Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សម្ល​ទំពាំង​ស្ងោរ​មាន់ (មាន់​១​ក្បាល)

សម្ល​ទំពាំង​ស្ងោរ​មាន់ (មាន់​១​ក្បាល)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- មាន់ ១​ក្បាល
២- ទំពាំងស្រុក១
៣- ទឹកត្រី១វែក
៤- អំបិល​ចុង​ស្លាបព្រាកាហ្វេ
៥- ស្ករ ១ស្លាបព្រាកាហ្វេ
៦- គល់​ស្លឹកគ្រៃ ១ដើម
៧- ខ្ទឹមស ៥-៦កំពឹស
៨- ម្ទេស ៣-៤គ្រាប់
៩- ប្រេងឆា ២ស្លាបព្រា

៙ របៀប​ធ្វើ ៖

១- លាង​មាន់​អោយ​ស្អាត កាប់​ជា​ដុំៗ។
២- ហាន់​ទំពាំង​ស្តើងៗ ស្រុះ​ទឹក​ពុះ មួយ​សា​ចោល​សិន អោយ​បាត់​ហាង។
៣- យក​ខ្ទឹម ម្ទេស គល់​ស្លឹកគ្រៃ(កាត់​កង់ៗ​ខ្លី) លីង​ជាមួយ​ខ្លាញ់​ក្តៅ អោយ​ឈ្ងុយ។
៤- ចាក់​ទឹកត្រី ស្ករ និង អំបិល ចូល កូរ​អោយ​សព្វ រួច​ចាក់​ទឹក​ចូល ដាំ​អោយ​ពុះ។
៥- ចាក់​សាច់​មាន់​ចូល ដាំ​អោយ​ពុះ។ សូម​កុំ​គ្រប​គម្រប​ឆ្នាំង ព្រោះ​នាំ​អោយ​ល្អក់​ទឹក។
៦- សូម​កុំ​ដាក់​ភ្លើង​ខ្លាំងពេក ក្រែង​ពុះ​ផុរ​ពពុះ​ចេញ​ក្រៅ​ឆ្នាំង ហើយ​កុំ​ដួស​យក​កករ​ពពុះ​ចោល ពេល​កំពុង​រំងាស់ ព្រោះ​រសជាតិ​ខ្ទឹម​ម្ទេស នៅ​អណ្ដែត​ជាមួយ​ពពុះ​ទាំង​នោះ។ ពេល​រំងាស់​យូរ​ទៅ ពពុះ​នឹង​បាត់​រូប​ឯង​ហើយ។
៧- ពេល​មាន់​ពុះ​ហើយ សូម​ដាក់​ទំពាំង​ចូល រំងាស់​ជាមួយ​គ្នា ទាល់តែ​សាច់​មាន់​ផុយ​ទន់​ស្បែក។
ភ្លក្ស​ថែមថយ​គ្រឿង តាមចំណូលចិត្ត។
៨- ពេល​បរិភោគ អាច​បង់​ស្លឹកខ្ទឹម​ថែម តាម​របៀប​ចិន។
៩- បើ​ចង់​បរិភោគ​តាម​របៀប​ខ្មែរ យើង​ត្រូវ​ធ្វើ​ទឹក​ប្រហុក​មាន​ជីរ​ម្ទេស​ម្ជូរ​ក្រូចឆ្មារ សម្រាប់​ជ្រលក់​សាច់ បន្ថែម​ទៀត។
___________________
ប្រភពពី : កែវ ច័ន្ទបូរណ៍ (រហស្សនាម: មិត្រ​មេត្រី អ្នក​និពន្ធ​ខ្យល់ព្យុះ)
Tags: មុខម្ហូបស្ងោរ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected