Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ខ​ជើង​ទា​ឆ្នាំងដី (ជើងទា​ប្រហែល 10)

ខ​ជើង​ទា​ឆ្នាំងដី (ជើងទា​ប្រហែល 10)

Celestial Samnang Monday, July 15, 2024 0

៙ របៀប​រៀបចំ​គ្រឿងផ្សំ ៖
១- ជើង​ទា​កាត់​ក្រចកជើង​ចេញ ហើយ​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់មក យកទៅ​ប្រឡាក់​ជាមួយ
២- ស្ករ​កន្លះ​ស្លាបព្រា​កាហ្វេ
៣- ប៊ីចេង​កន្លះ​ស្លាបព្រា​កាហ្វេ
៤- ម្សៅ​ស៊ុប​កន្លះ​ស្លាប
៥- ព្រា​កាហ្វេ ទឹកស៊ីអ៊ីវ១ស្លាបព្រា​បាយ
៦- ម្រេច​បុក​ឱ្យ​ម៉ដ្ឋ
៧- ការ៉ុត​លាង​ទឹក​ឱ្យ​ស្អាត​ចិត​ជា​ម៉ូត​ហើយ​ហាន់បញ្ឆិតៗ
៨- ផ្សិត​ខ្មៅ​យកទៅ​ត្រាំ​ទឹក ហើយ​កាត់​ជា​ពីរ បើសិន​ជាធំ​ពេក
៩- ម្ទេស និង​ជី​វ៉ាន់ស៊ុយ លាង​ទឹក​ឱ្យ​ស្អាត
១០- ម្សៅ​ឆា​យកទៅ​លាយ​ទឹក តែ​កុំឱ្យ​រាវ​ពេក
១១- ខ្ទឹមស​យកទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក

៙ វិធី​ធ្វើ ៖

១- ដំបូងត្រូវយក​ជើង​ទា ដែល​ប្រឡាក់​រួច យកទៅ​បំពង​ជាមួយ​ខ្លាញ់​ឱ្យ​ក្រៀម ល្មម ហើយយកទៅ​ត្រា​ទឹក​ឱ្យ​រីក​ស្បែក។ បន្ទាប់មកទៀត ត្រូវយក​ទៅធ្វើជា​ផាក់​ឡូ​វ ដោយ​ជាដំបូងត្រូវដាក់​ដាំទឹក​ឱ្យ​ពុះ​ដោយ​ប្រើ​ទឹក១លីត្រ។

២- បន្ទាប់មកទៀត ត្រូវដាក់​ជើង​ទា ដែល​ត្រាំ​ទឹក​ចូល រួច​សឹម​ដាក់​ប៊ីចេង១ស្លាបព្រា​កាហ្វេ ស្ករស ២ស្លាបព្រា​កាហ្វេ ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​កាហ្វេ អំបិល ១ស្លាបព្រា​កាហ្វេ ប្រេងខ្យង ២ស្លាបព្រា​បាយ ដោយ​ត្រូវ​រម្ងាស់ ឱ្យ​ផុយ​ដោយ​ប្រើ​រយៈពេល ២ម៉ោង។

៣- បន្ទាប់ពីផុយ​ហើយ ត្រូវ​ស្រង់​ជើង​ទា យកមក ឆា​មួយ​សា​ទៀត ដោយ​ជាដំបូង​ត្រូវដាក់​ខ្ទះ​ឱ្យ​ក្ដៅ

៤- ហើយ​ដាក់​ប្រេងឆា ១ស្លាបព្រា​បាយ ចូល​ឱ្យ​ក្ដៅ ហើយ​ត្រូវដាក់​ខ្ទឹមស​ចិញ្ច្រាំ១ស្លាបព្រាបាយ​ចូល បំពង​ឱ្យ​ឡើង​ជើង អង្ក្រង។

៥- បន្ទាប់មកទៀត ដាក់​ជើង​ទា​ចូល ទុក​បន្ដិច រួចហើយ​ដាក់​ការ៉ុត ផ្សិត​ខ្មៅ ប៊ីចេង១ស្លាបព្រា​កាហ្វេ ម្សៅ​ស៊ុប១ស្លាបព្រា​កាហ្វេ ដាក់​ម្រេចប្រេងខ្យង១ស្លាបព្រា​បាយ និង​ដាក់​ទឹកស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​កាហ្វេ។

៦- ចុងក្រោយ ត្រូវដាក់​ទឹក​ស៊ុប កន្លះ​វែក​រម្ងាស់​ឱ្យចូល​ជាតិ ប្រហែល១នាទី​ឱ្យ​រីង​ទឹក​ល្មមទើប​ដាក់​ម្សៅ​ឆា ដែល​លាយ​ជាមួយ​ទឹក​ច្របល់​ចូល ហើយ​ដាក់​ប្រេងល្ង១ ចឹប។ រួច​ដាក់ឆ្នាំង​ឱ្យ​ក្ដៅ រួច​ចាក់​ជើង​ទា ចូលទៅក្នុង​ឆ្នាំង ដាក់​ជី​វ៉ាន់ស៊ុយ ម្ទេស​ចូល​ជាការ​ស្រេច៕

_______________
ប្រភព​ពី : camlocation
Tags: មុខម្ហូបខ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected