+ គ្រឿងផ្សំ ៖
១- ដំឡូងបារាំង ២ដុំ២- ស៊ុត ៤គ្រាប់ (យកតែផ្នែកពណ៌លឿង)
៣- ម្សៅអង្ករ កន្លះចាន
៤- កំទេចនំប៉័ង ១ចាន
៥- អំបិល បន្តិច
៦- ប៊័រ ២ស្លាបព្រាបាយ
៧-ម្រេច បន្តិច
៨- ប្រេងឆា ១ចាន(បំពង)
+ វិធីធ្វើ ៖
១. ដំបូងយកដំឡូងដាក់ស្ងោរប្រហែលជា ៣០នាទី បន្ទាប់មកយកវាលាងទឹកទុកឲ្យត្រជាក់ ។២. បន្ទាប់ពីត្រជាក់បកសំបកចេញ ដាក់ចូលទៅក្នុងចានរួចហើយដាក់ ប៊័រ, អំបិល និងម្រេច រួចវាយវាឲ្យបែក ។
៣. យកស៊ុត ២គ្រាប់គោះដាក់ (យកតែពណ៌លឿង) ចូលកូរវាចូលគ្នាទាំងអស់ឲ្យសព្វរួចគ្របគំរបយកដាក់ចូលក្នុងទូរទឹកកកទុកប្រហែល ២ម៉ោង ។
៤. បន្ទាប់ពីយកចេញពីទូរទឹកកកត្រូវយកវាមកធ្វើជាដុំមូលតូចល្មម(១ស្លាបព្រាបាយ) ឬតាមដែលចង់បាន ។
៥. ពេលដែលធ្វើបានហើយយកវាមកប្រឡាក់ជាមួយម្សៅ ស៊ុត(២គ្រាប់គោះដាក់ចានលាយអំបិលបន្តិច) និងកម្ទេចនំប៉័ងរួចយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមជាការស្រេច ៕
___________________
ដោយ : សុខឡៃ
ប្រភពពី : មង្គលការ
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។