Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប នំប៉ាវ (ម្សៅមី ៥០០ក្រាម)

នំប៉ាវ (ម្សៅមី ៥០០ក្រាម)

Celestial Samnang Sunday, July 14, 2024 0


៙ គ្រឿងផ្សំ​ម្សៅ​នំប៉ាវ ៖

១- ម្សៅមី ៥០០ក្រាម
២- ស្ករស ១០០ ក្រាម
៣- ម្សៅ​នំដុត (baking powder) ២ស្លាបព្រាកាហ្វេ
៤- ម្សៅ​ឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
៥- អំបិល កន្លះ​ស្លាបព្រាបាយ
៦- ទឹកដោះគោ ៤០០មីលីលីត្រ
៧- ប្រេងឆា ១ ស្លាបព្រាបាយ
៨- ទឹក ១៥០មីលីលីត្រ

៙ គ្រឿងផ្សំ​ស្នូល​នំប៉ាវ ៖

៩- ប៉ិកគក់ ២ផ្លែរ
១០- ការ៉ុត ៣០០ក្រាម
១២- ផ្សិត​ស្លឹកត្រចៀក​កណ្តុរ ១០០ក្រាម
១៣- ផ្សិត​កំប៉ុង ១កំប៉ុង
១៤- សាច់​ជ្រូក​ចិញ្ច្រាំ ៤០០ក្រាម (ការ​ធ្វើ​រូប​ខាងលើ​មិន​ប្រើ​ស្នូល​សាច់​ជ្រូក​ទេ តែ​ប្រើ​ស្នូល​បន្លែ​ប៉ុណ្ណោះ)។
១៥- អំបិល ស្ករស ប្រេងឆា ទឹកស៊ីអ៊ីវ

៙ របៀប​ធ្វើ​ ៖

១- យក​ម្សៅមី មក​លាយ​នឹង​គ្រឿងផ្សំ​សម្រាប់​ធ្វើ​ម្សៅ : លាយ​ជាមួយ​ម្សៅ​នំដុត ម្សៅ​ឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និង​ទឹក ។ លាយ​ម្សៅ រួច​ច្របាច់​អោយ​សព្វ ។

២- ច្របាច់​រហូត​ដល់​ម្សៅ​ដូច​រូប​ខាង​ក្រោម ។ យក​ក្រណាត់​សើម​គ្រប​ទុក ១ម៉ោង។ ការ​គ្រប​នេះ​ដើម្បី​អោយ​ម្សៅ និង​មេ​ម្សៅ​វា​ឡើង​ល្អ​។ ពេល​ម្សៅ​ឡើង​ល្អ វា​មាន​ពពុះ​ដូច​ពង​បែក​លើ​ផ្នែក​ខាង​លើ​ម្សៅ នេះ​បញ្ជាក់​ថា​ម្សៅ​គឺ​អាច​យក​មក​រុំ​បាន​ហើយ។

៣- ត្រាំ​ផ្សិត​ស្លឹកត្រចៀក​កណ្តុរ ១០នាទី រហូត​ដល់​ផ្សិត​រីក​ដូច​រូប​ខាង​ក្រោម

៤- ហាន់ ឬ​ឈូស​ការ៉ុត ប៉ិកគក់ និង​ហាន់​ផ្សិត​កំប៉ុង និង​ផ្សិត​ស្លឹកត្រចៀក​កណ្តុរ​អោយ​ម៉ដ្ឋ

៥- ចិញ្ច្រាំ​សាច់​ជ្រូក​អោយ​ម៉ត់ យក​សាច់​ជ្រូក​ចិញ្ច្រាំ មក​លាយ​ជាមួយ​បន្លែ​ដែល​ចិញ្ច្រាំ​រួច រួច​លាយ​ជាមួយ​គ្រឿងគ្រៅ​អោយ​ល្មម​តាម​រសជាតិ​ចូលចិត្ត

៦- ស្ងោរ​ពង​ទា ៦គ្រាប់ ដើម្បី​ដាក់​លាយ​ជាមួយ​ស្នូល នំប៉ាវ

៧- ពេល​ម្សៅ​នំប៉ាវ​ទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ

៨- លញ់​​ម្សៅ​ជា​រាង​ទ្រវែង ហើយ​កាត់​ជា​ពីរ រួច​កាត់​កំណាត់​ម្សៅ​ជា​ពីរៗ​រហូត​ដល់​វា​តូច​ល្មម ប៉ុន​កណ្ដាប់ដៃ ។

៩- យក​ម្សៅ​ប៉ុន​កណ្ដាប់ដៃ​នោះ​មក​លញ់​ កិន​អោយ​វា​សំប៉ែត ។ អាច​យក​សម្រាប់​កិន ឬ​ដប​ស្រា​មក​កិន​ក៏​បាន ។ ពេល​កិន​ដើម្បី​កុំ​អោយ​ជាប់ ត្រូវ​រោយ​ម្សៅ​មី​ទទេ​លើ​កម្រាល ។ មើល​រូបភាព​ខាង​ក្រោម ។

១០- យក​ស្នូល​ដែល​លាយ​គ្រឿង​រួច​មក​ដាក់​កណ្តាល រួច​កាត់​ពង​ទា ១កំណាត់ដាក់ជាមួយ ។ រួច​រុំ​ម្សៅ​ជា​រាង​ជាយៗ រួច​វេញ​ចុង​ម្សៅ ដើម្បី​បិត​វា​អោយ​ជិត ។ កាត់​ក្រដាស់​ទ្រនាប់​នំប៉ាវ​រាង​ការេ ប៉ុន​បាតដៃ​ទ្រាប់ ។ រុំ​ម្សៅ​នំ​រហូត​អស់ ។

១១- យក​ម្សៅ​មក​ចំអិន ក្នុង​ឡាំងស៊ិង រយៈពេល​១ម៉ោងជាការស្រេច ។
________________
ប្រភព : http://tak-tic.blogspot.com/2017/05/blog-post_179.html

Tags: នំនែក វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected