៙ គ្រឿងផ្សំ ៖
១- សាច់គោ (សាច់ផុយ) ៣ខាំ (ហាន់ស្តើងៗ)២- សាលាដ ១ខាំ
៣- ប៉េងប៉ោះ ១ផ្លែ (ហាន់ស្តើងៗ)
៤- ខ្ទឹមបារាំង ១ផ្លែ (ហាន់ស្តើងៗ)
៥- ប្រេងឆា ១ស្លាបព្រាបាយ
៦- ទឹកត្រី ១ស្លាបព្រាបាយ
៧- ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
៨- អំបិល បន្តិច
៩- ម្សៅស៊ុប បន្តិច
១០- ស្ករ ១ស្លាបព្រាបាយ
១១- ខ្ទឹមស ៤កំពឹស (ចិញ្ច្រាំឲ្យម៉ដ្ឋ)
១២- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
៙ របៀបធ្វើ ៖
១- រៀបសាលាដដាក់ក្នុងចាន រៀបប៉េងប៉ោះពីលើសាលាដ រួចរៀបខ្ទឹមបារាំងពីលើមួយជាន់ទៀត (បើអត់ចូលចិត្តខ្ទឹមបារាំងឆៅ អាចឆាត្រឡប់ខ្លាញ់សិន)។២- ដាំប្រេងឆាឲ្យក្តៅ ដាក់ខ្ទឹមសបំពងឲ្យប្រែពណ៌ រួចដាក់សាច់ចូលឆាពីរបីត្រឡប់។
៣- បន្ទាប់មកដាក់ស្ករ ប្រេងខ្យង អំបិល ម្សៅស៊ុប ចូលឆាឲ្យឆ្អិនសាច់ ដាក់ម្រេចចូល រួចដួសសាច់ដាក់ពីលើបន្លែជាការស្រេច៕
បញ្ជាក់ ៖ ទទួលទានជាមួយអំបិលម្រេចក្រូចឆ្មារ កាន់តែឆ្ងាញ់។
_________________
អ្នកស្រី សុគន្ធារី
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។