៙ គ្រឿងផ្សំ ៖
១- ភ្លៅមាន់ (ក្បាលជង្គង់ដល់ត្រគាក) ១ភ្លៅ ។២- អំបិល ១ ទៅ ២ ស្លាបព្រា ។
៣- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ ។
៤- ស្ករស កន្លះស្លាបព្រាបាយ។
៤- គល់ស្លឹកខ្ទឹម ២គល់ ហាន់សរសៃៗ ។
៥- ខ្ទឹមស ២ដុំតូច ចិញ្ច្រាំ ។
៦- ខ្ញី ១មើមតូច ហាន់សរសៃៗ ។
៧- ស្លឹកជីរវ៉ាន់សុយ ដាក់យកក្លិន ។
៙ វិធីធ្វើ ៖
១- ភ្លៅមាន់លាងសម្អាត រួចយកទៅត្រាំក្នុងទឹកអំបិលចំនួន ១០នាទី ។២- ដាក់ចំហុងជាមួយចំហាយទឹករយៈពេល ៤៥នាទី ទៅ ៦០នាទី ដោយប្រើភ្លើងមធ្យម ។
៣- បន្ទាប់មកយកភ្លៅមាន់ដែលចំហុយ កាប់ជាដុំៗ ដាក់ចំហុយវិញម្ដងទៀតជាមួយគ្រឿងផ្សំ : ទឹកស៊ីអ៊ីវ គល់ស្លឹកខ្ទឹម ខ្ទឹមស ខ្ញី ស្ករស រយៈពេលចំហុយ ៥ ទៅ ១០នាទី ជាការស្រេច ។
៤- ម្ហូបនេះអាចទទួលទានជាមួយទឹកត្រីកោះកុង (ទឹកត្រីបុក) ។
______________
ប្រភព Weera Srimora
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។