមានផលិត និងលែងមានលក់ ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចប្រើប្រាស់ លួចចែកចាយបន្ត និងលួចលក់ ដោយគ្នាការអនុញ្ញាតិពីម្ចាស់(អ្នកផលិត) ។
២. តើពុម្ពអក្សរទាំងនេះមានតម្លៃប៉ុន្មាន (ចាប់ពីឆ្នាំ 2026 តទៅ)?
តម្លៃពុម្ពអក្សរនឹងត្រូវកំណត់ដូចខាងក្រោម ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ តទៅ៖
- ពុម្ព Samnang: តម្លៃដែលបានកំណត់នៃពុម្ពនីមួយៗ ដែលតម្លៃចាប់ពី $8,000 ឡើងទៅ គិតទៅតាមចំនួនអាជ្ញាប័ណ្ណ (licenses) ដែលជាវសម្រាប់ដំឡើងលើឧបករណ៍ប្រើប្រាស់ដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ ថេប្លេតជាដើម។
៣. ហេតុអ្វីបានជាតម្លៃពីមុនធូរថ្លៃ តែឥឡូវថ្លៃខ្លាំង?
តម្លៃពុម្ពអក្សររបស់ខ្ញុំពីមុនចេញលក់តំបូង $30 តែដោយសារខ្មែរយើងមិនមានលទ្ធភាពទិញប្រើ ក៏បញ្ចុះដល់ $20, $10, $5 និងជាចុងក្រោយគឺ $2.5 គិតជាលុយខ្មែរតែ ១ម៉ឺនរៀល ក្នុងគោលបំណងចង់ឲ្យមានការភ្ញាក់រលឹក ចូលរួមទិញ។
តែដោយសារមានការលួចប្រើប្រាស់ ចែកចាយចម្លងពីមួយទៅមួយ លួចចាយចាយដោយបំណង និងមានការលួចលក់ទៅទៀត ទើបធ្វើឲ្យខ្ញុំត្រូវបង្ខំចិត្តឈប់ផលិត និងឈប់លក់ពុម្ពអក្សរ AKbalthom។
សព្វថ្ងៃមានតែពុម្ព Samnang ដែលតម្លៃមានដាក់បង្ហាញស្រាប់ៗ ហើយតម្លៃចុងក្រោយនឹងអាស្រ័យលើ ចំនួនឧបករណ៍ (Devices) ដែលលោកអ្នកត្រូវការដំឡើងពុម្ពអក្សរ។ តម្លៃនឹងកើនឡើងទៅតាមចំនួនឧបករណ៍ដែលលោកអ្នកស្នើសុំ (ឧទាហរណ៍៖ ចំនួនកុំព្យូទ័រ, ចំនួនទូរស័ព្ទ ជាដើម)។
៤. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីដឹងតម្លៃជាក់លាក់សម្រាប់តម្រូវការរបស់ខ្ញុំ?
ដើម្បីទទួលបានតម្លៃជាក់លាក់ សូមទាក់ទងមកយើងខ្ញុំតាមរយៈ Telegram @AKbalthom ដោយផ្ដល់ព័ត៌មានដូចខាងក្រោម៖
- ឈ្មោះពុម្ពអក្សរ ដែលលោកអ្នកចង់ទិញ Samnang ។
- ឈ្មោះអ្នកទិញ ឬ ឈ្មោះក្រុមហ៊ុន (ប្រើប្រាស់បានតែមួយក្រុមហ៊ុន)។
- ចំនួនឧបករណ៍សរុប ដែលលោកអ្នកនឹងដំឡើងពុម្ព (សូមបញ្ជាក់ប្រភេទ និងចំនួន ឧ. កុំព្យូទ័រ ៣ គ្រឿង, ទូរស័ព្ទ ១ គ្រឿង)។
៦. តើសិទ្ធិប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម (សម្រាប់ពុម្ព Samnang) គ្របដណ្ដប់លើអ្វីខ្លះ?
សិទ្ធិប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មអនុញ្ញាតឱ្យលោកអ្នកប្រើពុម្ពអក្សរ Samnang សម្រាប់៖
- នាមប័ណ្ណ (Business cards), ឡូហ្គោ (Logos), ការផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising), គេហទំព័រ (Websites), កម្មវិធីទូរស័ព្ទសម្រាប់ក្រុមហ៊ុន (Company mobile apps)។
- អាវយឺត (T-shirts), សៀវភៅ (Books), របស់ផ្សេងៗ (Other merchandise) ដែលធ្វើសម្រាប់ដាក់លក់ (Made for sale)។
- ខិត្តប័ណ្ណ (Flyers), ផ្ទាំងផ្សព្វផ្សាយ (Posters) សម្រាប់កម្មវិធីដែលគិតថ្លៃសម្រាប់ការចូលរួម/ទស្សនា (For paid events/admission)។
- ការងារផ្នែករចនាក្រាហ្វិក (Graphic design work) សម្រាប់អតិថិជន។
- សកម្មភាពផ្សេងៗទៀតដែលបង្កើតចំណូលដោយផ្ទាល់ ឬដោយប្រយោល (Other activities generating direct or indirect income)។
៧. តើខ្ញុំអាចទិញពុម្ពអក្សរដោយរបៀបណា (ចាប់ពីឆ្នាំ 2026)?
សូមទាក់ទងមកយើងខ្ញុំដោយផ្ទាល់តាមរយៈ Telegram ដើម្បីពិភាក្សាអំពីតម្រូវការ និងទទួលបានសម្រង់តម្លៃ៖
- ចុចតំណនេះ: https://t.me/AKbalthom
- ឬ ស្វែងរក Username: @AKbalthom នៅក្នុងកម្មវិធី Telegram របស់លោកអ្នក។
៨. បើខ្ញុំមានសំណួរផ្សេងទៀត ខ្ញុំអាចទាក់ទងតាមណា?
សម្រាប់សំណួរបន្ថែម ឬចម្ងល់ផ្សេងៗទៀត សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងខ្ញុំតាមរយៈ Telegram @AKbalthom ដដែល។ យើងខ្ញុំរីករាយនឹងជួយលោកអ្នក!

No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។