Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ដុត​ពោត​ឲ្យ​​ផ្អែម​ឆ្ងាញ់ (ពោត​២​ផ្លែ)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ពោត ២ផ្លែ
២- ស្ករស ១ស្លាបព្រាបាយ (សម្រាប់​វិធី​ស្ងោរ)
៣- ប័រ​មិន​សូវ​ប្រៃ ៣ស្លាបព្រាបាយ
៤- អំបិល
៥- ម្រេច
៦- ក្រដាស​អាលុយមីញ៉ូម

៙ វិធីសាស្ត្រ​ដុត ៖

១- បក​សំបក​ពោត ដើម្បី​បក​សំបក​ពោត អ្នក​ត្រូវ​កាន់​ក្បាល​ពោត ហើយ​បក​ចុះ​ក្រោម និង​រើស​យក​សក់​ពោត​ចេញ​ឲ្យ​អស់។
២- លាង​សម្អាត​ពោត ត្រូវ​លាង​ជាមួយ​ទឹក​ត្រជាក់ និង​ជម្រះ​ចេញ​សារធាតុ​គីមី ឬ​កម្ទេចកម្ទី​តូចៗ។
៣- យក​ក្រដាស​អាលុយមីញ៉ូម​ដុត​មួយ​ផ្ទាំង៖ ផ្ទាំង​ក្រដាស​ត្រូវ​ធំ​ល្អ​សម្រាប់​រុំ​ពោត​បាន​ជិត​ល្អ។
៤- លាប​ប័រ​នៅ​លើ​ផ្ទាំង​ក្រដាស​នេះ ត្រូវ​ប្រើ​ជក់​លាប ជាមួយ​នឹង​ប័រ​មិន​មាន​ជាតិ​ប្រៃ ៣- ស្លាបព្រាបាយ។
៥- រោយ​អំបិល និង​ម្រេច​ជាមួយ​ប័រ ដោយ​បន្ថែម​អំបិល និង​ម្រេច​ឲ្យ​សម​ល្មម​នឹង​មាន​រសជាតិ​ឆ្ងាញ់។
៦- រុំ​ពោត​ក្នុង​ក្រដាស​ឲ្យ​ណែន​ជិត ដុត​រយៈពេល ១០ ទៅ១២នាទី។
៧- ជាចុងក្រោយ បន្ថែម​ប័រ អំបិល និង​ម្រេច​បើ​ចូលចិត្ត។
______________
ប្រភព​ពី : http://tak-tic.blogspot.com/2017/05/blog-post_51.html

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។