Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប ជ្រក់​ត្រសក់ស្រូវ (ត្រសក់ស្រូវ​១​គីឡូ)

ជ្រក់​ត្រសក់ស្រូវ (ត្រសក់ស្រូវ​១​គីឡូ)

Celestial Samnang Monday, July 15, 2024 0

៙ គ្រឿង​ផ្សំ​ ៖​

១- ត្រសក់​ស្រូវ​ ១ គីឡូ
២- អំបិល​ ១ ស្លាប​ព្រា​បាយ​
៣- ទឹក​សុទ្ធ​ កន្លះ​លីត្រ
៤- ស្ករ​ត្នោត​ ៤ ស្លាប​ព្រា​បាយ​
៥- ម្ទេស​គ្រាប់​ ដាក់​តាម​ចំណូល​ចិត្ត​
៦- រំដេង​ ១ មើម​
៧- ខ្ទឹម​ស​ ១ ច្រើន​កំពឹស
៨- ទឹក​ត្រី​ ២ ស្លាប​ព្រា​បាយ​
៩- ទឹក​ស៊ី​អ៊ីវ​ ២ ស្លាប​ព្រា​បាយ
១០- ដុំ​ស៊ុប​មាន់​ ១​ ដុំ​តូច

៙ វិធី​ធ្វើ​ ៖

១. លាង​ត្រសក់​ស្រូវ​ឲ្យ​បាន​ស្អាត​ល្អ​ រួច​ពុះ​ ឬ​ចិត​ជា​ជំនិត​ៗ​កុំ​តូច​ពេក​ តាម​ទំហំ​ចង់​បាន​ដូច​ក្នុង​រូប​ ហើយ​ត្រូវ​យក​មក​ប្រឡាក់​អំបិល​ ១០ នាទី​ រួច​យក​របស់​ធ្ងន់​សង្កត់​ឲ្យ​អស់​ទឹក​ប្រហែល​កន្លះ​ម៉ោង​ បន្ទាប់​មក​យក​មក​លាង​ទឹក​ឲ្យ​ស្អាត​ម្តង​ទៀត​
២. ដាក់​ស្ករ​ត្នោត​ចូល​ក្នុង​ខ្ទះ​ កូរ​រហូត​ក្លាយ​ទៅ​ជា​ស្ករ​តាំង​ម៉ែ​ ដាក់​ទឹក​ស៊ីអ៊ីវ​ ទឹក​ត្រី​ ដុំ​ស៊ុប​មាន់​ រំដេង​ ខ្ទឹម​ស​ ចូល​ ហើយ​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ចាក់​ទឹក​ចូល​ ទុក​រហូត​ដល់​ពុះ​ រួច​លើក​ចុះ​ ទុក​ឲ្យ​ត្រជាក់​
៣. យក​ត្រសក់​ស្រូវ​ដាក់​ក្នុង​ក្រឡ​មួយ​ល្មម​ និង​ចំនួន​ត្រសក់​ រួច​ចាក់​ទឹក​ស្ករ​ចូល​
៤. យក​ម្ទេស​ហាន់​ហើយ​ដាក់​ពី​លើ​ បិត​គម្រប​ឲ្យ​ជិត​ ទុក​រហូត​ដល់​ត្រសក់​មាន​រសជាតិ​ជូរ​
៥. ទូ​ទៅ​ជ្រក់​ត្រសក់​ស្រូវ​នេះ​ មាន​រសជាតិ​ ជូរ​អែម​។​ អាច​ភ្លក្ស​មើល​សិន​ បើ​មិន​ទាន់​ត្រូវ​ចិត្ត​អាច​ដាក់​គ្រឿង​ផ្សំ​បន្ថែម​ទៀត​បាន​ណា​៕
______________
ប្រភព​ពី : https://kohsantepheap.tv/article/37607
Tags: មុខម្ហូបជ្រក់ វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected