Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

របៀប​ធ្វើ​ញាំ​មី​គ្រឿង​សមុទ្រ

Jul14,2024

៙ គ្រឿងផ្សំ ៖

១- មី ១កញ្ចប់ (រសជាតិ​តុងយ៉ាំ)
២- ម្ទេស តាម​ចំណូល​ចិត្ត​ហាន់​តូចៗ
៣- ​ខ្ទឹមស ៣កំពឹសហាន់តូចៗ
៤- ខ្ទឹម​ក្រហម ១ដុំ​ហាន់​បន្ទះ​តូចៗ
៥-​ ស្ករស កន្លះ​ស្លាបព្រាបាយ
៦- ទឹកត្រី ១ស្លាបព្រាបាយ
៧- ទឹក​ក្រូចឆ្មារ ២ស្លាបព្រាបាយ
៨- គ្រឿង​សមុទ្រ ឬ​សាច់​ដាក់​តាម​ចំណូល​ចិត្ត
៩- សណ្ដែកដី​លីង​បុក ១ស្លាបព្រាបាយ
១០- ជី​គ្រប់​មុខ ដាក់​តាម​ចំណូល​ចិត្ត
១១- សាលាដ ​១គុម្ពតូច​ រៀប​ដាក់​ចំហៀង​ចាន

៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​យក​គ្រឿង​សមុទ្រ​​មក​ដាក់​ស្ងោរ​ឱ្យ​ឆ្អិន​រួច​ទុក​ដោយ​ឡែក​សិន ។
២. យក​មី​ទៅ​​ដាក់​ស្រុះ​ឱ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​ទុក​សិន ។
៣. លាយ​គ្រឿងផ្សំ​ចូល​ក្នុង​ចាន​​​មាន ខ្ទឹមស,​ ម្ទេស, គ្រឿង​មី, ស្ករ, ទឹកត្រី និង​ទឹក​ក្រូចឆ្មារ​កូរ​ចូល​គ្នា​ឱ្យ​សព្វ ។
៤. បន្ទាប់​មក​យក​ខ្ទឹម​ក្រហម និង​គ្រឿង​សមុទ្រ​ដែល​ឆ្អិន​ដាក់​ចូល​កូរ​ចូល​គ្នា​រួច​ភ្លក់​មើល​ថែម​ថយ​តាម​​ដែល​ចូល​ចិត្ត ។
៥. យក​មី​ដែល​បាន​ស្រុះ​​រួច​ ជា​មួយ​នឹង​ជី​ដាក់​ចូល​ច្របល់​ចូល​គ្នា ។
៦. ​បន្ទាប់​ពី​ច្របល់​ចូល​គ្នា​រួច​យក​វា​មក​ដាក់​ក្នុង​ចាន​សាលាដ រួច​យក​សណ្តែក​ដី​លីង​រោយ​ពី​លើ​ជា​ការ​ស្រេច ៕

សូម​មើល​វីដេអូ​ធ្វើ ៖



_____________
ប្រភព https://www.youtube.com/watch?v=GaPPIYYFE7c

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។