Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប នំ​ស្នូល​ដូង​ជាមួយ​ស្ករត្នោត

នំ​ស្នូល​ដូង​ជាមួយ​ស្ករត្នោត

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- ម្សៅ​អង្ករ​ដំណើប ១៥០ក្រាម
២- ខ្ទិះដូង ១៤០ក្រាម
៣- សាច់​ដូង​កោស​ធ្វើ​ស្នូល ៣០០ក្រាម, ២០០ក្រាមទុក​ដាក់​ខាងក្រៅ
៤- ស្ករត្នោត ២០០ក្រាម
៥- ទឹក ៣ស្លាបព្រាបាយបាយ
៦- អំបិល កន្លះ​ស្លាបព្រា​កាហ្វេ

៙ វិធី​ធ្វើ​ ៖

១- មុន​ដំបូង​​​​យក​សាច់​ដូង​កោស​ ៣០០​ក្រាម​មក​​លាយ​ជា​មួយ​អំបិល​ឲ្យ​បាន​សព្វ។
២- យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​(សម្រាប់​ស្ករ​ដុំ) រួច​ហើយ​កូរ​វា​រហូត​ទាល់​តែ​​ស្ករ​ឡើង​ជើង​អង្ក្រង ឬ​ស្ករ​ឡើង​ស្អិត។
៣- ដាក់​សាច់​ដូង​ចូល​កូរ​វា​ជា​មួយ​ស្ករ​រហូត​ឲ្យ​ស្ករ និង​សាច់​ដូង​ស្អិត​ជាប់​ជា​មួយ​គ្នា​ ហើយ​ដាច់​ទឹក​ស្ករ​ទើប​ដួស​វា​ទុក​ឲ្យ​ត្រ​ជាក់​។
៤- បន្ទាប់​ពី​​ត្រ​ជាក់​ហើយ​យក​វា​មក​ធ្វើ​ជា​ដុំ​មូលៗ (​ធ្វើ​ស្នូល​នំ)​ តូច​ល្មម​តាម​ដែល​ចូល​ចិត្ត​ធ្វើ​រហូត​ទាល់​តែ​អស់​​។
៥- យក​ម្សៅ​អង្ករ​ដំណើប​មក​លាយ​ជា​មួយ​ខ្ទិះ​ដូង​ ​កូរ​វា​​​ឲ្យ​ទៅ​ជា​ម្សៅ​​រួច​នួត​​​វា​ស្មាន​មើល​​​​ដែល​​ល្មម​អាច​យក​មក​​ ខ្ចប់​ធ្វើ​នំ​បាន។
៦- យក​ម្សៅ​​ម្តង​​ ១ដុំ​​ (​លៃ​ឲ្យ​សំ​ជាមួយ​ស្នូល) ​ធ្វើ​ឲ្យ​សំ​ប៉ែត​​រួច​ក៏​យក​ស្នូល​ដែល​បាន​ធ្វើ​ទុក​មក​ដាក់​ចូល​​ហើយ​ខ្ចប់ ​វា​ធ្វើ​ជា​រាង​មូល​។
៧- បន្ទាប់​មក​យក​វា​មក​ដាក់​​ចូល​ក្នុង​ទឹក​ដែល​កំពុង​ដាំ​ពុះ បន្ទាប់​មក​ទៀត​ទុក​វា​ឲ្យ​ឆ្អិន​​រួច​ស្រង់​យក​មក​ដាក់​​ជា​មួយ​សាច់ដូង​កោស ​ពេល​នោះ​អាច​ញ៉ាំ​បាន​ហើយ៕
_____________
ប្រភព​ពី : http://tak-tic.blogspot.com/2017/05/blog-post_28.html

ពន្យល់​ពាក្យ ៖
នួត (កិ.) គក់ច្របាច់, រឹតរួត​ធ្វើ​ឲ្យ​ស្រួល​សាច់ ឬ​សរសៃ បំបាត់​ចុក​ចាប់៖ កូនៗ ត្រូវ​នួត​សរសៃ​ឲ្យ​ឪពុក​ម្ដាយ​ចាស់ៗ, ជួយ​សម្រួល​ឲ្យ​គាត់​បាន​សម្រាន្ត​លក់។ សព្វ​ថ្ងៃ​ហៅ​ថា​ម៉ាស្សា។
Tags: នំនែក វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.