Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ខ្ចៅ​អាំង​ឬ​អប់​អំបិល​ម្ទេស

ខ្ចៅ​អាំង​ឬ​អប់​អំបិល​ម្ទេស

Celestial Samnang Friday, July 12, 2024 0

ខ្ចៅ​មាន​រសជាតិ​ឆ្ងាញ់ តែ​វា​ផ្ទុក​មេរោគ​ជា​ច្រើន​ដែល​ពេទ្យ​ហាម​ទទួល​ទាន តែ​ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ដូច្នេះ​វា​ពិបាក​នឹង​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពិសារ​ឬ​ទិញ​យក​ទៅ​ចម្អិន​ដោយ​ខ្លួន​ឯង​ណាស់ ។

សព្វថ្ងៃ​នៅ​ស្រុក​ខ្មែរ ខ្ចៅ​ត្រូវ​បាន​គេ​ស្ងោរ​លក់​ដោយ​រុញ​ជា​រទេះ​តាម​ផ្លូវ ហើយ​ហាង​សាច់​អាំង​បែប​ចិន​ គេ​យក​ខ្ចៅ​ទៅ​ឆា​ជា​មួយ​គ្រឿង​​ផ្សំ​បែប​ចិន​មាន​ក្លិន​ឈ្ងុយ​ម៉្យាង ។ ហើយ​សម្រាប់​ហាង​គ្រឿង​សមុទ្រ​អាំង​ក៏​មាន​ខ្លះ​លក់​ខ្ចៅ​អប់​ដោយ​ខ្ចប់​ជាមួយ​ក្រដាស​អាលុយមីញ៉ូម ។

+ គ្រឿងផ្សំ ៖

១- ខ្ចៅ ៥កំប៉ុង
២- ម្ទេស​កន្លះ​ខាំ (ដាក់​តាម​ចូលចិត្ត)
៣- ម្សៅស៊ុប ២កញ្ចប់តូច (ឬ អំបិល​ម៉ដ្ឋ ១ស្លាបព្រាកន្លះ)
៤- គល់ស្លឹកគ្រៃ៥គល់
៥- ស្លឹក​ក្រូចសើច ១០សន្លឹក
៦- ខ្ទឹមស ១មើម
៧- រំដេង ១ដុំ (ធំ​ល្មម)
៨- ស្ករត្នោត ៣ស្លាបព្រាបាយ

+ វិធី​ធ្វើ ៖

- ស្លឹកគ្រៃ​ហាន់​ជា​ចំណិត​ចំហៀង
- បុក​អំបិល​ជាមួយ​នឹង​ម្ទេស រួច​ដាក់​ខ្ទឹមស​បុក​បន្ត
- បន្ទាប់មក ដាក់​ស្ករ​ត្នោត​បុក​បន្ត
- យក​គ្រឿង​ដែល​បាន​​បុក​រួច លាយ​ជា​មួយ​នឹង​ស្លឹកគ្រៃ និង​ស្លឹក​ក្រូចសើច​ឲ្យ​សព្វ​បន្តិច
- រួច​ចាក់​ខ្ចៅ​ចូល​គ្រឿង​ដែល​លាយ​នោះ និង​ជ្រាវ​ចូល​គ្នា​ឲ្យ​សព្វ​គ្រឿង
- ផ្អាប់​ទុក​ប្រហែល​ជា ១៥នាទី
- ដួស​ខ្ចៅ​ដាក់​ក្រដាស​អាលុយមីញ៉ូម (ក្រដាស​អាំង​សាច់)
- ខ្ចប់​ឲ្យ​ជិត រួច​ដាក់​អាំង​លើ​ភ្លើង (រងើកភ្លើង)
- ត្រូវ​រង់ចាំ​ដល់​ឆ្អិន ប្រហែល​ ៧ ទៅ ១០នាទី (បើ​ចង់​ដឹង​ច្បាស់​បើក​ក្រដាស អ៊ុត​មើល​ថា​ឆ្អិន​នៅ ពេល​នោះ​ក្លិន​ដ៏​សែន​ឈ្ងុយ​ក៏​ចេញ​មក ឡើង​ស្រក់​ទឹក​មាត់)
_________________
ប្រភព​​៖ មង្គលការ

Tags: មុខម្ហូបអាំង វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected