Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប យ៉ាវហន (ស៊ុប​គ្រឿង​សមុទ្រ​ខ្ទិះដូង​)

យ៉ាវហន (ស៊ុប​គ្រឿង​សមុទ្រ​ខ្ទិះដូង​)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿងផ្សំ ៖

១- សាច់គោ បង្គា មឹក …
២- បន្លែ ស្ពៃបូកគោ ផ្សិត ..
៣- ខ្ទិះដូង ( ខ្ទិះ​ដើម )
៤- ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ដ្ឋ ( ចង់​បាន​សម្ល​ក្រហម​ល្អ ដាក់​អោយ​ច្រើន​បន្តិច )
៥- កាពិ ( ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន តាម​ការ​ចូលចិត្ត )
៦- គ្រឿង​សាតេ
៧- ប្រេង​អូលីវ
៨- ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
៩- ទឹកស៊ុប ( អត់​ទឹកស៊ុប​អាច​ប្រើ​ទឹក​ដូង​ជំនួស​បាន )
១០- ស្លឹក​ក្រូចសើច
១១- ខ្ទឹមស​ចិញ្ច្រាំ​អោយ​ម៉ត់
១២- សណ្ដែកដី​លីង បុក​អោយ​រៀង​ម៉ដ្ឋ​បន្តិច

៙ វិធី​ធ្វើ ៖

១- ដាក់​ឆ្នាំង​ទុក​អោយ​ក្ដៅ រួច​ដាក់​ខ្ទិះ​ដូង​ចូល ទុក​អោយ​ពុះ ហើយ​ដាក់ ស្លឹក​ក្រូចសើច ខ្ទឹមស​ចិញ្ច្រាំ កាពិ ម្ទេស​ក្រៀម គ្រឿង​សាតេ រួច​កូរ​អោយ​រលាយ​ចូលគ្នា​អស់ ទុក​អោយ​ពុះ​ឡើង​ឈ្ងុយ។

២- បន្ទាប់មក​ដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេង​អូលីវ និង ទឹកដោះគោ​ខាប់​ចូល​បន្តិច កូរ​អោយ​សព្វ​ជាមួយ​គ្រឿង។

៣- រួច​ចាក់​ទឹក​ស៊ុប ឬ ទឹកដូង​ចូល រួច​ភ្លក់​មើល​អោយ​ល្មម​តាម​ការ​ចូលចិត្ត (មុខ​ម្ហូប​នេះ​ធ្វើ​កុំ​អោយ​ប្រៃ) ទើប​ដាក់​សណ្ដែកដី​ចូល កូរ​អោយ​សព្វ​រួច​ជាការស្រេច ។

៤- ដួស​ចេញ​មក​ដាក់​ឆ្នាំង​ដែល​ត្រូវ​ទទួលទាន ហើយ​មក​ដាក់​លើ​ចង្ក្រាន​វិញ ដោយ​ប្រើ​ភ្លើង​តិចៗ និង​ដាក់ ជាមួយ​សាច់គោ គ្រឿង​សមុទ្រ តាម​ការ​ចូលចិត្ត​របស់​លោកអ្នក ជ្រលក់​ជាមួយ​ទឹក​តៅហ៊ូ ។

៙ របៀប​ធ្វើ​ទឹក​តៅហ៊ូ ៖

១- ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ ដាក់​ខ្ទឹមស​បំពង​ចូល​អោយ​ឈ្ងុយ រួច​ដាក់​តៅហ៊ូ ( តៅហ៊ូ​ដប ) ហើយ​ដាក់​ស្ករស និង ប៊ីចេង​បន្តិច កូរ​អោយ​សព្វ​ចូល​ជាតិ ភ្លក់​មើល​អោយ​ល្មម​កុំ​អោយ​ប្រៃ​ពេក រួច​ជាការស្រេច ៕
____________
អ្នកស្រី សុគន្ធារី

មើល​របៀប​ធ្វើ​ផ្សេង​ទៀត (ជា​វីដេអូ​)

Tags: មុខម្ហូបស៊ុប វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected