Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • តារាងពុម្ពអក្សរ
  • របៀបទិញ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ទំនាក់ទំនង
  • អំពី

Home Blogger របៀប​ដាក់ Link លើ​រូបភាព​ (ដើម្បី​ឲ្យ​គេ​ចុច​ទៅ​កាន់​តំណ​ណាមួយ​)

របៀប​ដាក់ Link លើ​រូបភាព​ (ដើម្បី​ឲ្យ​គេ​ចុច​ទៅ​កាន់​តំណ​ណាមួយ​)

Celestial Samnang Wednesday, July 17, 2024 0

បន្ទាប់​ពី​យើង​ចេះ​បង្កើត​គណនី​ blogger រួច​គឺ​យើង​សាកល្បង​សរសេរ​អត្ថបទ និង​ដាក់​រូបភាព ដែល​គន្លឹះ​នេះ​គឺ​មាន​ភាព​ងាយស្រួល​នោះ​ទេ ។ តែ​សម្រាប់​លោកអ្នក​ដែល​ចង់​ដាក់​តំណ​លើ​រូបភាព ហើយ​មិន​ទាន់​ដឹង អាច​មើល​គន្លឹះ​នេះ​បាន ។

៙ វិធី​ដាក់ link លើ​រូបភាព​តាម blogger ៖

- សាកល្បង​បង្ហោះ​រូបភាព​ចូល​អត្ថបទ​ blog មួយ
- ចុច​លើ​រូបភាព​រួច​​ចុច​លើ Link ដើម្បី​បើក​ផ្ទាំង​ដាក់​ link លើ​រូបភាព
- បិទភ្ជាប់ (paste) នូវ​តំណ ឬ link (URL) នៅ​ត្រង់​ To what URL should this link go? ។ ហើយ​បើ​លោកអ្នក​ចង់​ឲ្យ​ការ​ចុច​នោះ​បើក​នៅ​ផ្ទាំង browser ថ្មី គឺ​ចុច​ធីក​យក Open this link in a new windows ។
- រួច​ចុច OK ជា​ការ​ស្រេច យើង​អាច​ចុច​​ប្ដូរ​ទំហំ​រូបភាព​ដោយ​មិន​ប៉ះពាល់ link នោះ​ទេ ។ ហើយ​នេះ​ជា​វិធី​ដែល​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ blogger ។

៙ វិធី​ដាក់​តាម​កូដ ៖

- ទម្រង់​កូដ​ស្តង់ដារ​គឺ​មាន​រាង​បែប​នេះ ៖
កូដ
<a href="URL"><img src="URLimage"></a>
- ដែល​ពេល​យើង​ដាក់ URL និង​ដាក់​រូបភាព​ហើយ​យើង​ទទួល​បាន​របៀប​នេះ ៖
កូដ
<a href="https://celestialsamnang.blogspot.com/"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqJxOYx9lTZBQi8pUjpzMfgoWJBcOviP4UxumrFHOqza-gA-drBAa3MRX3PjepP-sATUFTMJNZD6UHFc3lMxucL7yVbVcFVUMEYuMltvGeVhp1WtIyAzQQRbf5Ld9O3W7fQdqTzl8yK5KdEo80oxvMn3HfqwVD86Vvp-Oof-NqW5pu8qnoHn9VFbnNXWf5/s500/logo%20SamnangType.png"></a>
-ទម្រង់​ពេល​ចុចលើ ​បើក​ផ្ទាំង​ថ្មី ៖
កូដ
<a href="URL" target="_blank"><img src="URLimage"></a>
- ព្រោះ​យើង​បាន​បន្ថែម  target="_blank" ដើម្បី​កំណត់​ឲ្យ browser បើ​នៅ​ផ្ទាំង​ថ្មី ។
- ទម្រង់ ALT Attribute ៖
កូដ
<a href="URL" target="_blank"><img src="URLimage" alt="Description of Image"></a>

- ការ​បន្ថែម ALT Attribute គឺ​ដើម្បី​ឲ្យ​ម៉ាស៊ីន​ស្វែងរក​ដូចជា Google ស្គាល់​រូបភាព​របស់​យើង​តាម​អក្សរ​ដែល​យើង​ដាក់​នោះ ។

បញ្ជាក់​ទម្រង់​ដាក់​ដោយ​ដៃ ដែល​មិន​មាន​កំណត់​ទំហំ​រូបភាព​បែប​នេះ គឺ​សម្រាប់​ប្រើ​លើ​រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​ដែល​យើង​ធ្វើ​ទំហំ​រូបភាព​ត្រូវ​នឹង​ទីតាំង​ដែល​យើង​ចង់​ដាក់៕
Tags: Blogger
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by អាក្បាលធំ

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • ត្រី​ចៀនចួន (ត្រីកន្លះ​គីឡូ)
  • Samnang Steel - តម្លៃចាប់ពី $10000 (USD)
  • Samnang Bit - តម្លៃចាប់ពី $10000 (USD)
  • ប្រអប់​កូដជាមួយ​ប៊ូតុង​ចុច​ចម្លង​សម្រាប់​ប្លក់ Code box with copy button to your Blogger
  • Samnang Dombay 2 - តម្លៃចាប់ពី $10000 (USD)
  • japo.news: Kyoko’s cooking: ពងមាន់​ក្រឡុក​បែប​ជប៉ុន Dashi Maki Tamago
Powered by Blogger.

រាយការណ៍

Name

Email *

Message *

Stay Connected