Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

បង្គា​កោះកុង (បង្គា​បក​ហើយ​មួយ​ចាន)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- បង្គា បង្គា​បក​ហើយ​មួយ​ចាន
២- ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំ​អោយ​ម៉ដ្ឋ​​បន្តិច )
៣- ម្ទេស ( កុំ​ចិញ្ច្រាំ តែ​ត្រូវ​យក​ទៅ​បុក​វិញ កុំ​អោយ​ម៉ដ្ឋ )
៤- អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មារ ទឹកត្រី
៥- ទឹកដោះគោខាប់ ជីរអង្កាម ជីរបន្លា

៙ វិធី​ធ្វើ ៖

១- យក​បង្គា​មក​បក​អោយ​ស្អាត ហើយ​កាត់​តាម​បណ្ដោយ​ខ្លួន​ជា​ពីរ ( កុំ​អោយ​ដាច់​ពី​គ្នា ) បន្ទាប់​មក​យក​មក​រៀប​ដាក់​ចាន ដែល​ត្រូវ​ទទួលទាន អោយ​មើល​ទៅ​ស្អាត រួច​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក ទុក​អោយ​ត្រជាក់។

២- ច្របាច់​ទឹក​ក្រូចឆ្មារ​ដាក់​ចាន រួច​ដាក់​ខ្ទឹមស ខ្ទឹមក្រហម និង​ម្ទេស ( ទុកប្រហែល10 នាទី ដើម្បី​កុំ​អោយ​ក្រពុល​ខ្ទឹម ) ហើយ​ដាក់​អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និង​ទឹកដោះគោ​ខាប់​បន្តិច រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការ​ចូលចិត្ត ។

៣- ពេល​ទទួល​ទាន ទើប​យក​បង្គា​ដែល​យើង​បាន​ក្លាសេ​ទុក យក​មក​ស្រោច​ទឹក​ម្ទេស​ពី​លើ​អោយ​សព្វ ហើយ​បន្ថែម ជីរអង្កាម ជីរបន្លា​ពី​លើ​តិច លំអ រួច​ជាការស្រេច ៕
* មុខ​ម្ហូប​នេះ​ត្រូវ​ការ​ប្រើ​ម្ទេស​ច្រើន អោយ​ហីរ​ខ្លាំង
______________
ប្រភព​ពី : http://tak-tic.blogspot.com/2017/05/blog-post_36.html

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។