Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home វិជ្ជាធ្វើម្ហូប របៀប​ធ្វើ​នំ​ចាខ្វៃ Fried Breadsticks (ម្សៅ​មី ៣០០​ក្រាម)

របៀប​ធ្វើ​នំ​ចាខ្វៃ Fried Breadsticks (ម្សៅ​មី ៣០០​ក្រាម)

Celestial Samnang Sunday, July 14, 2024 0

៙ គ្រឿងផ្សំ ៖

១- ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុក​ច្របាច់​ម្សៅ
២- មេនំបុ័ង ៤ក្រាម
៣- ម្សៅដុតនំ (baking soda) ១០ក្រាម
៤-​ ស្ករ ១៥ក្រាម
៥- ទឹកដោះគោ ១៧៥ក្រាម
៦- អំបិល ៥ក្រាម
៧- ប្រេងសម្រាប់ចៀនឬបំពង

៙ វិធីធ្វើ ៖


១- លាយម្សៅដុតនំ​ជាមួយ​ស្ករ, បន្ទាប់មក​កូរមេបុ័ង​ជាមួយ​ទឹកដោះគោ​ឱ្យរលាយ។

២- បន្ទាប់មកចាក់​ទឹកដោះគោ​យឺតៗចូល​ក្នុងចាន​ជាមួយ​នឹងម្សៅ។

៣- ច្របាច់ម្សៅរហូតទន់​ចូលគ្នាល្អ បន្ទាប់មក យកម្សៅ​ទៅអប់ ពេល​ម្សៅរីកធំ យកម្សៅ​ចេញ​រយម្សៅមី​ពីលើរួច​ច្របល់​រហូត​ម្សៅស្វិត​ រួច​យក​ទៅ​អប់​ទុក​ ១៥-២០នាទី ឱ្យម្សៅ​ឡើង​ម្ដង​ទៀត​។

៤- លាបប្រេងតិច​លើជ្រុញ យកម្សៅ​មកលុញ​ឱ្យស្ដើង​ល្មម ដូចក្នុងរូប ប្រើកាំបិត​ដើម្បី​កាត់ម្សៅ​កម្រាស់ ១សម និងប្រវែង ៥-៨សម ។

៥- កំដៅប្រេងដាក់​សីតុណ្ហភាព ៨០អង្សាសេ បន្ទាប់មក​យកម្សៅ​ដាក់​ចូលចៀន ពេល​ឡើង​ពណ៍​ត្នោត​ត្រឡប់​មក​វិញ​ ទុក​ឱ្យឡើង​ត្នោត​សង​ខាង​គឺ​បាន​ហើយ៕

______________
ប្រភពពី http://recipe.camlocation.com/

សូម​មើល​វីដេអូ​ផ្សេងមួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​ធ្វើ
Tags: នំនែក វិជ្ជាធ្វើម្ហូប
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected