Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

បាយ​ស៊ូស៊ី​សាច់​បង្គា

Jul14,2024

បាយ​ស៊ូស៊ី​​ ជា​ប្រភេទ​អាហារ​មួយ​ប្រភេទ​ដែល​មាន​ភាព​ពេញ​​និយម​បំផុត​ នៅ​តាម​បណ្តាល​​​ភោជនីយដ្ឋាន​​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ ជា​ពិសេស​នោះ គឺ​អាហារ​មួយ​ប្រភេទ​នេះ​​មាន​រស់​ជា​ជា​ច្រើន​បែប​ តាម​ចំណូល​ចិត្ត​របស់​អ្នក​ញ៉ាំ ព្រោះ​អ្នក​ញ៉ាំ​អាច​ជ្រើសរើស​​ស្នូល​ប្រភេទ​បន្លែ​ នឹង​រសជាតិ​សាច់​បាន​​។ ជាមួយ​គ្នា​នេះ​ដែរ Phnom Penh Reicpe សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​ធ្វើ បាយ​ស៊ូស៊ី ​រស់​ជាតិ​សាច់​បង្គា​ លាយ​បន្លែ​ត្រសក់​ មក​ជូន​ប្រិយ​មិត្ត​គ្រប់​ៗ​រូប​ដូច​ខាង​ក្រោម។


៙ គ្រឿងផ្សំ ៖

- បន្ទះ​ឫស្សី​ដែល​អាច​មូល​បាន ១សន្លឹក(ភាគ​ច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​មូល​ស៊ូស៊ី​)
- ថង់​ប្លាស្ទិក មួយ​សន្លឹក
- អង្ករ​ ៣០០ក្រាម
- បង្គា ១០០ក្រាម (១​ខាំ)
- បន្ទះ​សារ៉ាយ​សមុទ្រ ៤ ទៅ ៥​បន្ទះ
- ស៊ុត​ ១គ្រាប់
- ត្រសក់​មួយ​ផ្លែ

៙ វិធី​ធ្វើ ៖

១. ដំបូង​នេះ ​អ្នក​ត្រូវ​ធ្វើ​ការ​លាង​អង្ករ​ឲ្យ​ស្អាត នឹង​ដាក់​ដាំ​វា​ ឲ្យ​ឆ្អិន​​ជា​មុន​សិន ។
២. ក្នុង​អំឡុង​ពេល ​ដែល​អ្នក​រង​ចាំ​នូវ​ការ​ដាំ​បាយ​នោះ ​អ្នក​អាច​ជិត​ត្រសក់​​រាង​ឆ្នូត​ៗ នឹង​លាង​ទឹក​ឲ្យ​ស្អាត​ ។
៣. បន្ទាប់ពី​ជិត​សម្បក​ នឹង​ធ្វើ​ការ​លាង​សម្អាត​រួច​ អ្នក​គួរ​ពុះ​ត្រសក់​នោះ​ជា​ ៨​ ចម្រៀក។ ​​គោះ​ស៊ុត​មួយ​គ្រាប់​​ដាក់​ចូល​ទៅ​ក្នុង​កូន​ចាន​មួយ ។
៤. ក្រោយ​ពី​​​​បាយ​របស់​អ្នក​ឆ្អិន​ហើយ អ្នក​​ត្រូវ​ធ្វើ​ការ​លា​សម្បក​​បន្ទះ​ស៊ូស៊ី ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ស្នូល​របស់​វា។ អ្នក​ត្រូវ​ដាក់​បន្ទះ​ឫស្សី​​​រុំ​ស៊ូស៊ី​ដាក់​លើ​តុ​មួយ​ជាមុន​សិន ​រួច​ដាក់​ថង់​ប្លាស្ទិក​​​​មួយ​លើ​បន្ទះ​ឫស្សី ​ដើម្បី​ការពារ​ការ​ស្អិត​ នឹង​ជាប់​ដៃ ។
៥. ក្រោយ​ពី​ការ​លា​សម្បក​ស៊ូស៊ី​រួច​មក អ្នក​គួរ​ដាក់​បាយ​ ៤ ស្លាបព្រា​ទៅ​លើ​បន្ទះ​សម្បក​ស៊ូស៊ី (នៅ​ពេល​ដាក់​បាយ​ អ្នក​គួរ​ផ្សើម​ដៃ​របស់​អ្នក​ជា​មុន​សិន​ ដើម្បី​ការ​ពារ​ការ​ជាប់ ​ឬ​ស្អិត​ដៃ​អ្នក​ជា​មួយ​នឹង​បាយ) ធ្វើ​ការ​ពាស​វា​ឲ្យ​ស្មើ ដោយ​មិន​ឲ្យ​ពេញ​បន្ទះ​ពេក​ទេ គឺ​ទុក​ផ្នែក​ខាងលើ​​ប្រហែល​ជា​ពាក់​កណ្តាល ​របស់​បន្ទះ​ស៊ូស៊ី​ឲ្យ​នៅ​ចំហ សម្រាប់​មូល​គ្រប​ពីលើ ។​

ចំណាំ ៖ បន្ទះ​សារ៉ាយ​សមុទ្រ អាច​ដាក់​ពី​លើ​ឬ​ដាក់​ពី​ក្រោម ស្រេច​ទៅ​តាម​ការ​ចូលចិត្ត ពេល​រៀប​ចំ​មូល​ស៊ូស៊ី ។

៦. ដំណាក់​ការ​បន្ត​មក​ទៀ​ត នោះ​គឺ​បន្ថែម​សាច់​បង្គា ​នឹង​ត្រសក់ ១ ចំណិត​​ទៅ​លើ​បាយ​ដែល​មាន​នៅ​បន្ទះ​របស់​ស៊ូស៊ី តាម​​បណ្តោយ​របស់​បាយ​​ឲ្យ​ចំ​កណ្តាល បន្ត​មក​ទៀត​​អ្នក​ត្រូវ​ធ្វើ​ការ​មូល​វា​។ ក្នុង​ពេល​មូល​នោះ​ដែល​ត្រូវ​ធ្វើ​ការ​លាប​ស៊ុត​ទៅ​លើ​បន្ទះ​ស៊ូស៊ី​​ជា​មុន​សិន​ដើម្បី​ឲ្យ​រា​មានការ​ជាប់​ល្អ​ (ប្រសិន​បើ​គ្រាន់​ស៊ុត​អ្នក​អាច​ប្រើ​ទឹក​ជំនួស​ក៏​បាន)។
៧. ក្នុង​ដំណាក់​ការ​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​មូល​វា​ឲ្យ​មូល​។ ហើយ​ការ​មូល​នោះ​ដែរ ​អ្នក​មិន​ត្រូវ​មូល​វា​ទាំង​បន្ទះ​ឫស្សី​នឹង​ថង់​ប្លាស្ទិក​នោះ​ទេ​ ដូច​នេះ​អ្នក​គួរ​ធ្វើ​ការ​មូល​វា​ម្តង​បន្តិចៗ​ ។ ក្រោយ​ពី​មូល​វា​ឲ្យ​មាន​រាង​មូល​រួច​មក​ អ្នក​ត្រូវ​​​ដក​បន្ទះ​ឫស្សី​នោះ មក​ដាក់​គ្រប​ពីលើ​នឹង​ធ្វើ​ការ​រុំ​មូល​វា​​ឲ្យ​មូល​​សា​ជា​ថ្មី​ម្តង​ទៀត ​ដើម្បី​ថា​នា​បាន​ថា​វា​​ជាប់នឹង​ណែន​​ល្អ ។
៨. ក្រោយ​ពី​ធ្វើ​ដូច​នេះ​មក ​អ្នក​ត្រូវ​ធ្វើ​ការ​កាត់​វា​​ឲ្យ​ចេញ​ជា​រាង​កង់​ៗ​​ជា​ការ​ស្រេច ៕
____________
ប្រភព http://phnompenhrecipe.com/read/Recipes/2043

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។