Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប របៀប​ធ្វើ​មាន់​ស្ពៃខ្មៅ (រូបមន្ត​មាន់​មួយ​ក្បាល)

របៀប​ធ្វើ​មាន់​ស្ពៃខ្មៅ (រូបមន្ត​មាន់​មួយ​ក្បាល)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ​មាន ៖

១- មាន់​មួយ​ក្បាល ( លាង​ទឹក​ឲ្យ​ស្អាត យក​ទៅ​ស្ងោរ ឲ្យ​ឆ្អិន​រួច​បេះ​យក​តែ​សាច់ )
២- ស្ពៃខ្មៅ 1kg ( លាង​ទឹក​ឲ្យ​ស្អាត យក​តែ​ធាង រួច​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ឲ្យ​ឆ្អិន​បន្តិច )
៣- ខ្ទឹមស កាត់​ក្បាល​បក​សំបក​ចេញ ( លាង​ទឹក​ឲ្យ​ស្អាត ចិញ្ច្រាំ​ឲ្យ​ម៉ត់​រួច​យក​ទៅ​បំពង​ឲ្យ​ឆ្ងុយ )
៤- ការ៉ុត​មួយ​មើម ( លាង​ទឹក​ឲ្យ​ស្អាត ចិត​សំបក​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ រួយ​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ឲ្យ​ឆ្អិន​បន្តិច )
៥- សាឡាត់​មួយ​ដើម​ (លាង​ទឹក​ឲ្យ​ស្អាត បេះ​វា​ទុក​យក​ទៅ​ទ្រនាប់​ពី​ក្រោម​ចាន​សាច់​មាន់​ស្ពៃ​ខ្មៅ) ។
៦- ជីរ​វ៉ាន់ស៊ុយ ( លាង​ទឹក​ឲ្យ​ស្អាត កាត់​យក​តែ​គល់ ទុក​បំពង​ជាមួយ ឈើ​អែម ផ្កាចន្ទន៍ ខ្ទឹម​ស​ចិញ្ច្រាំ ឯ​ស្លឹក- ទុក​វា​សំរាប់​លាយ​ជាមួយ​សាច់​មាន់ )
៧- ទឹកស៊ីអ៊ីវ
៨- ប្រេងខ្យង
៩- ប្រេងល្ង
១០- ប៊ីចេង
១១- ស្ករស ( ដាក់​បន្តិច​បាន​ហើយ )

៙ វិធី​ធ្វើ ៖

១. យក​ធាង​ស្ពៃខ្មៅ លាយ​ជាមួយ​ខ្ទឹម​បំពង​រួច​ទុក​មួយ​អន្លើ ។

២. ដាក់​ខ្ទះ​ឲ្យ​ក្ដៅ ចាក់​ប្រេងឆា​ចូល ឲ្យ​ក្ដៅ ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ.គល់​ជីរវ៉ាន់ស៊ុយ.ឈើអែម.ផ្កាចន្ទន៍ ចូល​លីង​ឲ្យ​ឆ្ងុយ​ចាក់​ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ប៊ីចេង ស្ករស រួច​ដាក់​ទឹក​ធម្មតា​ចូល​បន្តិច ភ្លក់​រសជាតិ​តាមចំណូលចិត្ត ទុក​ឲ្យ​ពុះ​បន្តិច បិត​ភ្លើង រួច​ចាក់​ទឹក​ជ្រលក់​ចូល​ចាន​ធំ​ល្មម យក​សាច់​មាន់​ដាក់​ចូល​ទឹក​ជ្រលក់​ច្របល់​ឲ្យ​សព្វ​ដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹក​ជីរវ៉ាន់ស៊ុយ គ្នា​រួច​សង្កត់​ឲ្យ​សព្វ​គ្នា​បន្តិច​រួច​ទុក​មួយ​អន្លើ​សិន ។

៣. យក​ចាន​រៀប​សាឡាត់ ដាក់​ពីលើ​ចាន រួច​យក​ចាន​ដែល​មាន​ស្ពៃខ្មៅ​និង​សាច់​មាន់​ដែល​ផ្សំគ្រឿង​រួច​មក​ចាក់​ផ្កាប់​ពីលើ​ចាន​ដែល​រៀប​សាឡាត់​រួច ម្ហូប​នេះ​ជា​ម្ហូប​ត្រជាក់​យើង​អាច​រៀប​រួច​ហើយ​​យក​ទៅ​ដាក់​ទូទឹកកក ឲ្យ​ត្រជាក់ៗ បន្តិច​សឹម​យក​មក​បរិភោគ​ក៏បាន មិន​បាច់​ក៏​បាន​នោះ​ជាការស្រេច ។
_____________
ប្រភព ស៊ូ ដារ៉ា
Tags: មុខម្ហូបស្ងោរ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected