Blog Archive

Contact Me

Name

Email

Message

Credits

កើត​ចាស់​ឈឺ​ស្លាប់​ជា​ទៀងទាត់
🌱🌳⛈️🏡🛌💤⛈️🌧️🌳

Hover Setting

slideup

កម្មវិធីសំខាន់ៗ ↘︎↘︎↘︎

ស៊ុប​ពោត (ពោត​៦​ផ្លែ)

Jul15,2024

៙ គ្រឿងផ្សំ ៖

១- ពោត​ខ្ចី ៦ផ្លែ (ចិត​យក​តែ​សាច់)
២- សាច់​មាន់ ១គីឡូ
៣- ផ្សិត​ក្រៀម កន្លះ​ខាំ
៤- ពងមាន់ ៤គ្រាប់ (គោះ​ហើយ​វាយ​អោយ​សព្វ)
៥- ខ្ទឹមបារាំង ១ដុំ
៦- ខ្ញី ១ខាំ (ចិត​ជា​ចំណិត​ស្តើងៗ)
៧- ជីរវ៉ាន់ស៊ុយ ស្លឹកខ្ទឹម (ហាន់​ល្អិតៗ)
៨- ខ្ទឹមស​ចិញ្ច្រាំ ១ស្លាបព្រាបាយ
៩- ទឹក ១លីត្រកន្លះ
១០- ម្សៅស៊ុប ១ស្លាបព្រាបាយ
១១- ស្ករ ១ស្លាបព្រាបាយ
១២- ម្រេច ១ស្លាបព្រាកាហ្វេ
១៣- ម្សៅឆា ៤ស្លាបព្រាបាយ
១៤- អំបិល​បន្តិច

៙ របៀប​ធ្វើ ៖

១- ដាំ​ទឹក​អោយ​ពុះ ដាក់​អំបិល​បន្តិច និង​មាន់​ស្ងោរ​អោយ​ផុយ​សាច់ រួច​យក​មក​បេះ​ជា​សរសៃ​ល្អិតៗ។
២- ផ្សិត​ក្រៀម ដាក់​ត្រាំទឹក​ក្ដៅ​ហើយ​លាង​ទឹក​អោយ​ស្អាត​យក​មក​ហាន់​ជា​សរសៃ​តូចៗ។
៣- លាយ​ម្សៅឆា​ជាមួយ​ទឹក​កន្លះ​ចានចង្កឹះ កូ​អោយ​រលាយ។
៤- ដាំ​ទឹក​ស្ងោរ​មាន់​អោយ​ពុះ ដាក់​ខ្ញី ខ្ទឹមបារាំង (ដាក់​ទាំងមូល) ផ្សិត និង​សាច់​មាន់​ចូល​រំងាស់ ១០នាទី សឹម​ដាក់​ពោត រំងាស់១៥នាទីទៀត ផ្សំ​រសជាតិ​ដោយ ម្សៅស៊ុប ស្ករ ម្រេច ៥- កូរ​អោយ​សព្វ សឹម​ដាក់​ពង់​មាន់​ចូល (កូរ​បណ្តើរ ដាក់​បណ្តើរ) ទុក​អោយ​ពុះ​សឹម​ដាក់​ម្សៅ​ឆា​ចូល កូរ​អោយ​សព្វ​ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត។
៦- ពេល​ញាំ បន្ថែម​ជីរវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ម្រេច​បន្តិច​ជាការស្រេច៕
______________
ប្រភព : សុភាព នារី

No comments

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។