៙ គ្រឿងផ្សំ ៖
១- ខួរជ្រូក 2 ដុំ២- គល់ស្លឹកគ្រៃ 20g
៣- ខ្ទឹមស 10g
៤- ស្ពៃបូកគោ 200g
៥- ស្លឹកក្រូចសើច 1 សន្លឹក
៦- ម្រេចម៉ដ្ឋ 1 ស្លាបព្រាកាហ្វេ
៧- ប្រេងខ្យង 1ស្លាបព្រាបាយ
៨- អំបិល 1 ស្លាបព្រាបាយ
៩- ម្សៅស៊ុបមាន់ ¼ ស្លាបព្រាកាហ្វេ
១០- ទឹកធម្មតា 30ml
១១- ទឹកក្រូចឆ្មារ 10ml
៙ របៀបធ្វើ ៖
១- គល់ស្លឹកគ្រៃដំបន្តិច ហើយកាត់ជាពីរ ស្លឹកក្រូចហែកជាបន្ទះធំៗ ទើបរៀបដាក់ចូលក្នុងឆ្នាំង។២- ស្ពៃកាត់ប្រហែល 5cm ហើយយកគល់ស្ពៃរៀបពីលើគល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច។
៣- ខួរជ្រូកយកស្រទាប់ខាងក្រៅចេញ និងលាងទឹកហើយប្រឡាក់ជា មួយនឹងប្រេងខ្យង អំបិល ម្សៅស៊ុបមាន់ និងទឹកឲ្យសព្វ។
៤- ចាក់ខួរជ្រូកពីលើស្ពៃដោយដាក់ម្រេច និងខ្ទឹមសពីលើ។
៥- យកសន្លឹកស្ពៃរៀបដាក់បន្ថែមពីលើ ហើយបិទគម្របឲ្យជិតដាក់ដាំលើភ្លើងរយៈពេល 15នាទី ដោយប្រើភ្លើងតិចៗ បន្ទាប់មកទទួលទានជាមួយទឹកក្រូចឆ្មារ អំបិលបន្តិច និងម្រេចម៉ដ្ឋបន្តិចជាការស្រេច៕
_____________
ប្រភពពី : http://recipe.camlocation.com
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។