មុននឹងចូលដល់របៀបដាក់បង្កប់ដែលគេហៅថា embed ឬរបៀបប្រើប្រាស់ (Use) សូមលោកអ្នកចូលទៅបម្រុងទុក template blogger ជាមុនសិន ដើម្បីបង្ការក្រែលោដាក់អត់ដើរហើយខូចដល់ស្បែក blogger របស់លោកអ្នក។ សម្រាប់អ្នកចេះកែកូដខ្លះៗហើយ គឺមើលគន្លឹះនេះអាចអនុវត្តតាមបាន មិនពិបាកទេ តែសម្រាប់អ្នកមិនធ្លាប់កែកូដពីមុនមកសោះ សូមមើលដោយយកចិត្តទុកដាក់។ នេះជារបៀបបង្កើតពុម្ព Google ខ្មែរនិងអង់គ្លេស តែដើម្បីងាយស្រួល ខ្ញុំនឹងបង្ហាញវិធីកាត់វិញ សូមមើលខាងក្រោមនេះ ៖
៙ វិធីប្រើ Google Font តាមបែបផ្លូវកាត់ ៖
1- យើងមានទម្រង់កូដដូចខាងក្រោម សូមចម្លងទុក ៖<link href='https://fonts.googleapis.com/css?family=Poppins:400,700|Noto+Serif+Khmer:400,700' rel='stylesheet' type='text/css'/>
ចំណាំ ៖
- Poppins គឺជាឈ្មោះពុម្ពអក្សរអង់គ្លេស
- Noto+Serif+Khmer គឺជាពុម្ពអក្សរខ្មែរ Noto Serif Khmer ។ យើងត្រូវដាក់សញ្ញាបូកជំនួសឲ្យកន្លែងដកឃ្លាសម្រាប់ពុម្ពអក្សរដែលមានឈ្មោះហើយដកឃ្លាក្នុងនោះ! ។
- 400,700 គឺជាកម្រាសអក្សរ 400 គឺកម្រាសធម្មតា (Regular) និង 700 គឺកម្រាស់ដិត (Bold)
2- ចូលទៅ Blogger របស់លោកអ្នក
3- ចូលទៅកាន់ Theme >> ចុចសញ្ញាព្រួញក្បែរពាក្យ CUSTOMIZE ហើយយកពាក្យ Edit HTML
៙ របៀបស្វែងរកទីតាំងដើម្បីប្ដូរពុម្ពអក្សរក្នុង template ៖
1- បន្ទាប់មកនេះគឺអាស្រ័យលើប្រភេទ template ដែលលោកអ្នកបានប្រើប្រាស់ថាមានទម្រង់កូដបែបណា សម្រាប់ការផ្លាស់ប្ដូរពុម្ពអក្សរបាន ។ សម្រាប់ template របស់ខ្ញុំគឺមានជាទម្រង់ ៖'Roboto', sans-serif និង 'Roboto', sans-serif
'Poppins', Noto Serif Khmer និង 'Poppins', Noto Serif Khmer
បញ្ជាក់ template ដែលយើងទាញយកមកប្រើមិនមែនប្រើពុម្ពអក្សរតែមួយនោះទេ ដូច្នេះសម្រាប់template ដែលខ្ញុំប្រើក៏មិនមែនមានតែពុម្ព Roboto តែមួយនោះដែរ ដែលយើងបន្តស្វែងរកតាមពាក្យ ៖
- font:
- font-family:
- Normal ទៅជា Bold
- 400 ទៅជា 700
សង្ឃឹមថាគន្លឹះមួយនេះធ្វើឲ្យការលេងម៉ូដអក្សរលើ blogger ដំណើរការបានរលូន ។
No comments
Post a Comment
៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាចសរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យខ្លះត្រូវបានហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។