Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ភ្លា​ត្រី​ឆៅ (សាច់​ត្រី កន្លះ​គីឡូ​ក្រាម)

ភ្លា​ត្រី​ឆៅ (សាច់​ត្រី កន្លះ​គីឡូ​ក្រាម)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- ត្រី ៥០០ក្រាម (តាម​ការ​ចូល​ចិត្ត)
២- ទឹកក្រូច​ឆ្មា ១ចានចង្កឹះ
៣- អំបិល កន្លះ​ស្លាបព្រាកាហ្វេ
៤- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
៥- ស្ករស ១ស្លាបព្រាបាយ
៦- ប៊ីចេង បន្តិច
៧- ខ្ទឹមស ៤កំពឹសហាន់ស្តើងៗ
៨- គល់​ស្លឹកគ្រៃ​ហាន់ ៣ស្លាបព្រាបាយ
៩- រំដេង ១ដុំ ចិត​ចំណិត​ស្តើង
១០- ខ្ទឹមក្រហម ១ដុំចិតស្តើងៗ
១១- ម្ទេស ដាក់​តាម​ចំណូលចិត្ត
១២- សណ្តែកបណ្តុះ ១០០ក្រាម
១៣- ជីគ្រប់មុខ ឬ​តាម​ចំណូលចិត្ត
១៤- សណ្ដែកដី​លីង ៣-៤ស្លាបព្រាបាយ
១៥- ស្លឹកខ្ទឹម ២ដើមហាន់តូចៗល្មម
១៦- សាលាដ៍

៙ វិធី​ធ្វើ ៖

១- មុន​ដំបូង​យក​សាច់​ត្រី​មក​ហាន់​ជា​បន្ទះ​ស្តើងៗ (សាច់​ត្រី​ត្រូវ​ស្រស់​ទឹក) បន្ទាប់​​មក​​យក​មក​ច្របល់​ជា​មួយ​អំបិល​ និង​ទឹក​ក្រូច​ឆ្មា​ទុក​វា​ប្រហែល​ជា​ ៥-៧ នាទី។
២- ៥-៧ នាទី​ក្រោយមក​យក​វា​មក​ពូត​ទឹក​ចេញ​រួច​ហើយ​យក​ទឹក​នោះ​មក​លាយ​ទឹកត្រី, ស្ករស និង​ប៊ីចេង​ដាក់​ដាំ​ឲ្យ​ពុះ។
៣- យក​សាច់​ត្រី​ដែល​ពូត​ទឹក​​រួច​មក​លាយ​ រំដេង, គល់​ស្លឹកគ្រៃ, ខ្ទឹមស,ខ្ទឹមក្រហម ច្របល់​ចូល​គ្នា​ប៉ុណ្ណឹង​សិន។
៤- បន្ទាប់​មក​ទៀត​ដាក់​សណ្តែកបណ្តុះ, ម្ទេស, ស្លឹកខ្ទឹម,​ទឹក​ដែល​ដាំ​ពុះ​(ទុក​ឲ្យ​ត្រជាក់​), ជី និង​សណ្តែក​ដី​លីង​រួច​ច្របល់​ចូល​គ្នា​ឲ្យ​បាន​សព្វ​។
៥- ចំណែក​ឯ​សាលាដ៍​ទុក​ក្រាល​ពីក្រោម​នៅពេល​ដែល​ដួស​ភ្លា​ដាក់​ចាន៕
_____________
ប្រភព http://tak-tic.blogspot.com/2017/05/blog-post_821.html
Tags: មុខម្ហូបញាំ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected