Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ឡាប​សាច់គោ (សាច់គោ ៥០០​ក្រាម)

ឡាប​សាច់គោ (សាច់គោ ៥០០​ក្រាម)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ៖

១- សាច់គោ ៥០០​ក្រាម​ហាន់​ស្តើង​ល្មម
២- រំដេង​ហាន់​ល្អិតៗ ១ស្លាបព្រាបាយ
៣- គល់​ស្លឹកគ្រៃ​ហាន់ ២-៣ស្លាបព្រាបាយ
៤-​ ខ្ទឹមស ៤កំពឹសហាន់​ល្អិតៗ
៥- ខ្ទឹមក្រហម ១ដុំធំហាន់​ចំណិត​តូចល្មម
៦- ស្ករស ១ស្លាបព្រាបាយកន្លះ
៧- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
៨- អំបិល ចុង​ស្លាបព្រាកាហ្វេ
៩- ប៊ីចេង ចុង​ស្លាបព្រាកាហ្វេ
១០- ទឹក​ក្រូចឆ្មារ ៣-៤ស្លាបព្រាបាយ
១១- ម្ទេស​ហាន់ ដាក់​តាម​ចំណូល​ចិត្ត
១២- អង្ករលីង​ម៉ដ្ឋ ៣-៤ស្លាបព្រាបាយ (អង្ករដំណើប)
១៣- ជីគ្រប់មុខ ដាក់​តាម​ការ​ចូល​ចិត្ត
១៤- ត្រប់​ស្រួយ ៤-៥ផ្លែ​ចិត​ជា​ចំណិត​ដាក់​រៀប​ក្នុង​ចាន​រាប​ស្មើ

៙ វិធី​ធ្វើ ៖

១. មុន​ដំបូង​​ត្រូវ​​យក​ឆ្នាំង​ខ្ទះ​ដាក់​លើ​ភ្លើង​ បន្ទាប់​មក​យក​ទឹក​កន្លះ​កូន​ចាន​ចាក់​ចូល​រួច​ទុក​ឱ្យ​ពុះ ។
២. ​យក​សាច់​គោ​ហាន់​រួច​ដាក់​ចូល​ឆា​ជា​មួយ​នឹង​ទឹក​ទទេ​នោះ​រហូត​ទាល់​តែ​​​សាច់​ឆ្អិន តែ​មិន​បាច់​ឆ្អិន​ពេក​ទេ​ រួច​ហើយ​ដួស​ដាក់​ក្នុង​ចាន​ធំ​មួយ ។
៣. បន្ទាប់​មក​ចាប់​ផ្តើម​​ដាក់​គ្រឿងផ្សំ​ចូល​មាន អំបិល,​ រំដេង, គល់​ស្លឹក​គ្រៃ, ខ្ទឹមស, ខ្ទឹម​ក្រហម, ស្ករស, ប៊ីចេង, ទឹកត្រី, ទឹក​ក្រូចឆ្មារ, ម្ទេស និង​អង្ករលីង រួច​ច្របល់​ចូល​គ្នា​ឱ្យ​ចូល​រស់​ជាតិ ។
៤. បន្ទាប់​ពី​នោះ​មក​យក​ជី​គ្រប់​មុខ​ដាក់​ចូល​ច្របល់​បី​ទៅ​បួន​​ត្រ​ឡប់​ទៀត ​ភ្លក់​មើល​​​ស្ទើរ​អ្វី​ថែម​តាម​ចំណូល​ចិត្ត​ រួច​ដួស​ដាក់​ក្នុង​ចាន​​ដែល​បាន​រៀប​ត្រប់​ស្រួយ​ជា​ការ​ស្រេច ៕

________________
អត្ថបទ​ដោយ http://happyfamilynews.blogspot.com/2017/09/blog-post_11.html
រូបភាព​ដោយ http://www.sheiladipity.com/nam-tok-neua-thai-waterfall-beef-salad/
Tags: មុខម្ហូបញាំ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected