៙ គ្រឿងផ្សំ ៖
១- កន្ទុយជ្រូក ៥ ខាំ (កាត់ជាដុំៗ)២- ទឹកត្រី ២ ស្លាបព្រាបាយ
៣- ស្ករស កន្លះស្លាបព្រាបាយ
៤- អំបិលបន្តិច
៥- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
៦- ទឹក ៧០ មីលីលីត្រ
៧- ការ៉ុត ១ មើមតូច (ចិត្តអោយស្អាត កាត់ជាដុំ)
៨- ដំឡូងបារាំង ១ ដុំតូច (ចិត្តអោយស្អាត កាត់ជាដុំ)
៩- ឆៃថាវ ១ មើមតូច (ចិត្តអោយស្អាត កាត់ជាដុំ)
១០- ខ្ទឹមស ៤ កំពឹស (ដំអោយបែក)
១១- ខ្ទឹមក្រហម ១ ដុំ (ដំអោយបែក)
១២- រំដេង ១ ដុំតូច (ដំអោយបែក)
១៣- គល់ស្លឹកគ្រៃ ១ គល់ (កាត់ខ្លីៗ ដំអោយបែក)
១៤- ប្រេងឆា ១ ស្លាបព្រាបាយ
១៥- ស្លឹកខ្ទឹម
៙ របៀបធ្វើ ៖
ដាំប្រេងឆាអោយក្តៅ ដាក់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និង ខ្ទឹមសឆាអោយឈ្ងុយ។ដាំទឹកអោយពុះ ដាក់អំបិល ស្ករ ទឹកត្រី ម្សៅស៊ុប និងគ្រឿងឆាចូលទុកអោយពុះ សឹមដាក់ សាច់ និងបន្លែចូលរំងាស់អោយផុយ ប្រហែល ៣០នាទី ទៅ ១ ម៉ោង បើរីងទឹកអាចដាក់ទឹកថែម ក្នុងអំឡុងពេលរំងាស់ ត្រូវឧស្សាហ៍ដួសពពុះចោល។
ពេលញ៉ាំ ដួសដាក់ចាន រោយស្លឹកខ្ទឹមពីលើជាការស្រេច៕
* បើចូលចិត្តអាចបន្ថែមខ្ទឹមបំពងពីលើ កាន់តែឈ្ងុយ។
____________
អ្នកស្រី សុគន្ធារី
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។