៙ គ្រឿងផ្សំ ៖
១- ងាវ ៥០០ ក្រាម លាងឲ្យស្អាត២- គល់ស្លឹកគ្រៃ ២ ដើមហាន់បញ្ឆិតៗ
៣- ជីរនាងវង បេះស្លឹករួច ១ ចាន
៤- ខ្ទឹមស ១០ កំពឹស ចិតជា ២ ឬ ៣
៥- អំបិល កន្លះស្លាបព្រាកាហ្វេ
៦- ម្រេច កន្លះស្លាបព្រាកាហ្វេ
៧- ទឹកស៊ីអ៊ីវ ឬទឹកត្រី ១ ស្លាបព្រាបាយ តាមចំណូលចិត្ត
៨- ប្រេងខ្យង ១ ស្លាបព្រាបាយ
៩- ស្ករស កន្លះស្លាបព្រាបាយ
១០- ប៊ីចេង បន្តិច
១១- ផ្លែម្ទេសហាលក្រៀម ៥ ផ្លែ ឬតាមចូលចិត្ត
១២- ប្រេងឆា ២ ស្លាបព្រាបាយ
៙ វិធីធ្វើ ៖
១- ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលឆាវាបន្តិចសិនចាំដាក់គល់ស្លឹកគ្រៃចូល។២- ឆាជាមួយគ្នាឲ្យរាងស្រពាប់ដាក់ម្ទេសចូលឆាវាបន្តទៀតមួយភ្លែត រួចហើយដាក់ងាវចូលឆាត្រឡប់បន្តិចសិន។
៣- រួចហើយដាក់អំបិល, ម្រេច, ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ប៊ីចេង និងស្ករស ឆាចូលគ្នា រួចបន្ថែមទឹកចូលបន្តិចទុកឲ្យពុះប្រហែល ១-២នាទី។
៤- បន្ទាប់មកទៀតយកជីនាងវងដាក់ចូលឆា៣-៤ត្រឡប់ទៀតអាចដួសយកមកញ៉ាំបានហើយ៕
___________________
ប្រភពពី : http://recipe.camlocation.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។