Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស្លាប​មាន់​បោក ឬ ស្លាប​មាន់​ញាត់​គ្រឿង​បុក (រូបមន្ត​ស្លាប់មាន់​១០ និង​រូបមន្ត​ស្លាប​មាន់​៣៥​គីឡូ​ក្រាម)

Jul14,2024

៙ គ្រឿងផ្សំ ៖

១- ស្លឹកគ្រៃ, ខ្ទឹមស, ស្លឹក​ក្រូច, រមៀត, ម្ទេស​ក្រហម, លីង​ហើយ (បុក​ចូល​គ្នា​ឱ្យ​ម៉ត់) យក​ពីរ​ទៅ​បី​ស្លាបព្រា
២- សាច់​ជ្រូក​ចិញ្ច្រាំ​លាយ​ខ្លាញ់​កន្លះ​គីឡូ
៣- សណ្ដែកដី​លីង ២ស្លាបព្រាបាយ
៤- ស្ករ ១ស្លាបព្រាកាហ្វេ
៥- ទឹកត្រី ២ស្លាបព្រាបាយ
៦- អំបិល ចុង​ស្លាបព្រាកាហ្វេ
៧- ម្សៅឆា កន្លះ​ស្លាបព្រាកាហ្វេ
៨- ពងមាន់ ១
៩- ប្រេង​ចៀន កន្លះ​ខ្ទះ
១០- ស្លាបមាន់១០

៙ របៀប​ធ្វើ ៖

១. យក​សាច់​ជ្រូក​ចិញ្ច្រាំ លាយ​ជាមួយ​គ្រឿង​បុក ស្ករ, អំបិល, ទឹកត្រី, សណ្ដែកដី​លីង, ម្សៅឆា និង​ពងមាន់ លាយ​ឱ្យ​​សព្វ​ទុក​មួយអន្លើ ។
២. យក​ស្លាបមាន់​ផ្នែក ២កំណាត់​ចុង​ស្លាប​មក​កាច់​ហូត​យក​ឆ្អឹង​ចេញ រួច​ហើយ​ញាត់​សាច់​ជ្រូក​គ្រឿង​ចូល បន្ទាប់មក ​យក​ឫស្សី​ខ្ទាស់​បិត​មុខ ទើប​ដាក់​បំពង​ឱ្យ​ក្រហម ។
៣. ជា​អាហារ​ពិសា​ជាមួយ​ជ្រក់​បន្លែ​ជូរអែម​មាន ផ្កា​ខាត់ណា, ត្រសក់, ការ៉ុត, ត្រសក់, ល្ហុង និង​ខ្ញី ជាដើម ៕




វីដេអូ រូបមន្ត​មួយ​ផ្សេង​ទៀត (ស្លាបមាន់ ៣.៥គីឡូ​ក្រាម) ៖

១- ស្លាប​មាន់ ៣.៥ គីឡូ
២- គ្រឿង​បុក មួយ​កូន​ចាន​ចង្កឹះ​
៣- ខ្ទឹម​ក្រហម ៤​កំពឹស
៤- ខ្ទឹម​ស ១០​កំពឹស
៥- ទឹក​ត្រី​ ២​ស្លាបព្រា​បាយ
៦- ម្សៅ​អំពិល ឬ​អំពិល​ម៉ដ្ឋ ១​ស្លាបព្រាបាយ
៧- ម្សៅ​ស៊ុប​មាន់ ២​ស្លាបព្រា​បាយ
៨- អំបិល កន្លះ​ស្លាបព្រាបាយ
៩- ស្ករស​ ២​ស្លាបព្រា​បាយ
១០- ម្ទេស ១៥​គ្រាប់ (អាច​ដាក់​តាម​ចំណូល​ចិត្ត ដូចជា​៣​គ្រាប់)
១១- ស្លឹក​ម្រះព្រៅ​បេះ​ហើយ មួយ​ចាន ។
១២- ស្លឹក​ក្រូច ១០​សន្លឹក

សូម​មើល​វីដេអូ​ពី​របៀប​ធ្វើ ៖



_____________
ប្រភព https://www.youtube.com/watch?v=zPgNyuupPNQ

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។