Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

​អាម៉ុក​ខ្នុរ (ខ្នុរ​មួយ​ចាន​)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- សាច់​ខ្នុរ ១ចាន​ចិត​ជា​ចំណិត
២- ខ្ទិះដូង ២០០មីលីលីត្រ
៣- ស៊ុត ១០គ្រាប់​
៤- អំបិល ចុង​ស្លាបព្រាកាហ្វេ
៥- ស្ករស ១៥០ក្រាម
៦- គ្រាប់ខ្នុរ កន្លះ​ចាន​ យក​សំបក​ចេញ​ចិត​ស្តើងៗ
៧- ស្លឹក​ចេក កាច់​បត់​ដូច​ក្នុង​រូប​ ឬ​ក៏​ដាក់​ក្នុង​កូន​ចាន​ក៏​បាន
៨- ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅ​អង្ករ កន្លះ​ស្លាបព្រាកាហ្វេ, អំបិល​បន្តិច, ស្ករស កន្លះ​ស្លាបព្រាកាហ្វេ លាយ​ចូល​គ្នា​ទុកដាក់​ពីលើ ។

៙ វិធី​ធ្វើ ៖

១- មុន​ដំបូង​យក​ស៊ុត​មក​គោះ​ដាក់​ចូល​ក្នុង​ចាន​រួច​វា​យ​ឲ្យ​បែក​។
២- យក​អំបិល, ស្ករស និង​ខ្ទិះ​ដូង​ដាក់​ចូល​រួច​ហើយ​កូរ​វា​ឲ្យ​រលាយ​ចូល​គ្នា​បាន​សព្វ​ល្អ​​ (ត្រូវ​ចំ​ណាយ​ពេល​យូរ​បន្តិច​បើ​មិន​មាន​ម៉ាស៊ីន)។
៣- បន្ទាប់​មក​យក​គ្រាប់​ខ្នុរ​ និង សាច់​ខ្នុរ​ដាក់​លាយ​​កូរ​ចូល​ជា​មួយ​គ្នា​ដែរ​។
៤- បន្ទាប់​ពី​លាយ​រួច​រាល់​ហើយ​យក​វា​ដាក់​ចូល​ក្នុង​ស្លឹក​ចេក​ដែល​កាច់​បត់​ រួច​​ ឬ​ក៏​ក្នុង​កូន​ចាន​ក៏ បាន ប៉ុន្តែ​កុំ​ឲ្យ​ពេញ​ដាក់​តែ​កន្លះ​បាន​ហើយ​។
៥- បន្ទាប់​ពី​ដាក់​ក្នុង​ស្លឹក​ចេក​ ឬ​ក៏​កូន​ចាន​រួច​ហើយ​យក​វា​ទៅ​ដាក់​ចំហុយ​ ៣ ទៅ​ ៤​នាទី​។
៦- យក​ខ្ទិះ​ដូង​ដែល​លាយ​ទុក​មក​ដាក់​ពី​លើ​ ១​ស្លាបព្រា​បាយ ម្តង​មួយៗ​រហូត​ទាល់​តែ​អស់ បន្ទាប់​មក​ទុក​៥​នា​ទី​​ទៀត​​ឆ្អិន​ជា​ការ​ស្រេច៕​
_________________
ប្រភព​ពី http://recipe.camlocation.com/

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។