Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប របៀប​ធ្វើ​ភ្លៅ​មាន់​ទឹក​អម្ពិលទុំ

របៀប​ធ្វើ​ភ្លៅ​មាន់​ទឹក​អម្ពិលទុំ

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿង​ផ្សំ ៖

១- ភ្លៅ ឬ ស្លាបមាន់ ១០-១៥ដុំប្រឡាក់​អំបិល
២- ​ម្រេច ១ស្លាបព្រាកាហ្វេ
៣- ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
៤-​ ទឹក​អម្ពិល ៣ស្លាបព្រាបាយ
៥- ទឹកត្រី ៣ស្លាបព្រាបាយ
៦- ខ្ទឹមស ៣កំពឹសហាន់ជាចំណិត
៧- ខ្ទឹមក្រហម ១ដុំ​ហាន់​ជា​ចំណិត
៨- ទឹក ១០០មីលីលីត្រ
៩- ម្ទេស​ហាន់ ដាក់​តាម​ការ​ចូល​ចិត្ត
១០- ប្រេងឆា​ ២ស្លាបព្រាបាយ
១១- ទឹក​ម្សៅឆា ១ស្លាបព្រាកាហ្វេ លាយ​ទឹក ១ស្លាបព្រាបាយ
១២- សាលាដ ១០០ក្រាម​ រៀប​ដាក់​ចាន

៙ វិធី​ធ្វើ ៖

១. ដំបូង​យក​ចាន​គោម​មួយ​ដាក់​ទឹក​ចូល​ បន្ទាប់​មក​ដាក់​ស្ករត្នោត, ទឹក​ត្រី និង​ទឹក​អំពិល​ រួច​ហើយ​កូរ​វា​ឲ្យ​សព្វ។
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ​ ដាក់​ខ្ទឹម​ក្រហម​ និង​ខ្ទឹម​ស​ចូល​បំពង​ឲ្យ​មាន​ក្លិន​ឈ្ងុយ​រួច​ហើយ​ដួស​ទុក​សិន។
៣. យក​ចាន​គោម​ដែល​​បាន​លាយ​ ទឹក, ស្ករ, ទឹកត្រី និង​ទឹក​អំពិល​​យក​មក​ចាក់​ចូល​ក្នុង​ឆ្នាំង​ទុក​ឲ្យ​ពុះ​​រួច​ដាក់​ខ្ទឹម​បំពង​ និង​ម្ទេស (ទុក​ដាក់​តាម​ក្រោយ​ក៏​បាន​ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​ឈួល) ចូល​​កូរ​​បន្តិច​ចាក់​ចូល​ទៅ​ក្នុង​ចាន​វិញ (ធ្វើ​ទឹក​អំពិល)។
៤. យក​ភ្លៅ​មាន់​មក​ដាក់​ចៀន​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​វា​ទុក​ បន្ទាប់​មក​ទៀត​យក​ទឹក​អំពិល​លាយ​គ្រឿង​រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​ម្តង​ទៀត​ រួចហើយ​ដាក់​ទឹក​ម្សៅឆា​ចូល​ទុក​ឲ្យ​ពុះ។​​
៥. បន្ទាប់​ពី​ពុះ​ហើយ​​យ​ក​ភ្លៅ​មាន់​ដែល​ចៀន​ឆ្អិន​ដាក់​ចូល​ឆា​ច្របល់​វា​ឲ្យ​ចូល​រស់​ជាតិ រួច​ហើយ​យក​មក​ដាក់​ចូល​ក្នុង​ចាន​សាលាដ៍​ជា​ការ​ស្រេច៕
___________
ប្រភព  http://happyfamilynews.blogspot.com/
Tags: មុខម្ហូបចៀន វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected