Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ក្រូច​ណាំង៉ូវ (ក្រូច​ឆ្មា ១០​ផ្លែ)

ក្រូច​ណាំង៉ូវ (ក្រូច​ឆ្មា ១០​ផ្លែ)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- ​ក្រូចឆ្មារ ១០ផ្លែ
២- ស្ករត្នោត ១ស្លាបព្រាបាយ
៣- អំបិល ៣ស្លាបព្រាបាយ
៤- ទឹកខ្មេះ ៤ស្លាបព្រាបាយ
៥- ទឹក ១លីត្រ

៙ វិធី​ធ្វើ ៖

១- មុន​ដំបូង​យក​ក្រូច​ឆ្មា​មក​​លុញ​ឱ្យ​ទន់​ បន្ទាប់មក​​​​យក​វា​ទៅ​ស្រុះ​ក្នុង​ទឹក​​​កំពុង​ដាំ​ពុះ​​ប្រហែល​ជា​ ៥នាទី។
២- ៥នាទី​ក្រោយ​មក​​ស្រង់​យក​មក​លាង​ទឹក​ត្រ​ជាក់​ រួច​ហើយ​ដាក់​ហាល​ថ្ងៃ​ឱ្យ​ក្រៀម​ប្រហែល​ជា ២-៣ថ្ងៃ។
៣- បន្ទាប់​ពី​ហាល​ថ្ងៃ​ស្ងួត​ហើយ​យក​វា​​មក​ច្រក​ចូល​ក្នុង​ក្រឡ។
៤- យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ចាក់​ទឹក​បន្តិច​រួច​កូរ​វា​ឱ្យ​ស្អិត​ឡើង​ជើង​អង្ក្រង។
៥- ដាក់​ទឹក​ អំបិល និង​ទឹកខ្មេះ​ចូល​​​កូរ​វា​ឱ្យ​រលាយ​​រួច​​​ដាំ​​​ឱ្យ​ពុះ​ បន្ទាប់​ពី​ទឹក​ពុះ​ហើយ​ត្រូវ​បិត​ភ្លើង​ទុក​ទឹក​នោះ​ឱ្យ​ត្រជាក់។
៦- ពេល​ដែល​ទឹក​ត្រ​ជាក់​យក​វា​ទៅ​ចាក់​ចូល​ ឬ​ក៏​ដួស​ដាក់​ក្នុង​ក្រឡ​ដែល​បាន​ដាក់​ក្រូច​ចូល​​​​ទុក​វា​មួយ​សបា្តហ៍​អាច​យក ​វា​ទៅ​ប្រើ​បាន​ហើយ៕
_______________
ប្រភព http://tak-tic.blogspot.com/2017/05/blog-post_399.html

Tags: មុខម្ហូបជ្រក់ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected