Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប តុំយ៉ាំ​អាវកាស (គ្រឿង​សមុទ្រ​មួយ​ចាន​ធំ)

តុំយ៉ាំ​អាវកាស (គ្រឿង​សមុទ្រ​មួយ​ចាន​ធំ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿង​ផ្សំ ៖
១- មឹក ហាន់​ជា​ចំណិត ​១​ស្លាបព្រាបាយ
២- បង្គា​បកសំបក ​១ពែង
៣- គ្រំ​ចំពុះ​ទា ​ទាំង​សំបក ​១០
៤- ត្រី​ឆ្ពង់​ក្រហម ​ហាន់​ជា​ចំណិត​ ១​ពែង
៥- ម្ទេស​ក្រៀម​គ្រាប់​ធំ ៨ផ្លែ
៦- ម្ទេសដៃនាង​ទុំ ២គ្រាប់
៧- ជីរវ៉ាន់ស៊ុយ ២-៣ ដើម
៨- ស្លឹក​ក្រូចសើច ​៧ - ៨​សន្លឹក
៩- ក្រូចឆ្មារ ២ - ៣ ផ្លែ
១០- ប្រេងឆា ឬ​ខ្លាញ់​ ២ ស្លាបព្រាបាយ
១១- គល់​ស្លឹកគ្រៃ ​៤​ដើម
១២- ទឹកត្រី ៣ - ៤ ស្លាបព្រាបាយ
១៣- ខ្ទឹមក្រហម​ដុត ៥-៦ មើម
១៤- ទឹកស៊ុប​ត្រី ១ពែង
១៥- ប៊ីចេង

៙ វិធី​ធ្វើ ៖
១- មឹក ហាន់​ជា​ចំណិត ​១​ស្លាបព្រាបាយ ​,​បង្គា​បកសំបក ​១ពែង , គ្រំ​ចំ​ពុះ​ទា ​ទាំង​សំបក ​១០, ត្រី​ឆ្ពង់​ក្រហម ​ហាន់​ជា​ចំណិត​ ១​ពែង , គល់​ស្លឹកគ្រៃ ៤​ដើម , ស្លឹក​ក្រូចសើច ​៧ - ៨​សន្លឹក, ក្រូចឆ្មារ ២ - ៣ ផ្លែ, ទឹកត្រី ៣ - ៤ ស្លាបព្រាបាយ, ខ្ទឹមក្រហម​ដុត ៥-៦ មើម, ខ្ទឹមស​ដុត ៣-៤ មើម, ម្ទេស​ក្រៀម​គ្រាប់​ធំ ៨ផ្លែ, ម្ទេសដៃនាង​ទុំ ២គ្រាប់ , ប្រេងឆា ឬ​ខ្លាញ់​ ២ ស្លាបព្រាបាយ , ជីរវ៉ាន់ស៊ុយ ២-៣ ដើម, ទឹកស៊ុប​ត្រី ១ពែង, ប៊ីចេង ។

២- យក​ខ្ទះ​ដាក់​ខ្លាញ់ ​ដុត​ភ្លើង​អោយ​ខ្លាញ់​ក្តៅ ដាក់​ត្រី​ចៀន​​អោយ​ឆ្អិន​លឿង ពេល​ឆ្អិន​ល្អ​ហើយ ​ដួស​ឡើង​ទុក​មួយ​ឡែក ។

៣- ដួស​ខ្លាញ់​ចេញ​អោយ​សល់​បន្តិច​បន្តួច​ ដាក់​ត្រីមឹក បង្គា និង​គ្រំចំពុះទា ចៀន​ជា​មួយ​ខ្លាញ់ ពេល​ឆ្អិន ​ដួស​ឡើង​ជាការស្រេច។

៤- លាង​ស្លឹក​ក្រូចសើច ហែក​ទុក , ស្លឹកគ្រៃ​ហាន់​ជា​កំណាត់ ​ពុះ​ពាក់​កណ្តាល​ ទុក​ដោយឡែក ។ យក​ម្ទេស​ក្រៀម ​ដោត​ចង្កាក់​អាំង​អោយ​ក្រៀម ​ជា​មួយ​ខ្ទឹម​ក្រហម និង​ខ្ទឹមស ​រួច​បុក​ម្ទេស ខ្ទឹមក្រហម​ ខ្ទឹមស អោយ​ម៉ដ្ឋ ។

៥- ដួស​ខ្លាញ់​ ឬ​ប្រេងឆា ដាក់​ខ្ទះ​ប្រហែល ២-៣​ស្លាបព្រា ពេល​ខ្លាញ់​ក្តៅ ដួស​ម្ទេស​ដែល​បុក​ស្រាប់​ ដាក់​ក្នុង​ខ្ទះ ​ជាមួយ​នឹង​ទឹកស៊ុប​ត្រី ​១វែក ​ដាក់​ស្លឹក​ក្រូចសើច​ ស្លឹកគ្រៃ ​ឆា​អោយ​ក្លិន​ឈ្ងុយ​បន្តិច ថែម​​ទឹកត្រី ​ក្រូចឆ្មារ ប៊ីចេង ភ្លក្ស​មើល​តាម​ចូលចិត្ត ។

៦- ដាក់​ត្រី​ចៀន ​និង​បង្គា ​ត្រីមឹក គ្រំចំពុះទា ​ដែល​ឆា​ទុក ​មក​ឆា​ត្រឡប់​អោយ​ចូល​គ្នា​ បើ​ស្ងួត​ពេក ​អាច​ថែម​ទឹកស៊ុប​ត្រី​បាន​ទៀត ​ល្មម​តែ​មាន​ទឹក​ខាប់​ល្មម ។

៧- ដួស​ដាក់​ចាន បង់​ជីរវ៉ាន់ស៊ុយ ម្ទេស​ទុំ​ហាន់​ យក​តែ​សាច់​សំបក ​ពិសា​ជាមួយ​បាយ ឬ​ធ្វើ​ជា​ម្ហូប​ក្លែម៕ _______________
ប្រភព​ពី camlocation

Tags: មុខម្ហូបសម្ល វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected