Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home Blogger ធ្វើ​ឲ្យ​ស្លាក < kbd > Tag ស្អាត​ជាង​មុន​ដោយ​ដាក់​ថែម​ផ្ទៃពណ៌​ប្រដេញ Gradient

ធ្វើ​ឲ្យ​ស្លាក < kbd > Tag ស្អាត​ជាង​មុន​ដោយ​ដាក់​ថែម​ផ្ទៃពណ៌​ប្រដេញ Gradient

Celestial Samnang Wednesday, July 17, 2024 0

សួស្ដី ខ្ញុំ​អត់​បាន​រៀន​កូដ HTML អី​ទេ តែ​ខ្ញុំ​សូម​លើក​យក​គន្លឹះ​តូច​មួយ​ទាក់ទង​នឹង HTML ។ នៅ​ក្នុង HTML មាន​ស្លាក <kbd> Tag ដែល​គេ​ទុក​ប្រើ​សម្រាប់​រំលេច​ពាក្យ​ណាមួយ​ក្នុង​អត្ថបទ​ដោយ​វា​នឹង​​ប្រើប្រាស់​ពុម្ព​បែប monospace ហើយ​មាន​ស៊ុមព័ទ្ធ​ជុំវិញ​ជា​លំនាំដើម។ គេ​ប្រើ​វា​ភាគ​ច្រើន​សម្រាប់​រំលេច​នូវ​ការ​បង្ហាញ​ក្ដារចុច​ផ្លូវការ​ ឧទាហរណ៍ Ctrl + C = Copy ។ សម្រាប់​អ្នក​សរសេរ​អត្ថបទ​ទូទៅ​ក៏​អាច​ប្រើ <kbd> Tag បាន​ដែរ​ ប្រើ​ទៅ​តាម​អ្វី​ដែល​ខ្លួន​គិត​ថា​សាកសម ព្រោះ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​បន្ថែម​ពណ៌​ផ្ទៃ​ ដើម្បី​ឲ្យ​កាន់តែ cute ។

៙ របៀប​ដាក់​កូដ​ចូល template Blogger ៖

1- ចូល​ទៅ Blogger.com ដើម្បី Login គណនី​របស់​លោកអ្នក 😅
2- ចូល​ទៅ​កាន់ Theme >> ចុច​សញ្ញា​ព្រួញ​ក្បែរ​ពាក្យ CUSTOMIZE ​ហើយ​យក​ពាក្យ Edit HTML
3- ស្វែងរក​ស្លាក ]]></b:skin> ហើយ​ចម្លង​កូដ​ខាង​ក្រោម​យក​ទៅ​ដាក់​ខាង​លើស្លាក​នោះ រួច​ចុច Save template ។
កូដ
kbd{font-size:90%;overflow-wrap:break-word; word-wrap:break-word; position:relative; color:#222; font-weight:500; font-family:monospace; background:linear-gradient(to right,#fce3ec,#ffe8cc); padding:.05rem .5rem .15rem; border-radius:99em}
ចំណាំ ៖ លោកអ្នក​អាច​កែប្រែ​កូដ​តាម​អ្វី​ដែល​ដឹង តែ​សម្រាប់​គំរូ​ពណ៌​ផ្ទៃ​ប្រដេញ Gradient ផ្សេងៗ​ទៀត​សូម​ចូល​ទៅ https://hypercolor.dev/ ចុចទីនេះ ។ ហើយ​កុំភ្លេច​កែ​ពណ៌​អក្សរ color:#222 ឲ្យ​ផ្ទុយ​នឹង​ពណ៌​ផ្ទៃ​ដើម្បី​ងាយស្រួល​មើល

៙ របៀប​ប្រើ​ក្នុង​អត្ថបទ ៖

1- ចុច​បង្កើត post ថ្មី​មួយ
2- សូម​ឈរ​លើ HTML tab សូម​ប្រើ​កូដ​តាម​ទម្រង់ <kbd>ពាក្យ</kbd> ។ ឧទាហរណ៍ ៖
កូដ
<kbd>Ctrl</kbd> + <kbd>C</kbd> = <kbd>Copy</kbd>
3- ជាលទ្ធផល​យើង​ទទូល​បាន​ស្ទីល​ដូចខាង​ក្រោម ៖

4- រួចរាល់​ហើយ!!! 😋

ជាង​ចុងក្រោយ ​សូម​អរគុណ​សម្រាប់​ការ​ចូល​មើល​ប្លក់​នេះ ជួប​គ្នា​នៅ​គន្លឹះ​ផ្សេងៗ​លើក​ក្រោយៗ​ទៀត ៕

Tags: Blogger
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected