Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប បុក​ត្រីឆ្អើរ​អម្ពិលទុំ

បុក​ត្រីឆ្អើរ​អម្ពិលទុំ

Celestial Samnang Sunday, July 14, 2024 0


៙ គ្រឿងផ្សំ ៖
- ត្រីឆ្អើរ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេស​ទុំ
- ប្រហុក
- អម្ពិលទុំ
- ស្ករត្នោត
- ខ្លាញ់ជ្រូក

៙ របៀប​ធ្វើ ៖
១. កំដៅ​ត្រីឆ្អើរ​អោយ​ស្រួយ ហើយ​បុក​អោយ​ម៉ដ្ឋ ចំនួន​កន្លះ​ចាន​ចង្កឹះ ។
២. ចិញ្ច្រាំ​ខ្ទឹមស ៥កំពឹស ខ្ទឹមក្រហម ៥កំពឹស លីង​ជាមួយ​ខ្លាញ់​អោយ​ឈ្ងុយ ។
៣. ដាក់​ស្ករត្នោត ១ស្លាបព្រាបាយ ហើយ​លីង​អោយ​ឈ្ងុយ ។
៤. ដាក់​ប្រហុក​មួយ​ស្លាបព្រាបាយ ចូល លីង​អោយ​ឈ្ងុយ រួច​បន្ថយ​ភ្លើង ។
៥. ដាក់​អម្ពិលទុំ​កន្លះ​ស្លាបព្រា​ចូល តែ​កុំ​អោយ​ច្រើនពេក ប្រយ័ត្ន​ជូរ​ជ្រុល ។ បើ​ស្ងួត​ពេក​ចាក់​ទឹក​​ចូល​បន្តិច ហើយ​កូរ​អោយ​ពុះ​សព្វ ចូល​ជាតិ​គ្នា​ទើប​លើក​ចុះ​ពី​ភ្លើង ។
៦. ចាក់​ត្រីឆ្អើរ​ចូល​កូរ​អោយ​សព្វ ហើយ ភ្លក្ស​កែកុន​រសជាតិ​តាម​ចំណូលចិត្ត ។
៧. បើ​ចង់​ឆ្ងាញ់​អាច​លីង​ម្ទេស ៤-៥គ្រាប់ ដាក់​ទាំងមូល​ក៏​បាន​ហាន់​ល្អិតៗ ដាក់​ជាមួយ​ក៏​បាន​តាម​ចំណូលចិត្ត ។
៩. អន្លក់​បន្លែ តាមចំណូលចិត្ត មាន​ត្រសក់ ត្រប់ ត្រកួន​ខ្ចី ពពាយ​ខ្ចី ស្លឹកខ្ទឹម ជីរ សណ្តែក​គួរ ជាដើម ៕
__________________
ប្រភព អ្នកស្រី កែវ ច័ន្ទបូរណ៍
Tags: មុខម្ហូបបុក វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected