Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប សាច់គោ​ងៀត (គោ ៥​គីឡូក្រាម)

សាច់គោ​ងៀត (គោ ៥​គីឡូក្រាម)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ‬ ៖

១- សាច់គោ ៥គីឡូក្រាម
២- អំបិល កន្លះ​ខាំ
៣- ស្ករស ៤ខាំ
៤- ប៊ីចេង កន្លះ​ខាំ
៥- រំដេង ១ខាំ

‪៙ របៀប​ធ្វើ‬ ៖

១- យក​សាច់​ទៅ​វះ​ស្តើងៗ ជា​បន្ទះ​ធំ​ល្មម។
២- បុក​រំដេង​អោយ​ម៉ដ្ត ពូត​យក​ទឹក (ចោល​កាក)។
៣- លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​អោយ​សព្វ ដាក់​សាច់​ចូល​ច្របាច់​ជាមួយ​គ្រឿង​អោយ​សព្វ និង​ចូល​ជាតិ​ល្អ​រួច​ទុក​សាច់​ចោល​ប្រហែល ១៥នាទី ច្របល់​សាច់​ម្តង​ទៀត។
៤- យក​សាច់​ប្រឡាក់​រួច​ច្រក​ថង់​អោយ​ជិត រួច​យក​ទៅ​ក្លាសេ​ទឹកកក (កន្លែង​អត់​កក) ១យប់។
៥- ពេល​មាន​ថ្ងៃ​ក្តៅ​ខ្លាំង យក​សាច់​មក​ហាល អោយ​ស្ងួត ប្រហែល៣ម៉ោង ប្រែ​សាច់​ទៅ​ម្ខាង ប្រហែល ៣ទៅ៤ទៀតយកសាច់ទុកជាការស្រេច៕

  • បើ​ចូលចិត្ត​ហឹរ​ដាក់​ម្ទេស​ម៉ត់​ប្រឡាក់​ជាមួយ។
  • បើ១ថ្ងៃហាលសាច់អត់ស្អួត យក​សាច់​ដាក់​ក្លាសេ​ទឹកកក​វិញ (យកល្អ ចាំ​មាន​ថ្ងៃ​ក្តៅ​ល្អ សឹម​ហាល​សាច់)។
  • រក្សា​សាច់​ទុក​ក្នុង​ទូទឹកកក(មិន​ដុះ​ផ្សិត) ។
_________________
អ្នក​ស្រី សុគន្ធារី

http://tak-tic.blogspot.com/2017/05/blog-post_58.html
Tags: មុខម្ហូបប្រឡាក់ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected