Celestial Samnang
  • ទំព័រដើម
  • ពុម្ពអក្សរ
  • វិជ្ជាធ្វើម្ហូប
  • Blogger
  • ចំណេះដឹងទូទៅ
  • ទំនាក់ទំនង
  • អំពី

Home Blogger បង្កប់ (embed) វីដេអូ​ពី Youtube, Vimeo, Dailymotion... ​រីក​រួម​ដោយ​ស្វ័យប្រវត្តិ ១០០% សម្រាប់ blogger

បង្កប់ (embed) វីដេអូ​ពី Youtube, Vimeo, Dailymotion... ​រីក​រួម​ដោយ​ស្វ័យប្រវត្តិ ១០០% សម្រាប់ blogger

Celestial Samnang Wednesday, July 17, 2024 0

Embed គឺ​ជា​ចម្លង​និង​ដាក់​​បង្ហាញ​ធាតុ​ណាមួយ​ដូចជា​ widget រូបភាព ចម្រៀង វីដេអូ ពី​គេហទំព័រ​ផ្សេងៗ យក​ទៅ​ដាក់​គេហទំព័រ ឬ​ប្លក់​ណាមួយ​ផ្សេង​ទៀត ។ ឧទាហរណ៍​ខ្ញុំ​ចង់​ដាក់​វីដេអូ​ YouTube ក្នុង​អត្ថបទ​មួយ ដូច្នេះ​ខ្ញុំ​ត្រូវ​ចម្លង​កូដ embed នៃ​វីដេអូ​នោះ យក​ទៅ​ដាក់​ក្នុង​អត្ថបទ​របស់​ខ្ញុំ​ដែល​ចង់​ដាក់ ។

Responsive គឺ​ជា​ការ​សរសេរ​កូដ​បន្ថែម​ដើម្បី​ឲ្យ​រូបរាង​​គេហទំព័រ ឬ​ទំហំ​រូបភាព ទំហំ​វីដេអូ ឲ្យ​រីក​រួម​​ការ​បង្ហាញ​ ទៅ​តាម​ទំហំ​នៃ​អេក្រង់​របស់​អ្នក​ចូល​មើល ។ សព្វថ្ងៃ​ខាង Youtube មិន​ទាន់​បាន​ផ្ដល់​កូដ embed វីដេអូ​របស់​ខ្លួន​ដែល​មាន​លក្ខណៈ responsive នៅ​ឡើយ​ទេ​ដែល​តម្រូវ​ឲ្យ​យើង​ដែល​ជា​អ្នក​ប្រើ blogger ត្រូវ​បន្ថែម​កូដ​ដើម្បី​ឲ្យ​វា​រីករួម​ដោយស្វ័យប្រវត្តិ​ពេល​មើល​លើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​តូច​ធំ ។

ខ្ញុំ​បាន​ស្វែង​រក​វិធី និង​បាន​សាកល្បង​ជា​ច្រើន ហើយ​ប្លក់​ខ្ញុំ​ក៏​ធ្លាប់​បាន​បង្ហាញ​ម្ដង​ដែរ​គឺ របៀប Embed Responsive វីដេអូ Youtube ដែល​វិធី​នេះ​ផ្ដល់​ដោយ rithisethtes.com តែ​យើង​ត្រូវ​បញ្ចូល​កូដ​ក្នុង template សិន​ទើប​អាច​ចាប់ផ្ដើម​បាន ។

ហើយ​ក្នុង​គន្លឹះ​នេះ​វិញ​យើង​មិន​បាច់​បញ្ចូល​កូដ​ទៅ​ក្នុង template ប្លក់​របស់​យើង​នោះ​ទេ ដោយ​គ្រាប់​តែ​ចម្លង​តំណ​វីដេអូ YouTube, Vimeo, Dailymotion, Google Maps, Getty Images, Generic iFrame, Scribd (select 'Autosize'), SoundCloud, Storify Twitter យក​ទៅ​ដាក់​ក្នុង​គេហទំព័រ https://embedresponsively.com/ នៅ​ត្រង់​ប្រអប់ Embed ហើយ​ចុច​ប៊ូតុង Embed នោះ​យើង​នឹង​ទទួល​បាន iframe ថ្មី​ដែល​មាន style ជា responsive អាច​យក​ទៅ​ដាក់​ក្នុង​អត្ថបទ (ឈរ​លើ​តាប HTML)​ របស់​យើង​បាន​ហើយ ។



៙ ទម្រង់​កូដ​ YouTube ៖
<style>.embed-container { position: relative; padding-bottom: 56.25%; height: 0; overflow: hidden; max-width: 100%; } .embed-container iframe, .embed-container object, .embed-container embed { position: absolute; top: 0; left: 0; width: 100%; height: 100%; }</style><div class='embed-container'><iframe src='https://www.youtube.com/embed/9Q39tBVbK_A' frameborder='0' allowfullscreen></iframe></div>

សម្រាប់​ទម្រង់​ផ្សេងៗ​ទៀត​សូម​សិក្សា​ដោយ​ខ្លួនឯង ៕

លទ្ធផល​

Tags: Blogger
Share:
Celestial Samnang
ចូលចិត្ត​ការ​បញ្ចេញ​គំនិត ដូច្នេះ​ក៏​រចនា​ពុម្ព​អក្សរខ្មែរ (តែ​មិន​ផ្លូវការ)​ ការងារ​កាលណោះ​ជា​អ្នក​រត់​តុកតុក​ព្រោះ​មិន​ត្រូវការ​គិត​ច្រើន។ បន្ទាប់​មក​ចូល​ក្នុង​វិស័យ​ការងារ​​ UX/UI ហើយ​ក៏​បន្ត​ទៅ​ការងារ​រចនាក្រាហ្វិក motion ថតរូប​វីដេអូ កាត់​ត​​វីដេអូ ​ក្នុង​តួនាទី​ជា Digital Marketing ដូច្នេះ​ក៏​ចង់​រៀន​កូដតែ​ទៅ​មិន​ទាន់​រួច​ទេ ព្រោះ​ត្រូវ​រៀន​ផ្នែក​ក្រាហ្វិក​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​ជីវភាព។ ថ្ងៃអនាគត​ចង់​​រចនា​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ និង​ទទួល​សេវាកម្ម​រចនា​។

Post a Comment

៙ គោលការណ៍ក្នុងការផ្តល់យោបល់ ៖
1. យោបល់ត្រូវតែសរសេរជាភាសាខ្មែរ ពាក្យបច្ចេកទេសអាច​សរសេរជាភាសាអង់គ្លេស។
2. យោបល់មិនត្រូវលើសពី 1000 តួអក្សរឡើយ។ ការបំបែកយោបល់មិនត្រូវបានអនុញ្ញាតទេ។
3. យោបល់ដែលចាត់ទុកថាជា Spam ឬមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មតែមួយមុខ នឹងត្រូវលុប។
4. ការពិភាក្សាអំពីនយោបាយមិនត្រូវបានអនុញ្ញាតនៅលើគេហទំព័រនេះទេ។
5. ការចែករំលែកតំណភ្ជាប់ដែលពាក់ព័ន្ធត្រូវបានអនុញ្ញាត។ តំណភ្ជាប់និងតម្រងពាក្យ​ខ្លះ​ត្រូវ​បាន​ហាមឃាត់។
6. យោបល់ដែលរអ៊ូរទាំអំពីប្រធានបទនៃការបង្ហោះ ឬប្រភពរបស់វានឹងត្រូវលុប។
7. ការប្រើភាសាប្រមាថក្នុងយោបល់ ឬឈ្មោះអ្នកប្រើប្រាស់នឹងបណ្តាលឱ្យមានការហាមឃាត់។
8. ការវាយប្រហារ/ការបៀតបៀនដោយផ្ទាល់ នឹងបណ្តាលឱ្យមានការហាមឃាត់ភ្លាមៗ។
9. អ្នកសម្របសម្រួលអាចកែប្រែ/លុបយោបល់ដោយមិនចាំបាច់ជូនដំណឹង។

Newer Post Older Post Home
Subscribe to: Post Comments ( Atom )
Designed by Samnang Nouv

អំពី​ទីនេះ!

សេឡេស្ទាល សំណាង

ពុម្ពអក្សរ (អាក្បាលធំ / AKbalthom) បានបិទបញ្ចប់ការលក់ និងផលិត ចាប់ពីចុងឆ្នាំ២០២៥ ដោយសារមានការលួចចម្លង និងចែកចាយដោយអនាធិបេតយ្យ។ លោកអ្នកមិនមានសិទ្ធិប្រើប្រាស់ ចែកចាយ ដាក់លក់ពុម្ពអក្សរ AKbalthom ជាដាច់ខាត! រាល់សកម្មភាពដែលល្មើសកម្មសិទ្ធិបញ្ញាអ្នកបង្កើត នឹងត្រូវបានកត់ត្រាទុក៕
Tel: 069 556 887

ប្រចាំ​សប្ដាហ៍

  • កូដ CSS Progress Bar មាន​ចលនាសម្រាប់​លើ​ជាមួយ Blogger
  • វិធី​ស្ងោរ​ពោត​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង​ពណ៌​ល្អ
  • ប៊ូតុង CSS ពណ៌​ខ្មៅ ជាមួយ Effect នៅ​ពេល​ដាក់​ម៉ៅ​ពី​លើ​នឹង​បង្ហាញ​ពន្លឺ​ជះ​ចេញ​ក្រៅ (glow) ពណ៌​ឥន្ទធនូ​មាន​ចលនា
  • របៀប​ដាក់ icon ប្លក់​របស់​លោកអ្នក​ឲ្យ​បង្ហាញ​លើ​ទូរស័ព្ទ iPhone និង Android
  • មគ្គុទ្ទេសក៍​គ្រាប់ចុច​ផ្លូវកាត់កម្មវិធី DaVinci Resolve Keyboard Shortcuts 2026
  • សម្លម្ជូរ​ព្រៃ​សាច់​ទា (ទា​១​ក្បាល)
Powered by Blogger.