Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

សម្ល​ម្ជូរ​ដើមចេក (ដើម​ចេក​ខ្ចី​២ខាំ ត្រី​កញ្ចុះ​២ខាំ)

Jul15,2024
ា​សម្ល​ដែល​ចូលចិត្ត​បំផុត​ដែល​ភរិយា​របស់​ខ្ញុំ​គាត់​តែងតែ​ចំអិន​វា​ជា​រៀងរាល់​សបា្តហ៍​ម្តង។ ខាងក្រោម​នេះ​នឹង​និយាយ​រៀបរាប់​អំពី​វិធី​ធ្វើ សម្លម្ជូរ​ដើមចេក អោយ​អ្នក​ទាំងអស់គ្នា​បានដឹង​ ៖

៙ គ្រឿងផ្សំ ៖

១- ត្រី​កញ្ចុះ ធ្វើ​ស្អាត ២ ខាំ
២- កំពឹស ១ ខាំ ធ្វើ​ស្អាត
៣- ដើមចេក ខ្ចីៗ ២ ខាំ ចិត​ចង្វាមូល
៤- រំដេង បន្តិច ដំ​អោយ​បែក
៥- ខ្ទឹមស ២ កំពឹស ដំ​អោយ​បែក
៦- ប្រហុក (តាម​ចំណូលចិត្ត)
៧- ស្លឹក​ម្រះព្រៅ តាម​ចំណូលចិត្ត
៨- ម្ទេស ៣ ផ្លែ
៩- ទឹកត្រី ១ ស្លាបព្រាបាយ
១០- អំបិល កន្លះ​ស្លាបព្រាកាហ្វេ
១១- ម្ជូរ (អម្ពិលទុំ ឬ ស្លឹក​អម្ពិល ឬ ក្រសាំង ..............)

‪‎៙ របៀប​ធ្វើ‬ ៖

១- ដាំ​ទឹក​អោយ​ពុះ ជ្រំ​ប្រហុក​ដាក់ រួច​ដួសពពុះ​ចេញ រួច​ដាក់ អំបិល ម្ទេស ទឹកត្រី ខ្ទឹមស រំដេង និង​ម្ជូរ ចូល ទុក​អោយ​ពុះ សឹម​ដាក់ ដើមចេក រំងាស់​អោយ​ទន់។
២- ដាក់​ត្រី​ចូល ទុក​អោយ​ពុះ សឹម​ដាក់ កំពឹស​ចូល​ទុក​អោយ​ពុះ ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត សឹម​ដាក់​ស្លឹក​ម្រះព្រៅ​ចូល​ជាការស្រេច៕
____________
អ្នកស្រី សុគន្ធារី

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។